ទោះខ្លួនមិនបានឈ្នះពិតមែន តែ Erling Haaland បានផ្ញើសារអបអរសាទរ Lionel Messi សម្រាប់ការឈ្នះពាន Ballon d’Or

ម៉ាស៊ីនរកគ្រាប់បាល់របស់មេឃខៀវ Manchester City ពោលគឺកីឡាករ Erling Haaland បានអបអរសាទរ Lionel Messi បន្ទាប់ពីតារាអាហ្សង់ទីនបានឈ្នះពានរង្វាន់ Ballon d’Or លើកទីប្រាំបីរបស់គាត់កាលពីថ្ងៃចន្ទកន្លងទៅ។

ម៉ាស៊ីនស៊ុត Haaland បានផ្ញើសារអបអរសាទរដល់ Messi បើទោះបីជាបាត់បង់ឱកាសលើកពាន Ballon d’Or ដោយសារ Messi នៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទក៏ដោយ។ ខ្សែប្រយុទ្ធន័រវេសបានចែករំលែកការបង្ហោះនៅលើ Instagram របស់ Messi ជាមួយនឹងបាល់មាអំពីរឿងរបស់គាត់ ហើយបានសរសេរថា “Felicitaciones @LEOMESSI” ដែលបកប្រែថាមកថា “អបអរសាទរ”។

ទោះបីជាស៊ុតបញ្ចូលទីបាន 52 គ្រាប់យ៉ាងអស្ចារ្យនៅគ្រប់ការប្រកួតទាំងអស់ និងឈ្នះពានរង្វាន់បីជាមួយក្រុម Man City ក៏ដោយក៏ Haaland បានឈរនៅលេខ 2 តាមពីក្រោយកីឡាករវ័យ 36 ឆ្នាំរូបនេះដែលជាតួសំខាន់មួយរូបក្នុងការដឹកនាំអាហ្សង់ទីនឱ្យឈ្នះពានរង្វាន់ World Cup នៅកាតាកាលពីឆ្នាំមុន៕