ខ្សែការពារ Alessandro Florenzi របស់ក្លឹប AC Milan កំពុងស្ថិតក្រោមការស៊ើបអង្កេតសម្រាប់ការចោទប្រកាន់ថាបានលេងល្បែងខុសច្បាប់ ប៉ុន្មានសប្តាហ៍បន្ទាប់ពី Sandro Tonali និង Nicolo Fagioli ត្រូវបានហាមឃាត់។

ទីភ្នាក់ងារសារព័ត៌មាន AGI រាយការណ៍ថា ខ្សែការពារស្តាំរបស់ក្រុម Milan កំពុងត្រូវបានស៊ើបអង្កេតលើការចោទប្រកាន់ពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់ ខណៈដែលរឿងអាស្រូវនៃការភ្នាល់នៅក្នុងប្រទេសមួយនេះកំពុងកើតឡើងគួរឲ្យព្រួយបារម្ភ។ ទាំង Nicolo Fagioli របស់ Juventus និង Sandro Tonali របស់ Newcastle សុទ្ធសឹងតែត្រូវបានហាមឃាត់រួចហើយសម្រាប់រយៈពេល 7 ខែ និង 10 ខែរៀងៗខ្លួន។

វាត្រូវបានគេរាយការណ៍ថា Florenzi ត្រូវបានគេរំពឹងថានឹងជួបជាមួយរដ្ឋអាជ្ញាអ៊ីតាលីនៅប៉ុន្មានថ្ងៃខាងមុខនេះដើម្បីពិភាក្សាអំពីករណីនេះ។ គាត់នៅតែជាសមាជិកដ៏មានសារៈប្រយោជន៍នៃក្រុមរបស់ Milan ហើយបានចាប់ផ្តើមការប្រកួត Serie A ចំនួន 5 ដងក្នុងរដូវកាលនេះ ខណៈពេលបានបង្ហាញខ្លួនក្នុងនាមជាកីឡាករបម្រុងចំនួន 5 ប្រកួតផ្សេងទៀត៕