Frenkie de Jong ទំនងជានឹងអវត្តមានរហូតដល់ខែវិច្ឆិកា បន្ទាប់ពីរបួសកំឡុងពេលក្រុម Barcelona វាយបកយកឈ្នះ 3-2 ទល់នឹង Celta Vigo កាលពីថ្ងៃសៅរ៍ថ្មីៗនេះ។

កីឡាករសញ្ជាតិហូឡង់ត្រូវប្តូរចេញភ្លាមៗក្រោយការប្រកួតកន្លះម៉ោងដោយសារបញ្ហាកជើង។ របាយការណ៍ពី SPORT ណែនាំថាស្ថានភាពអាចនឹងធ្ងន់ធ្ងរជាងការគិតដំបូង ព្រោះបើគិតតាមស្ថានភាពបច្ចុប្បន្ន De Jong នឹងមិនអាចចូលលេងបានរហូតដល់ខែវិច្ឆិកា។

Barcelona បានឈ្នះទាំងបីពិន្ទុដោយគ្មានកីឡាករហូឡង់ ប៉ុន្តែរបួសរបស់គាត់បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលពួកគេក៏កំពុងលេងទាំងមិនមាន Pedri ផងដែរ ដែលមិនត្រូវបានគេរំពឹងថានឹងត្រលប់មកវិញរហូតដល់ខែតុលានោះឡើយ។ ជាមួយនឹងការប្រកួតដ៏សំខាន់ទល់នឹងក្រុម Porto និង Real Madrid នឹងត្រូវធ្វើឡើងនៅក្នុងខែក្រោយ ការបាត់បង់ De Jong ដែលកំពុងបង្ហាញទម្រង់លេងយ៉ាងល្អក្នុងរដូវកាលនេះគឺជាផលវិបាកដ៏ធំធេងសម្រាប់ទាំង Xavi និងក្រុម Barcelona៕