កាលពីពេលថ្មីៗនេះ សំណើររបស់ក្លឹបហង្សក្រហម Liverpool សម្រាប់កីឡាករខ្សែបម្រើ Andre ក្នុងតម្លៃ 30 លានអឺរ៉ូ ត្រូវបានក្លឹបបាល់ទាត់នៅប្រេស៊ីល Fluminense បដិសេដភ្លាមៗ។

យោងតាម ESPN ក្លឹបប្រេស៊ីលបានបដិសេធវិធីសាស្រ្តរបស់ Liverpool សម្រាប់ការតាមយកខ្សែបម្រើឆ្នើមរបស់ពួកគេ។ បើទោះបីជា Liverpool មានបំណងចង់បាន Andre មុនពេលទីផ្សារដោះដូរកីឡាករបិទនៅថ្ងៃទី 1 ខែកញ្ញាក៏ដោយ Fluminense ប្តេជ្ញាចិត្តក្នុងការរក្សាកីឡាករសញ្ជាតិប្រេស៊ីលបន្តទៀតសម្រាប់រដូវកាលនេះ។

បន្ទាប់ពីខកខានលើកីឡាករ Moises Caicedo និង Romeo Lavia ក្រុម Liverpool បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់គោលដៅផ្សេងទៀតដើម្បីពង្រឹងខ្សែបម្រើបន្ថែមទៀតបន្ទាប់ពីការចាកចេញរបស់ Fabinho និង Jordan Henderson ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត។ ពួកគេបានជោគជ័យក្នុងការនាំយក Wataru Endo ពីក្រុម Stuttgart រួចហើយក្នុងកិច្ចព្រមព្រៀងតម្លៃ 19 លានផោន ប៉ុន្តែលោក Jurgen Klopp នៅតែស្វែងរកការបន្ថែមខ្សែបម្រើកណ្តាលម្នាក់ទៀតមុនទីផ្សារដោះដូរកីឡាករត្រូវបានបិទជាផ្លូវការនាសប្តាហ៍ក្រោយ៕