Jude Bellingham បដិសេដការផ្តល់ជូនយ៉ាងធំធេងពី Man City មុនចូលរួមជាមួយ​ Real Madrid

សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្លឹប Real Madrid លោក Jose Manuel Otero បានបង្ហាញថា Jude Bellingham ត្រូវបានក្លឹប Manchester City ទាក់ទងមកកាលពីរដូវក្តៅ មុនពេលគាត់ចូលរួមជាមួយក្រុម Real Madrid៕

ក្រុម Man City ត្រូវបានគេរាយការណ៍ថាបានទៅជួបឪពុករបស់ Bellingham ប៉ុន្តែកីឡាកររូបនេះបានបដិសេធមិនទៅ Premier League ដោយសារតែគាត់ចង់ចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញជំនួសវិញ។

ថ្លែងនៅលើគណនី Twitch នៃ Remontada Blanca លោក Otero បាននិយាយថា “ពួកគេបានប្រាប់យើងអំពីរឿងនេះកាលពីថ្ងៃមុននៅពេលអាហារថ្ងៃត្រង់ជាមួយ Girona ។ អ្នកតំណាងមកពី Manchester City បានប្រាប់យើងថាពួកគេធ្លាប់បាននិយាយជាមួយ Bellingham ។ ពួកគេបាននិយាយថា ឪពុករបស់ Bellingham បានផ្តល់ភាពរីករាយដល់ពួកគេបន្តិចដោយផ្តល់ក្តីសង្ឃឹមដល់ពួកគេ ប៉ុន្តែ Jude បាននិយាយថាទេ ថាគាត់ចង់លេងឱ្យ Real Madrid តែមួយប៉ុណ្ណោះ”