លោក Ian Wright បានអះអាងថាតារាឆ្នើមរបស់ក្រុម Arsenal គឺ Gabriel Jesus គឺជាកីឡាករដែលមិនអាចប៉ះបាននៅមុនពេលការប្រកួតដ៏សំខាន់របស់ពួកគេជាមួយក្រុមខ្លាំង Tottenham Hotspur។

Ian Wright បាននិយាយថា Gabriel Jesus ត្រូវតែរក្សាតួនាទីសំខាន់របស់គាត់នៅក្នុងក្រុម Arsenal បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម PSV Eindhoven នៅមុនការប្រកួត North London Derby នៅថ្ងៃអាទិត្យខាងមុខនេះ។ អតីតកីឡាករ Arsenal រូបនេះបានឲ្យដឹងថា “បើសិនជាខ្ញុំជា Eddie Nketiah ហើយខ្ញុំកំពុងស្ថិតក្នុងស្ថានការណ៍របស់ Eddie ខ្ញុំត្រូវតែចាប់យកឱកាសដែលខ្ញុំមាន ព្រោះបើសិនជា Jesus មានលក្ខណះគ្រប់គ្រាន់ គេត្រូវតែលេង។ ខ្ញុំមិនមែននិយាយនេះដើម្បីមើលងាយ Eddie ឡើយ ប៉ុន្តែ Jessus ជាមនុស្សមួយប្រភេទខុសពីគេនៅពេលដែលគេបានលេង។ ការប្រឹងប្រែងរបស់គេ នឹងសមត្ថភាពបញ្ចប់ទី នេះជាចំណុចខ្លាំងរបស់ Jesus”។

កីឡាករសញ្ជាតិប្រេស៊ីលរូបនេះបានរងរបួសបន្ទាប់ពីការវះកាត់ជង្គង់មុនពេលចាប់ផ្តើមយុទ្ធនាការឆ្នាំ 2023-2024 ប៉ុន្តែចាប់តាំងពីពេលនោះមកគាត់បានចូលលេងវិញ ដោយស៊ុតបញ្ចូលទីបានត្រឹមតែការប្រកួតទីពីររបស់គាត់ជាមួយនឹងក្រុម Manchester United។ បន្ទាប់មក Jesus ត្រូវបានផ្តល់ការចាប់ផ្តើមដំបូងនៃរដូវកាលថ្មីរបស់គាត់នៅថ្ងៃពុធទល់នឹង PSV ជាពេលដែលគាត់បានបន្ថែមគ្រាប់បាល់ទី 3 របស់ Arsenal មុនចប់តង់ទីមួយក្នុងអំឡុងពេលជ័យជម្នះ 4-0 នៅក្នុងកីឡដ្ឋាន Emirates៕