Toni Kroos ថាខ្លួនគ្មានចំណាប់អារម្មណ៍ជាមួយពាន Ballon d’Or នោះឡើយ

Toni Kroos បានទទូចថាគាត់មិនមានចំណាប់អារម្មណ៍ក្នុងការឈ្នះ Ballon d’Or នៅ Real Madrid ទេ ដោយសារគាត់រក្សាជំហររបស់ខ្លួនថាពានរង្វាន់បុគ្គលគឺមិនមានសារសំខាន់សម្រាប់រូបគាត់នោះឡើយ។

ទោះបីជា Kroos លេងឱ្យក្លឹបដែលបានបង្កើតអ្នកឈ្នះពានរង្វាន់ Ballon d’Or ជាច្រើន រួមមានដូចជា Cristiano Ronaldo, Luka Modric និង Karim Benzema ក៏ដោយ ក៏គាត់ទទូចថាគាត់មិនមានចំណាប់អារម្មណ៍ក្នុងការឈ្នះ Ballon d’Or ទេ ហើយគាត់មិនចាំបាច់ត្រូវការពានរង្វាន់បុគ្គល ដើម្បីលេងបានល្អនៅក្នុងកីឡាជាក្រុមឡើយ។

គាត់បាននិយាយនៅលើ podcast របស់គាត់ផ្ទាល់ថា “គំនិតរបស់ខ្ញុំគឺថាពានរង្វាន់បុគ្គលគឺជារឿងដែលមិនចាំបាច់នៅក្នុងកីឡាជាក្រុម។ ខ្ញុំ​តែងតែ​និយាយ​បែប​នេះ ហើយ​ខ្ញុំ​ឈរ​នៅលើជំហរនេះជានិច្ច។ គ្មាន​កីឡាករ​ណា​ម្នាក់​ឈ្នះ​អ្វី​ដោយ​ខ្លួន​ឯង​ឡើយ។ វាជារបស់ដែលមានកិត្យានុភាព ប៉ុន្តែមិនសំខាន់ប៉ុន្មានទេ នោះជាភាពខុសគ្នាដ៏ធំមួយ។ គំនិតរបស់ខ្ញុំគឺសាមញ្ញថា ខ្ញុំមិនយល់ថាវាសំខាន់ ឬមិនសំខាន់ដូចអ្នកលេងផ្សេងទៀត ព្រោះគ្មាន​កីឡាករ​ណា​ម្នាក់​​ឈ្នះ​អ្វី​ដោយ​ខ្លួន​ឯង​ឡើយ”