អ្នកគ្រប់គ្រងផ្នែកបណ្តាញសង្គមរបស់ Wolves ឌឺដង Pep មួយទំហឹង ព្រោះលោកភ្លេចឈ្មោះរបស់ Hwang Hee-Chan

Hwang Hee-Chan បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះក្នុងអំឡុងពេលដែល Wolves បានទទួលជ័យជម្នះលទ្ធផល 2-1 ទៅលើក្រុមមេឃខៀវ Manchester City ហើយ Wolves បានវាយបកលើលោក Pep Guardiola ដោយសារគាត់ភ្លេចឈ្មោះកីឡាករជនជាតិកូរ៉េរូបនេះ។

Hwang រកបានគ្រាប់ជ័យជម្នះដើម្បីប្រគល់ឱ្យ Man City នូវការចាញ់ជាលើកទីពីរជាប់ៗគ្នា បន្ទាប់ពីពួកគេបានចាញ់កាលពីដើមសប្តាហ៍នេះក្រោមស្នាដៃក្រុម Newcastle United ក្នុងជុំទីបីនៃពានរង្វាន់ Carabao Cup ។ មួយគ្រាប់របស់ខ្សែប្រយុទ្ធកូរ៉េបានជំរុញឱ្យគណនី Twitter របស់ Wolves ដាក់ចំណងជើងការប្រកាសគ្រាប់បាល់របស់ពួកគេ ‘THE KOREAN GUY’ ដោយនេះគឺសំដៅទៅការរិះគន់យ៉ាងខ្លាំងចំពោះលោក Guardiola ដែលបានភ្លេចឈ្មោះ Hwang Hee-Chan អំឡុងពេលសន្និសីទសារព័ត៌មានមុនការប្រកួត ហើយបានហៅគាត់ថា “បុរសកូរ៉េម្នាក់នោះ”។

Man City បានទទួលការចាញ់ជាលើកដំបូងរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Premier League នៅរដូវកាលនេះ មុនពេលការប្រកួតលីកដ៏សំខាន់របស់ពួកគេជាមួយនឹងក្រុម Arsenal ។ វានឹងក្លាយជាសមរភូមិរវាងក្រុមកំពូលទាំងពីរកាលពីរដូវកាលមុនក្នុងលីក ខណៈដែល Man City បានផ្តួលក្រុម Arsenal ដើម្បីលើកពានលីកកាលពីរដូវកាល 2022-2023។ Wolves នឹង​មាន​សកម្មភាព​នៅ​ចុង​សប្តាហ៍​ក្រោយ​ក្នុង​លីគ​នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ជា​ម្ចាស់​ផ្ទះសម្រាប់ក្រុម Aston Villa ខណៈ​ដែល City នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អាឡឺម៉ង់​សម្រាប់​ការ​ប្រកួត Champions League ពាក់​កណ្តាល​សប្តាហ៍​របស់​ពួក​គេ​ជាមួយ RB Leipzig៕