Jurgen Klopp បានបដិសេធមិនធ្វើការរិះគន់ទៅលើ VAR ចំពោះការផ្តល់កាតក្រហមទៅដល់កីឡាករ Pascal Gross របស់ Brighton សម្រាប់ការប្រជែងយ៉ាងគ្រោះថ្នាក់របស់គាត់លើខ្សែបម្រើ Dominik Szoboszlai ។

Gross បានបង្កឲ្យមានបាល់ពិន័យប៉េណាល់ទីក្នុងការប្រកួតស្មើ 2-2 ទល់នឹង Liverpool នៅពេលដែលគេផ្តួលកីឡាករ Szoboszlai ប៉ុន្តែខ្សែបម្រើរូបនេះបានគេចផុតពីការទទួលបានកាតលឿងទៅវិញ។ មានការអំពាវនាវឱ្យ Gross ត្រូវបានបណ្តេញចេញសម្រាប់ការបដិសេធឱកាសស៊ុតបញ្ចូលទីមួយនេះ ប៉ុន្តែ VAR មិនបានអន្តរាគមន៍ដើម្បីណែនាំឲ្យបណ្តេញ Gross ចេញពីទីលាននោះឡើយ។

រឿងរ៉ាវចម្រូងចម្រាស់មួយទៀតបានកើតមានឡើងមួយសប្តាហ៍បន្ទាប់ពី Liverpool គឺជាជនរងគ្រោះនៃ VAR ដែលមិនគួរឱ្យជឿ នៅពេលដែលការកាត់ក្តីសម្រាប់គ្រាប់បាល់របស់ Luis Diaz មិនត្រឹមត្រូវ។ ស្ថាប័នអាជ្ញាកណ្តាល PGMOL បានចេញផ្សាយជាបន្តបន្ទាប់នូវខ្សែអាត់សំឡេងនៃការសន្ទនាដែលបានកើតឡើងជុំវិញការសម្រេចចិត្តនោះ ហើយឧប្បត្តិហេតុនេះបានជំរុញឱ្យមានការផ្លាស់ប្តូរពិធីការសម្រាប់របៀបដែលការសម្រេចចិត្តបែបនេះត្រូវបានធ្វើឡើង។ ទោះបីជាមានឧប្បត្តិហេតុមិនសមស្របម្តងទៀតក្នុងការប្រកួតនឹង Brighton ក៏ដោយ Klopp បានបដិសេធមិនព្រមវាយប្រហារនូវការសម្រេចចិត្តសម្រាប់សប្តាហ៍ទីពីរជាប់ៗគ្នា។ គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា “ខ្ញុំបានឃើញថាវាជាបាល់ពិន័យ ហើយមិនបានគិតពីពណ៌ក្រហមទេ ប៉ុន្តែខ្ញុំបានលឺថាវានិយាយអំពីឱកាសស៊ុតបញ្ចូលទី។ ប្រសិនបើវាជាឱកាសស៊ុតបញ្ចូលទី យើងអាចសួរសំណួរបានថា គួរតែសម្រេចផ្តល់កាតលឿងរឺយ៉ាងណា? តែខ្ញុំមិនអាចនិយាយអ្វីបានទៀតនោះទេ ខ្ញុំចាស់ពេកហើយសម្រាប់រឿងទាំងអស់នេះ”៕