Mauricio Pochettino បានដាក់ការប្រកួតប្រជែងមួយសម្រាប់កីឡាករ Raheem Sterling ដើម្បីបង្ហាញ Gareth Southgate ថាវាជាការសម្រេចចិត្តដ៏អាក្រក់មួយដែល Southgate មិនខ្វល់ពី Sterling។

Raheem Sterling បានស៊ុតបញ្ចូលទីគ្រាប់ទី 3 នៅ Premier League របស់គាត់ក្នុងរដូវកាលនេះ ខណៈដែល Chelsea បានយកឈ្នះ Burnley ដែលទើបនឹងឡើងថ្មីក្នុងលទ្ធផល 4-1 នៅ Turf Moor កាលពីថ្ងៃសៅរ៍កន្លងទៅ។ គ្រាប់បាល់របស់ Sterling សម្រាប់ក្រុមតោខៀវបានកើតឡើងត្រឹមតែពីរថ្ងៃបន្ទាប់ពីការមិនអើពើដោយ Gareth Southgate ក្នុងក្រុមជម្រើសជាតិអង់គ្លេសសម្រាប់ការប្រកួតអន្តរជាតិនាពេលខាងមុខរបស់ពួកគេ។

អ្នកចាត់ការក្រុម Chelsea លោក Mauricio Pochettino បានសរសើរ Sterling ចំពោះការខិតខំប្រឹងប្រែងរបស់គាត់នៅលើទីលាន ហើយថែមទាំងបាននិយាយថា ខ្សែប្រយុទ្ធស្លាបដឹងថាគាត់ត្រូវតែបង្ហាញអ្នកគ្រប់គ្រងក្រុមជម្រើសជាតិថាគាត់សមនឹងទទួលបានកន្លែងនៅក្នុងក្រុមជម្រើសជាតិ។ ថ្លែងទៅកាន់អ្នកសារព័ត៌មានក្រោយចប់ការប្រកួត លោក Pochettino បាននិយាយថា “គាត់ជាកីឡាករដែលមានបទពិសោធន៍ ហើយគាត់ដឹងថាគាត់ត្រូវតែបានលេង និងបង្ហាញអ្នកចាត់ការក្រុមជម្រើសជាតិថាការសម្រេចចិត្តរបស់គាត់គឺខុស”៕