លោក Carlo Ancelotti ត្រូវបានធ្វើឱ្យមានការភ្ញាក់ផ្អើលចំពោះទម្រង់លេងមួយរយះចុងក្រោយរបស់ Jude Bellingham ខណៈដែលតារាឆ្នើមរបស់ក្រុម Real Madrid រូបនេះបានស៊ុតបញ្ចូលទីពីរគ្រាប់តាមស្មើកំណត់ត្រារបស់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ។

Bellingham បានបន្តការចាប់ផ្តើមជីវិតដ៏អស្ចារ្យរបស់គាត់នៅកីឡដ្ឋាន Bernabeu ដោយស៊ុតបញ្ចូលទីបានពីរដងក្នុងការប្រកួតដែល Real Madrid យកឈ្នះ Osasuna 4-0 កាលពីថ្ងៃសៅរ៍។ កីឡាករវ័យ 20 ឆ្នាំរូបនេះបានស៊ុតបញ្ចូលទី 10 គ្រាប់ក្នុងការបង្ហាញខ្លួន 10 លើកដំបូងរបស់គាត់សម្រាប់ក្លឹបនេះ ដែលត្រូវនឹងកំណត់ត្រាដែលរកបានដោយ Ronaldo ក្នុងឆ្នាំ 2009 ។ ជាមួយនឹងការបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតចូល 3 ដងថែមទៀតនោះ Bellingham មានការចូលរួមចំណែកគ្រាប់បាល់ ពីរគ្រាប់ច្រើនជាង Ronaldo នៅក្នុងការប្រកួតចំនួន 10 លើកដំបូង។

ក្រោយចប់ការប្រកួត លោក Ancelotti គ្រូបង្វឹករបស់ក្រុម Real Madrid បានសារភាពថា គ្មាននរណាម្នាក់រំពឹងថា Bellingham នឹងស្វែងរកគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់គាត់បានលឿននោះទេ ដោយបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា “Bellingham កំពុងស្វែងរកឱកាសជាច្រើនក្នុងការវាយប្រហារ ហើយការពិតដែលគាត់មិនមានទីតាំងថេរនៅលើទីលាន គាត់បានក្លាយជាហានិភ័យដ៏ធំមួយដល់គូប្រកួត ហើយគ្មាននរណាម្នាក់រំពឹងថាគាត់អាចលេងបានល្អដល់កម្រិតនេះនោះទេ”៕