Ten Hag ដាក់ការងារមួយឲ្យ Anthony សម្រេចក្នុងនាមជាកីឡាករតម្លៃ 85លាន

កាលពីពេលថ្មីៗនេះ អ្នកចាត់ការទូទៅរបស់ក្រុម​ Manchester United លោក Erik ten Hag បានប្រកាសឲ្យកីឡាករ Antony Santos ព្យាយាមពង្រឹងសមត្ថភាពបន្ថែមស្របពេលដែលសរសើរថាកីឡាកររូបនេះមានសក្តានុពលក្នុងការសម្លាប់គូប្រកួតបាន។

អ្នកចាត់ការរូបនេះទទួលស្គាល់ថាគាត់បានរំពឹងច្រើនខ្លាំងពី Antony រហូតហ៊ានចំណាយប្រាក់ 85លានផោនដើម្បីនាំយករូបគេចេញពី Ajax នៅរដូវក្តៅមុន ប៉ុន្តែក៏នៅតែមិនភ្លេចអំពីការប្រឹងប្រែងនឹងការស៊ុតបញ្ចូលទីយ៉ាងល្អដែលបានជួយ Man Utd ជាច្រើនដងនៅ Europa League។

លោក ten Hag បាននិយាយយ៉ាងបើកចំហរមុនការប្រកួតទល់នឹង Sevilla ថា “ជារឿងពិតណាស់ ខ្ញុំពិតជារំពឹងខ្លាំងពីខ្សែប្រយុទ្ធជួរមុខរបស់យើង ព្រោះគេមិនត្រឹមជាអាវុធមុតស្រួចមួយទេ តែគេអាចកែប្រែស្ថានការបានគ្រប់បែបយ៉ាង។ រូបគេ (Antony) នៅមានវ័យក្មេងនៅឡើយ ដូចនេះគេមានការងារធ្វើជាច្រើន។ គេជាអ្នកតស៊ូមួយរូបហើយជួយឲ្យក្រុមឈ្នះ ទើបក្រុមជម្រើសជាតិគេសម្រេចដាក់គេចូលលេងជម្រើសដំបូង។ គេមានសក្តានុពលក្នុងការសម្លាប់គូប្រកួតដូចដែលយើងបានឃើញក្នុងការប្រកួតទល់នឹង​ Everton ថ្មីៗនេះ”
ប្រភព : GOAL