Balotelli បង្ហើបថាខ្លួននឹងចូលរួមជាមួយ PSG លុះត្រាតែករណីមួយនេះកើតឡើង

អតីតខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mario Balotelli បានបង្ហើបថា ខ្លួននឹងទទួលយកការផ្តល់ជូនមួយដែលមិនអាចកាត់ថ្លៃបានពីអ្នកមានស្រុកបារាំង Paris Saint Germain សម្រាប់គាត់ដើម្បីពិចារណាក្នុងការចូលរួមជាមួយពួកគេ។

ខ្សែប្រយុទ្ធអ៊ីតាលីវ័យ 33 ឆ្នាំបានសារភាពថាគាត់មិនមានការស្ទាក់ស្ទើរក្នុងការលេងឱ្យម្ចាស់ជើងឯក Ligue 1 នោះឡើយ ទោះធ្លាប់ចំណាយពេលជាមួយក្លឹបដែលជាគូប្រជែងរបស់ PSG ពោលគឺ Marseille និង OG Nice ពីឆ្នាំ 2016 ដល់ 2019 ។

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ TvPlay Mario Balotelli ដំបូងបានឆ្លើយថាគ្មានផ្លូវនោះទេដែលខ្លួននឹងផ្លាស់ទៅក្លឹបដូចជា PSG ដោយសារតែខ្លួនធ្លាប់ជាកីឡាកររបស់ក្លឹប Marseille នឹង Nice ប៉ុន្តែនៅពេលត្រូវបានសួរថាការសម្រេចចិត្តអាចនឹងផ្លាស់ប្តូរដែរទេបើសិនជា PSG ផ្តល់ប្រាក់ 10 លានអឺរ៉ូជាប្រាក់ពលកម្ម​ Balotelli បានប្តូរចម្លើយភ្លាម ដោយខ្លួនបាននិយាយថា “ច្បាស់ណាស់! ក្នុងករណីនោះ ខ្ញុំនឹងព្រមទទួល។ សម្រាប់តម្ឡៃ 10 លានអឹរ៉ូខ្ញុំហ៊ានសុខចិត្តផ្តូរទៅលេងឲ្យក្រុមប្អូនខ្ញុំក៏បានដែរ”