អតីតខ្សែការពាររបស់ Man City ដែលទើបចេញពីពន្ធនាគារ ពេលនេះរកបានក្លឹបថ្មីហើយ

ក្លឹប Lorient នៃលីកកំពូលបារាំង Ligue 1 បានចុះហត្ថលេខាលើអតីតខ្សែការពារក្រុម Manchester City កីឡាករ Benjamin Mendy ក្នុងនាមជាកីឡាករគ្មានក្លឹបលេង បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាមិនមានទោសពីបទរំលោភសេពសន្ថវៈ។

Mendy ត្រូវ​បាន​ជម្រះ​ពី​ការ​ចាប់​រំលោភ​ចំនួន​មួយករណី និង​ការ​ប៉ុនប៉ង​ចាប់​រំលោភ​មួយ​ករណី​បន្ទាប់​ពី​ការ​កាត់​ទោស​ម្ដង​ទៀត​កាល​ពី​ដើម​ខែ​នេះ ហើយគាត់​ត្រូវ​បាន​ជម្រះ​រួច​ពី​ការ​ចាប់​រំលោភ​ចំនួន​ប្រាំមួយ​ករណីនៅ​ក្នុង​ការ​កាត់​ទោស​ដំបូង​របស់​គាត់​ក្នុង​ខែ​មករា ដើមឆ្នាំនេះ។

ខ្សែការពារស្លាបឆ្វេងដែលមិនជាប់ក្រោមកុងត្រារបស់ក្លឹបណាមួយបន្ទាប់ពីការចាកចេញពីក្លឹប Manchester City ឥឡូវនេះត្រូវបានចុះហត្ថលេខាដោយក្លឹបបារាំង Lorient ដោយ Lorient បានប្រកាសថាកីឡាករសញ្ជាតិបារាំងរូបនេះនឹងមានកិច្ចសន្យារហូតដល់ឆ្នាំ 2025៕