កីឡាការិនីឆ្នើមរូបនេះទម្លាយថា Drake បានធ្វើការផ្ញើរសារទៅកាន់នាងផ្ទាល់

កីឡាការិនីឆ្នើមរបស់ក្រុម Aston Villa ពោលគឺ Alisha Lehmann បានបង្ហាញនូវអ្វីដែលតារារ៉េបលំដាប់ពិភពលោក Drake បានស្នើសុំពីនាងតាមរយៈសារនៅក្នុងបណ្តាញសង្គម Instagram។

កីឡាការិនីសញ្ជាតិស្វីសបានបង្ហាញពីសារលក្ខណះឯកជនមួយពី Drake បន្ទាប់ពីតារាចម្រៀងមានដើមកំណើតនៅប្រទេសកាណាដាមួយនេះបានផ្ញើសារមកនាងនៅលើ Instagram ផ្ទាល់តែម្តង។ Lehmann បាននិយាយនៅពេលសួរអំពីមនុស្សល្បីបំផុតដែលនាងបាននិយាយជាមួយគឺនៅលើឆានែល Youtube របស់ Shirin David ថា “នោះទើបតែបីថ្ងៃមុនទេដែល Drake បានសរសេរមកខ្ញុំ ហើយគាត់បានសុំអាវរបស់ខ្ញុំមួយ”

Lehmann មានអ្នកតាមដានដ៏ធំបំផុតមួយនៅទូទាំងវិស័យអត្តពលិកទាំងអស់នៅក្នុងពិភពបាល់ទាត់ ដែលមានអ្នកតាមដានជាង 15 លាននាក់នៅលើបណ្តាញសង្គម Instagram។ ថ្លែងទៅកាន់ talkSPORT អំពីចំនួនអ្នកគាំទ្រដ៏ធំធេងរបស់នាង និងបញ្ហាដែលកើតឡើងជាមួយវា Lehmann បាននិយាយថា “មនុស្សមួយចំនួនគ្រាន់តែឃើញ Instagram និងប្រព័ន្ធផ្សព្វផ្សាយសង្គម ហើយមិនដឹងថាខ្ញុំពិតជាកីឡាការិនីបាល់ទាត់នោះឡើយ”