ក្លឹបបិសាចក្រហម Manchester United នឹងមិនអាចបញ្ជាក់ពីការទិញភាគហ៊ុនភាគតិចរបស់ Sir Jim Ratcliffe សម្រាប់ក្លឹបក្នុងសប្តាហ៍នេះទេ។

Ratcliffe គ្រោងនឹងបញ្ចប់ការទិញភាគហ៊ុន 25 ភាគរយរបស់គាត់នៅក្នុងក្លឹបជាមួយតម្លៃ 1.4 ពាន់លានផោន ពីគ្រួសារ Glazer ដែលជាម្ចាស់បច្ចុប្បន្នរបស់ Man United។ ទោះជាយ៉ាងណាក៏ដោយគាត់ត្រូវតែដាក់សំណើជាផ្លូវការសម្រាប់ភាគហ៊ុនដែលត្រូវបានចុះបញ្ជីនៅផ្សារហ៊ុនញូវយ៉ក រឺ NYSE ជាមុនសិន។

ដោយសារថ្ងៃបុណ្យ Thanksgiving នៅសហរដ្ឋអាមេរិកដែលចាប់ផ្តើមនៅថ្ងៃព្រហស្បតិ៍ទី 23 ខែវិច្ឆិកា NYSE នឹងត្រូវបិទរយៈពេលពីរបីថ្ងៃ ដែលមានន័យថា Ratcliffe នឹងត្រូវរង់ចាំមុនពេលគាត់អាចបញ្ចប់ដំណើរការនេះបើយោងតាមសារព័ត៌មាន Sky Sports ។ កិច្ចព្រមព្រៀងនេះនៅតែបន្តអូសបន្លាយ បើទោះបីជា Ratcliffe លេចចេញជាបេក្ខភាពកំពូលក្នុងការទិញផ្នែកមួយនៃក្លឹបបន្ទាប់ពីសម្ព័ន្ធកាតាបានដកខ្លួនចេញកាលពីខែតុលាក៏ដោយ៕