Diogo Jota បារម្ភថា Liverpool អាចនឹងឃើញ Real Madrid កំទេចក្តីសុបិនរបស់ពួកគេម្តងទៀតនៅរដូវកាលក្រោយ បើទោះជាហង្សក្រហមត្រូវលេងនៅពានរង្វាន់ Europa League ក៏ដោយ។

Liverpool ត្រូវបង្ខំចិត្តផ្លាស់ប្តូរទម្លាប់ទៅលេងនៅក្នុង Europa League រដូវកាលក្រោយ បន្ទាប់ពីបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 5 ក្នុង Premier League សម្រាប់រដូវកាល 2022-2023។ ស្ថានភាពនេះនឹងឃើញពួកគេគេចចេញពីក្រុម Real Madrid ប៉ុន្តែ Jota បានក្លាយជាទម្លាប់ក្នុងការធ្លាក់ចេញដោយក្លឹបយក្សអេស្ប៉ាញមួយនេះ ដោយគាត់នឹងមិនភ្ញាក់ផ្អើលទេប្រសិនបើពួកគេត្រូវជួបគ្នាម្តងទៀត។ ចាប់តាំងពីចូលរួមជាមួយ Liverpool ពីក្រុម Wolves ក្នុងឆ្នាំ 2020 Jota ត្រូវបានក្រុម Real Madrid ទម្លាក់ចេញក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំ 2022 វគ្គ 8 ក្រុមចុងក្រោយក្នុងឆ្នាំ 2021 និងបន្ទាប់មកវគ្គ 16 ក្រុមចុងក្រោយកាលពីឆ្នាំមុន។

ខ្សែប្រយុទ្ធសញ្ជាតិព័តទុយហ្កាល់រូបនេះបានប្រាប់ទៅកាន់ FourFourTwo ក្នុងន័យកំប្លែងលេងសើចថា “Real Madrid អាចបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ក្នុងពូលសម្រាប់ការប្រកួត Champions League របស់ពួកគេហើយធ្លាក់មកលេងជាមួយយើង។ ចាប់តាំងពីខ្ញុំមក Liverpool ខ្ញុំតែងតែត្រូវបាន Real Madrid ទម្លាក់ចេញជារៀងរហូត ដូច្នេះសង្ឃឹមថាពួកគេមិននៅ Europa League ទៅចុះ”៕