ខ្សែការពារ Diogo Dalot របស់ក្រុម Manchester United បានបង្ហាញមេរៀនដ៏ធំបំផុតដែលគាត់បានរៀនពី Cristiano Ronaldo ដែល Dalot ចាត់ទុកជាគ្រូដ៏ល្អឥតខ្ចោះសម្រាប់កីឡាករគ្រប់រូប។

ខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់បច្ចុប្បន្នកំពុងស្ថិតក្នុងប្រទេសអារ៉ាប៊ីសាអូឌីតជាមួយក្រុម Al-Nassr ប៉ុន្តែគាត់ធ្លាប់បានចូលលេងចំនួនពីរលើកនៅ Old Trafford។ គាត់ក៏បានបង្ហាញខ្លួនសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ជាមួយ Dalot ផងដែរខណះបង្ហាញខ្លួនបានជាង 200 ប្រកួតសម្រាប់ប្រទេសរបស់គាត់។ Dalot បានឆ្លៀតឱកាសភាគច្រើនដើម្បីរៀនពី Ronaldo ដោយមានដំបូន្មានដ៏គួរឲ្យកត់សម្គាល់មួយដែលរូបគេទទួលបាន។

Dalot បានប្រាប់ ESPN ពីការរួមអាជីពជាមួយកីឡាករឆ្នើម Ronaldo ថា “គាត់បានជួយខ្ញុំច្រើននៅខាងក្រៅទីលាន។ វាពិតជារីករាយសម្រាប់ខ្ញុំក្នុងការលេងជាមួយគាត់ និងជាមិត្តរួមក្រុមរបស់គាត់។ គាត់បានជួយខ្ញុំយ៉ាងច្រើន ជាពិសេសអត្តចរិត នឹងរបៀបរបបក្នុងនាមជាកីឡាករបាល់ទាត់អាជីពដែលគាត់តែងតែប្រកាន់ខ្ជាប់ក្នុងអាជីពរបស់គាត់”៕