កាលពីពេលថ្មីៗនេះ ក្លឹបអ្នកមានបុណ្យ FC Barcelona បានចុះហត្ថលេខានាំយកកីឡាករ Oriol Romeu ពី Girona ក្នុងតម្លៃ 8 លានអឺរ៉ូ។

Barca បានបញ្ជាក់ថាពួកគេបានចុះហត្ថលេខាជាមួយ Romeu ក្នុងតម្លៃ 8 លានអឺរ៉ូ ដោយខ្សែបម្រើរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល 3 ឆ្នាំ។ Romeu បានចាកចេញពីក្លឹបយក្សកាតាឡាន់ដើម្បីទៅ លេងឲ្យតោខៀវ Chelsea ក្នុងឆ្នាំ 2011 ប៉ុន្តែធ្វើមិនបានល្អទាល់តែសោះនៅកីឡដ្ឋាន Stamford Bridge ហើយចាប់តាំងពីពេលនោះមក ក៏បានបន្តអាជីពដោយលេងឱ្យ Southampton និង Girona មុនពេលត្រលប់ទៅ Camp Nou ជាលើកទីពីរ។

Barcelona មានបំណងចង់ជំនួសកីឡាករ Sergio Busquets នៅរដូវក្តៅនេះ បន្ទាប់ពីខ្សែបម្រើជើងចាស់រូបនេះបានចាកចេញដោយមិនគិតថ្លៃផ្ទេរ។ អ្វីៗគ្រប់យ៉ាងត្រូវតែស្ថិតក្នុងការចាំមើលថាតើ Romeu ត្រូវបានផ្តល់ពេលវេលាដែលត្រូវការដើម្បីជំនួសខ្សែបម្រើការពាររឺយ៉ាងណា។ នៅរដូវក្តៅនេះក្រុមរបស់ Xavi ក៏បានចុះហត្ថលេខាលើកីឡាករថ្មីៗជាច្រើនរួមមាន Ilkay Gundogan, Vitor Roque និង Inigo Martinez ផងដែរ។