Leandro Trossard បានអះអាងថា វាអាស្រ័យលើគាត់ក្នុងការលេងជាទៀងទាត់ ខណៈពេលដែលគាត់និយាយអំពីកង្វះខាតពេលលេងនៅក្លឹប Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta នៅរដូវកាលនេះ។

ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកបានពិភាក្សាយ៉ាងច្បាស់លាស់អំពីពេលវេលាប្រកួតដែលមានកំណត់របស់គាត់នៅ Arsenal ក្នុងរដូវកាលនេះ។ រដូវកាលបច្ចុប្បន្នបានបង្កបញ្ហាប្រឈមសម្រាប់ Trossard ជាខ្លាំងខណៈដែលគាត់បានបង្ហាញខ្លួនលើទីលានត្រឹមតែ 62 នាទីក្នុងការប្រកួត Premier League 4 លើកដំបូងរបស់ Arsenal ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែមានសុទិដ្ឋិនិយមថា គាត់នឹងមានការចូលរួមកាន់តែច្រើន នៅពេលដែលរដូវកាលនេះចាប់ផ្តើមដំណើរការទៅមុខ។

ថ្លែងទៅកាន់សារព័ត៌មាន Het Laatste Nieuws របស់ប៊ែលហ្សិក កីឡាកររូបនេះពាននិយាយថា “ពួកយើងមានការប្រកួតរៀងរាល់ 3 ថ្ងៃម្តង ដូចនេះវាជារឿងដែលមិនអាចទៅរួចឡើយក្នុងការដាក់កីឡាករដដែលៗលេងរាល់ប្រកួត។ វាអាស្រ័យលើខ្ញុំថាតើពេលណាដែលខ្ញុំអាចចាប់ឱកាសនេះបាន។ គ្រូបង្វឹកក៏គាត់បានប្រាប់ខ្ញុំបែបនេះដែរ”៕