ប្រធានក្លឹប PSG និយាយព្រមានកីឡាករបន្ទាប់ពីការចាកចេញរបស់ Messi

ប្រធានក្លឹប Paris Saint-Germain លោក Nasser Al-Khelaifi បានធ្វើការព្រមានដល់កីឡាករក្នុងក្រុមរបស់ក្លឹប បន្ទាប់ពីមានការចាកចេញដ៏ល្បីរបស់ Lionel Messi។

Kylian Mbappe អាចជាការចាកចេញដ៏ល្បីបន្ទាប់របស់ PSG នៅរដូវក្តៅនេះ ដោយ Messi បានផ្តាច់កុងត្រារបស់គាត់ដើម្បីចូលរួមជាមួយ Inter Miami ។ Mbappe បន្តមានទំនាក់ទំនងយ៉ាងខ្លាំងជាមួយក្រុម Real Madrid ដោយលោក Al-Khelaifi និយាយអំពីការផ្លាស់ប្តូរដ៏មានសក្តានុពលនៅក្នុងក្រុមរបស់លោក Luis Enrique ខណៈពេលដែលផ្ញើសារទៅកាន់កីឡាករបច្ចុប្បន្នកំឡុងពេលហ្វឹកហាត់មុនបើករដូវកាល។

លោក Khelaifi បានលើកឡើងច្បាស់ៗថា “វាជារឿងសំខាន់ដែលត្រូវប្រាប់អ្នកថា អ្នកគ្រប់គ្រងមានអំណាចធ្វើតាមដែលគាត់ពេញចិត្ត អ្វីៗគឺគ្រូបង្វឹកជាអ្នកសម្រេច។ ទាំងអស់គ្នា យើងត្រូវដើរក្នុងទិសដៅតែមួយ ហើយបង្ហាញមោទនភាពក្នុងការលេងឱ្យក្លឹបនេះ ក៏ដូចជាបង្ហាញពីសុភមង្គល និងភាពស្មោះត្រង់បំផុត។ ក្លឹបគឺធំជាងអ្នកណាទាំងអស់នៅទីនេះ សូម្បីតែខ្ញុំផងដែរ។ ខ្ញុំរំពឹងថាអ្នកនឹងដាក់ចិត្តដាក់កាយ 200% អំឡុងពេលហ្វឹកហាត់។ អ្នកមានកន្លែងហ្វឹកហាត់ល្អបំផុតក្នុងពិភពលោក អ្នកមានអ្វីគ្រប់យ៉ាងដើម្បីជោគជ័យនៅទីនេះ គ្មានលេសអ្វីផ្សេងទេ។ អ្នកមិនខ្វះអ្វីទាំងអស់ ដូចនេះអ្នកត្រូវតែប្រឹងប្រែង។ ខ្ញុំចង់មានភាពរីករាយក្នុងការមើលក្រុមរបស់ខ្ញុំលេង”