វីរបុរសក្រុមតោខៀវ Chelsea លោក John Terry និយាយថាគាត់បានបោះបង់ក្តីសុបិនក្នុងការគ្រប់គ្រងក្រុមតោខៀវ Chelsea ហើយ

អតីត​ប្រធាន​ក្រុម Chelsea លោក John Terry បាន​បង្ហើប​ថា លោក​បាន​បោះបង់​ក្តី​សុបិន​ក្នុង​ការ​គ្រប់​គ្រង​ក្រុម​ឈុត​ធំ​របស់​តោខៀវ​ Chelsea បាត់ទៅហើយ។

Terry ដែលពីមុនធ្លាប់ធ្វើការជាជំនួយការគ្រូបង្វឹកនៅ Aston Villa បានត្រលប់ទៅ Stamford Bridge នៅរដូវក្តៅនេះ ដើម្បីទទួលតួនាទីជាគ្រូបង្វឹកនៅក្នុងសាលាថ្នាលរបស់ Chelsea ។ ប៉ុន្តែទោះបីជាធ្វើការនៅក្នុងការរៀបចំរបស់ក្លឹបក៏ដោយ គាត់លែងគិតពីការគ្រប់គ្រងក្រុមឈុតធំរបស់ពួកគេទៀតហើយ ដែលនេះធ្លាប់ជាក្តីស្រមៃដែលគាត់បានស្រលាញ់ជាយូរមកក៏ដោយ។

ថ្លែងទៅកាន់ Chronicle Live អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះបាននិយាយថា “ឥឡូវនេះខ្ញុំបានដឹងថាវានឹងមិនកើតឡើងទេ។ សុបិនមួយរបស់ខ្ញុំដែលខ្ញុំមានពេលខ្ញុំចាកចេញពី Chelsea គឺខ្ញុំនឹងត្រលប់មកជាអ្នកចាត់ការវិញ ប៉ុន្តែឥឡូវនេះខ្ញុំដឹងថាវានឹងមិនអាចកើតឡើង។ វា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់ ហើយ​វា​នឹង​បន្ត​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំជានិច្ច”