គ្មានវត្តមានរបស់ Lionel Messi នៅក្នុងបញ្ជីកីឡាករត្រៀមជួប Arsenal នោះទេ

កីឡាករក្រុមជម្រើសជាតិអាមេរិក Jesus Ferreira និង Walker Zimmerman នឹងក្លាយជាកីឡាករដែលដឹកនាំក្រុម MLS All-Star ក្នុងការប៉ះ Arsenal នៅថ្ងៃទី 19 ខែកក្កដាខាងមុខ។ គ្រូបង្វឹកក្រុម DC United លោក Wayne Rooney នឹងទទួលបន្ទុកក្នុងនាមជាអ្នកចាត់ការសម្រាប់ក្រុម MLS All-Stars ដែលនឹងជួបក្រុម នៅកីឡដ្ឋាន Audi Field របស់ក្លឹបគាត់ស្រាប់។

កីឡាករសរុបចំនួន 26 នាក់ត្រូវបានដាក់ឈ្មោះក្នុងក្រុម ដោយក្រុមត្រូវបានកំណត់ដោយការរួមបញ្ចូលគ្នានៃអ្នកគាំទ្រ កីឡាករ និងប្រព័ន្ធផ្សព្វផ្សាយ បូករួមទាំងការការជ្រើសរើសដោយ Rooney និងការជ្រើសរើសពីរដោយគណកម្មការ MLS ដែលមានដូចជាជើងចាស់របស់ MLS Kei Kamara និងកីឡាករ Mathieu Choiniere។ អ្វីដែលជាចំណុចរសើបនោះគឺ Lionel Messi ដែលទើបតែបញ្ចប់ការផ្លាស់ប្តូរទៅក្លឹប Inter Miami ហើយមិនទាន់បង្ហាញខ្លួននៅលីកកំពូលបាល់ទាត់អាមេរិក Major League Soccer នឹងមិនត្រូវបានរាប់បញ្ចូលក្នុងបញ្ជីកីឡាករទាំង 26នោះទេ៕