កីឡាករក្នុងគោលដៅរបស់ Barcelona, Liverpool នឹង Man City កៀកក្នុងការចុះកុងត្រាថ្មីជាមួយក្លឹបថ្មីរបស់ខ្លួន

កីឡាករសញ្ជាតិជប៉ុន Kaoru Mitoma អាចនឹងផ្តាច់ការតាមចង់បានរបស់ Liverpool, Manchester City នឹង Barcelona ដើម្បីចុះកុងត្រាថ្មីរបស់ខ្លួនជាមួយក្លឹប Brighton។

យោងតាមសារព័ត៌មាន ​​90min ក្លឹប Brighton មានទំនុកចិត្តថាកីឡាករវ័យ 26 ឆ្នាំនឹងចុះកុងត្រាថ្មី ដោយកិច្ចសន្យាបច្ចុប្បន្នរបស់រូបគេគ្រោងនឹងផុតកំណត់នៅឆ្នាំ 2025 ប៉ុន្តែគាត់គ្រោងនឹងចុះកុងត្រាថ្មីដើម្បីបន្តនៅចុងឆ្នាំនេះ។

Mitoma បានបង្កើនការចាប់អារម្មណ៍តាំងពីត្រលប់មកពីខ្ចីជើងនៅក្លឹប Royale Union Saint Gilloise របស់ប្រទេសបែលហ្ស៊ិក។ គាត់បានស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់រួចហើយ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានបីគ្រាប់ទៀតនៅក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុមរបស់លោក Roberto De Zerbi នៅរដូវកាលនេះ។ ការអភិវឌ្ឍន៍ថ្មីៗរបស់គាត់បានធ្វើឱ្យមានរបាយការណ៍ថាក្រុមកំពូលៗនៅអឺរ៉ុបកំពុងតាមឃ្លាំមើលគាត់ បន្ទាប់ពីស៊ុតបញ្ចូលទីបាន 10 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមចំនួន 8 ដងរួចមកហើយនៅរដូវកាល 2022-2023 កន្លងទៅ៕