ខ្សែប្រយុទ្ធជួរមុខ Lautaro Martinez រកបាន 4 គ្រាប់សម្រាប់ក្រុម Inter Milan ក្នុងជំនួបទល់នឹង Salernitana ក្នុងនាមជាកីឡាករផ្លាស់ប្តូរចូលនៅតង់ទីពីរ។

កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលមកកាន់ទីលាននៅនាទីទី 55 នៃការប្រកួត ខណះដែលលទ្ធផលនៅត្រឹម 0-0 នៅឡើយ។ ម្ចាស់ជើងឯក World Cup រកបានបួនគ្រាប់ក្នុងរយៈពេល 30 នាទីបន្ទាប់ ខណៈដែល Inter នៅទីបំផុតបានយកឈ្នះក្នុងលទ្ធផល 4-0 ។ ជាមួយនឹងទម្រង់លេងកាន់តែកាចបែបនេះ Martinez បានក្លាយជាកីឡាករដំបូងគេដែលមិនធ្លាប់មាននៅ Serie A ដែលស៊ុតបញ្ចូលទីបាន 4 គ្រាប់ក្នុងការប្រកួតមួយក្នុងនាមជាកីឡាករបម្រុង។

Inter បានត្រលប់មកវិញពីការបរាជ័យ 2-1 របស់ពួកគេជាមួយនឹងក្រុម Sassuolo កាលពីថ្ងៃព្រហស្បតិ៍ទី 27 ខែតុលា ដែលបានឃើញពួកគេមិនអាចរកពិន្ទុជាលើកដំបូងក្នុងរដូវកាលនេះ។ ដោយសារតែការប្រឹងប្រែងពី Lautaro Inter អាចរក្សាតំណែងរបស់ពួកគេក្នុងនាមជាអ្នកដឹកនាំ Serie A បានដដែល គិតត្រឹមពេលនេះ៕