ក្រុមកំពូលតារាងលីកកំពូលអង់គ្លេស Arsenal បានចាញ់ក្រុម Brighton Hove & Albion យ៉ាងអាម់ាស់ក្នុងលទ្ធផល 1:3 ក្នុងការប្រកួត Carabao Cup ជុំទិ3 កាលពីយប់មិញ។

ថ្វីត្បិតតែក្រុមកាំភ្លើងធំបើកការនាំមុខមុនដោយ Eddie Nketiah ប៉ុន្តែក្រុមរបស់លោក Mikel Arteta បែរជាមិនអាចរក្សាលទ្ធផលល្អជូនអ្នកគាំទ្រ ដោយភ្លាត់ទៅវិញរហូតដល់ទៅ3គ្រាប់ ស្របពេលដែលកីឡាករឈុតធំជាច្រើនមិនមានវត្តមានសម្រាប់ការប្រកួត Carabao Cup នេះឡើយ។

ការបង្ហាញខ្លួនដំបូងរបស់អ្នកចាំទិ Karl Hein ជារឿងគួរឲ្យបំភ្លេច ដោយកីឡាករ Danny Welback, Kaoru Mitoma និង Tariq Lamptey សុទ្ធតែរកបានម្នាក់មួយគ្រាប់ដើម្បីជួយឲ្យ Brighton បានឡើងទៅកាន់វគ្កបន្ត។ យ៉ាងណាក្តី វានៅតែមិនមែនជាបញ្ហាចោទឡើយ ដោយ Arsenal នៅតែបន្តជាក្រុមខ្លាំងក្នុងលីកកំពូលអង់គ្លេស ដោយមាន 2ពិន្ទុ លើសក្រុមលេខ2 Manchester City៕
ប្រភព : GOAL