អតីតខ្សែប្រយុទ្ធរបស់ Coventry នឹង Wolves កីឡាករ Cedric Roussel បានទទួលមរណភាពកាលពីពេលថ្មីៗនេះ ក្នុងវ័យត្រឹម 45 ឆ្នាំ។

អតីតកីឡាករសញ្ជាតិប៊ែលហ្សិករូបនេះត្រូវបានគេរាយការណ៍ថាបានគាំងបេះដូងនៅទីក្រុង Mons ហើយក្រុមសង្គ្រោះបន្ទាន់មិនអាចជួយសង្គ្រោះរូបគាត់ទាន់ពេលវេលា។ គួររំលឹកផងដែរថា Roussel ចាប់ផ្តើមដំបូងនៅក្លឹប Coventry ក្នុងនាមជាកីឡាករខ្ចីជើងនៅរដូវកាល 1999-2000 ហើយត្រូវបានក្លឹបទិញផ្តាច់ក្នុងតម្លៃ 1.2 លានផោនពីក្លឹប Gent របស់ប៊ែលហ្សិក។ នៅក្នុងរដូវកាលដំបូងរបស់គេក្នុងលីកកំពូលអង់គ្លេស Roussel រកបាន 6 គ្រាប់ហើយបានក្លាយជាដៃគូរបស់កីឡាករ Robbie Keane ថែមទៀតផង។

ក្រោយ Keane ផ្លាស់ទៅ Inter កាលពីឆ្នាំ 2000 Roussel ប្រែក្លាយជាកីឡាករដែលមិនសូវមានឥទ្ធិពលដូចពីមុន រហូតត្រូវបានលក់ឲ្យក្រុម Wolves ដែលកាលនោះនៅលេងនៅ English Championship នៅឡើយ។ ក្រៅពីនេះ Cedric Roussel ក៏ធ្លាប់ចូលរួមជាមួយក្រុមជាច្រើនដូចជា Genk, Rubin Kazan, Standard Liege នឹង Brescia មុនចូលនិវត្តន៍នៅឆ្នាំ 2015៕