Romelu Lukaku និយាយថាគាត់នឹងធ្វើការនិយាយរបស់គាត់នៅលើទីលានបន្ទាប់ពីការបង្ហាញខ្លួនបានយ៉ាងល្អសម្រាប់ក្រុម Roma នៅថ្ងៃអាទិត្យកន្លងទៅ។

Lukaku បានស៊ុតបាល់បញ្ចូលទីពីរដងខណៈដែល Roma បានយកឈ្នះលទ្ធផល 4-1 ទៅលើក្រុម Cagliari ក្នុងក្របខ័ណ្ឌ Serie A ដោយធ្វើឱ្យចំនួនគ្រាប់បាល់សរុបរបស់គាត់កើនឡើងដល់ 5 ក្នុងការប្រកួតតែ 6 ប៉ុណ្ណោះចាប់តាំងពីចូលរួមជាមួយក្លឹប Roma ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិករូបនេះបានប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសបន្ទាប់ពីរឿងផ្ទេរចេញដែលត្រូវបានគេរាយការណ៍ថាមិនពេញចិត្ត Inter និងចែចង់ជាមួយគូប្រជែងដ៏កាចសាហាវរបស់ Inter ពោលគឺ Juventus មុនពេលបញ្ចប់នៅ Roma។

Lukaku មិនត្រូវបានរំខានដោយអ្នកដែលបានសង្ស័យចំពោះសមត្ថភាពរបស់គាត់នាពេលថ្មីៗនេះទេ ដូចដែលគាត់បាននិយាយក្រោយការប្រកួតថា “ខ្ញុំជាកីឡាករអាជីព ខ្ញុំធ្វើការនៅរដូវក្តៅ។ មនុស្សជាច្រើនបាននិយាយអំពីស្ថានភាពរបស់ខ្ញុំ ប៉ុន្តែខ្ញុំមិននិយាយអ្វីទាំងអស់ ខ្ញុំគ្រាប់តែបង្ហាញសមត្ថភាពរបស់ខ្ញុំនៅលើទីលានគឺគ្រប់គ្រាន់ហើយ”។ Lukaku នឹងសង្ឃឹមបន្តទម្រង់លេងដ៏ល្អរបស់គេក្នុងក្របខ័ណ្ឌ Serie A បន្ទាប់ពីសម្រាកអន្តរជាតិនៅពេលក្រុមរបស់គេត្រូវជួបជាមួយ Monza នៅថ្ងៃទី 22 ខែតុលា។