Chelsea កាន់តែកៀកក្នុងការប្រកាសជាផ្លូវការនូវម្ចាស់ឧបត្ថម្ភលើអាវថ្មី

Chelsea គ្រោងនឹងប្រកាសម្ចាស់ឧបត្ថម្ភលើអាវថ្មីរបស់ក្លឹប សម្រាប់រដូវកាល 2023-2024 នេះ បន្ទាប់ពីលេចធ្លាយឈ្មោះក្រុមហ៊ុនជិតមួយខែមកហើយ។

បន្ទាប់ពីចាប់ផ្តើមរដូវកាលថ្មីជាមួយនឹងការរចនាទទេនៅផ្នែកខាងមុខនៃអាវរបស់ពួកគេ ក្រុមតោខៀវ Chelsea គ្រោងនឹងភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន Infinite Athlete ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃប្រហែល 40 លានផោនក្នុងមួយឆ្នាំ នេះបើយោងតាមកាសែត The Telegraph។

បន្ទាប់ពីបានចូលពិភាក្សាដំបូងជាមួយ Chelsea ដើម្បីទទួលបានសិទ្ធិក្នុងការដាក់ឈ្មោះនៅ Stamford Bridge ក្រុមហ៊ុនបច្ចេកវិទ្យាមួយនេះទីបំផុតបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយក្រុមតោខៀវ ហើយឥឡូវនេះកំពុងរង់ចាំការអនុញ្ញាតជាផ្លូវការពីលីកកំពូលអង់គ្លេស Premier League៕