Rodri បានអំពាវនាវឱ្យមានវិធានការគ្រប់គ្រងណាមួយដើម្បីបញ្ឈប់កីឡាករបាល់ទាត់ដែលមានទេពកោសល្យកំពូលៗ របស់អឺរ៉ុបចាកចេញទៅកាន់លីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League។

តារាកំពូលៗជាច្រើនរួមទាំងមិត្តរួមក្រុម Manchester City របស់ Rodri ដែលមានកីឡាករ Riyad Mahrez និង Aymeric Laporte បានផ្លាស់ទៅតំបន់មជ្ឈិមបូព៌ានៅរដូវក្តៅនេះ ដែលយោងទៅតាមខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំងសម្រាប់បាល់ទាត់អឺរ៉ុប។ Rodri ចង់ឱ្យវិធានការគ្រប់គ្រងមួយចំនួនត្រូវបានធ្វើឡើង ដើម្បីប្រាកដថាទ្វីបអឺរ៉ុបមិនបាត់បង់អ្នកមានទេពកោសល្យកំពូលនាពេលអនាគត។

ថ្លែងទៅកាន់ Manchester Evening News កីឡាករ Rodri បាននិយាយថា “ជាក់ស្តែង បាល់ទាត់អឺរ៉ុបនឹងចាញ់ជាមួយនឹងស្ថានភាពនេះ ហើយវាគឺជាគំនិតពិសេសរបស់កីឡាករដែលសម្រេចចិត្តចេញទៅលីគទាំងនេះ។ វាពិតជាអាចយល់បានទាំងស្រុងដោយសារតែចំនួនទឹកប្រាក់ដែលពួកគេផ្តល់ជូនកីឡាករ។ វាត្រូវតែត្រូវបានគ្រប់គ្រងដោយមធ្យោបាយណាមួយ ព្រោះដំបូងវាហាក់ដូចជាវាគ្រាន់តែជាកីឡាករវ័យចាស់នៅក្នុងអាជីពរបស់ពួកគេប៉ុណ្ណោះ ប៉ុន្តែមានយុវជនជាច្រើនឥឡូវនេះក៏បានកំពុងចាកចេញ។ នេះអាចជាការសម្រេចចិត្តគួរឱ្យគោរព ប៉ុន្តែអ្នកដែលចាត់វិធានការត្រូវតែគ្រប់គ្រងស្ថានភាពនេះឲ្យបាន”៕