គ្រូបង្វឹកក្រុម Nashville លោក Gary Smith បានទទួលស្គាល់ថា ខ្សែប្រយុទ្ធថ្មីរបស់ក្រុម Inter Miami កីឡាករ Lionel Messi បានជួយស្តារមុខមាត់ ក៏ដូចជាកែប្រែក្រុម Inter Miami រហូតដល់កម្រិតមួយដែលក្លឹបផ្សេងពិបាកនិងប្រកួតប្រជែងជាមួយ។

ការមកដល់របស់ Lionel Messi ហាក់ដូចជាការដាស់តឿនមួយសម្រាប់កីឡាករនៅក្នុងក្រុម ដែល Messi ត្រូវបានចាត់ទុកជាកម្លាំងចិត្តដ៏សំខាន់មួយក្នុងការជម្រុញឲ្យ Inter Miami យកឈ្នះពានជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប ក្រោយបំបាក់ Nashville ក្នុងការទាត់បាល់កាត់សេចក្តី 11 ម៉ែត្រនាវគ្គផ្តាច់ព្រ័ត្រ។

ចំពោះការកែប្រែទម្រង់ដ៏គួរឲ្យចាប់អារម្មណ៍របស់ក្លឹប Inter Miami លោក Gary Smith បានឲ្យដឹងថា “ជារឿងល្អមួយ Miami បានកែប្រែមុខមាត់របស់ខ្លួននាពេល 5 សប្តាហ៍ចុងក្រោយ ជាពិសេសការបន្ថែម Lionel Messi, Sergio Busquets នឹង Jordi Alba។ ទោះជាខ្ញុំមានគម្រោងបិទ Messi ខ្លាំងប៉ុណ្ណា រូបគេនៅតែទទួលបានបាល់លេងដដែល”៕