ការប្រកួតរវាង RKC Waalwijk នឹង Ajax ត្រូវបានផ្អាកជាបណ្តោះអាសន្នបន្ទាប់ពីឧបទ្ទហេតុដ៏រន្ធត់មួយ

ការប្រកួតក្នុងលីកកំពូលហូឡង់ Eredivisie រវាងក្រុម RKC Waalwijk និង Ajax ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីមានគ្រោះអាសន្នធ្ងន់ធ្ងរពាក់ព័ន្ធនឹងអ្នកចាំទី Etienne Vaessen របស់ក្រុមម្ចាស់ផ្ទះ។

ការប្រកួតនេះត្រូវបានផ្អាកភ្លាមៗ បន្ទាប់ពីអ្នកចាំទីបានចេញពីប្រអប់គ្រោះថ្នាក់របស់គាត់ ហើយបានប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ Bryan Brobbey របស់ Ajax។ Vaessen បាន​ដេក​ស្តូកនៅលើទីលាន​បន្ទាប់​ពី​កើត​ហេតុ ហើយ​អាជ្ញាកណ្តាល​បាន​បញ្ឈប់ការប្រកួត ហើយ​បាន​ហៅ​បុគ្គលិក​ពេទ្យចូលមកជួយត្រួតពិនិត្យភ្លាមៗ។ ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង នៅពេលដែលកីឡាកររបស់ RKC ឡោមព័ទ្ធអ្នកចាំទី ដើម្បីរារាំងទិដ្ឋភាពសង្គ្រោះ ខណៈពេលដែលអ្នកចាំទី Vaessen កំពុងត្រូវបានព្យាបាល។

កីឡាករវ័យ 28 ឆ្នាំត្រូវបានដកចេញភ្លាមៗ ហើយកីឡាករផ្សេងៗត្រូវបានបញ្ជូនចេញពីទីលាន ខណៈដែលស្ថានភាពត្រូវបានពិនិត្យឡើងវិញ។ បន្តិចក្រោយមក វាត្រូវបានប្រកាសថា ការប្រកួតដែលនៅសល់នឹងមិនដំណើរការនៅថ្ងៃដដែលនោះទេ។ ជាសំណាងល្អ ប្រធានក្លឹប RKC បានប្រាប់អ្នកយកព័ត៌មានក្រោយការផ្អាកការប្រកួតថា អ្នកចាំទីមានស្មារតីឡើងវិញ នឹងបានដឹងខ្លួនក្រោយនាំចេញពីទីលាន៕