ខ្សែបម្រើ Mason Mount របស់ Manchester United ត្រូវអវត្តមានរហូតដល់ខែកញ្ញា ដោយសាររបួស។

កីឡាករអង់គ្លេសអាយុ 24 ឆ្នាំបានទទួលរងនូវបញ្ហាតិចតួច ដែលនឹងរារាំងគាត់មិនឱ្យមានសកម្មភាពប្រកួតរហូតដល់ខែកញ្ញា។ Mount បានបង្ហាញខ្លួននៅក្នុងការប្រកួបើកឆាកប្រកួត Premier League ទាំងពីររបស់បិសាចក្រហមនៅរដូវកាលនេះ ទល់នឹង Wolves និង Tottenham ។

បើយោងទៅតាមសេចក្តីរាយការណ័ពីគេហទំព័ររបស់ក្លឹប Man Utd បានសរសេរថា Mount នឹងមិនមានវត្តមានក្នុងការប្រកួតទល់នឹង Nottingham Forest ថ្ងៃសៅរ៍នេះឡើយដោយសាររូបគេបានរងរបួសកំឡុងការប្រកួតសប្តាហ៍មុនទល់នឹង Tottenham Hotspur។ បញ្ហាតិចតួចមួយនេះនឹងធ្វើឲ្យ Mount សម្រាករហូតដល់ពេលកីឡាករប្រមូលផ្តុំសម្រាប់ក្រុមជម្រើសជាតិនៅខែក្រោយ៕