ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិប្រេស៊ីល កីឡាករ Neymar Jr បានត្រលប់ចូលលេងឲ្យក្រុមជម្រើសជាតិវិញ ថែមទាំងរកបានមួយគ្រាប់ទៀតសម្រាប់ការប្រកួតទល់និងក្រុមកូរ៉េខាងត្បូងនៅពានរង្វាន់ FIFA World Cup វគ្គ16ក្រុមចុងក្រោយ។ ក្រោយស៊ុតបានមួយគ្រាប់ ដោយការទាត់បាល់11ម៉ែត្រយ៉ាងល្អភ្លាម គេប្រទះឃើញថាកីឡាកររូបនេះ បានធ្វើការរត់សំដៅទៅកន្លែងអ្នកគាំទ្រអង្គុយទស្សនាយ៉ាងភ្ញាក់ផ្អើល ស្របពេលដែលកីឡាករដទៃកំពុងតែស្ថិតក្នុងទីលាននៅឡើយ។ ក្រោយចប់ការប្រកួតបានមួយភ្លែត មានអ្នកថតបានអំពីមូលហេតុពិតក្រោយទង្វើបែបនេះរបស់ខ្សែប្រយុទ្ធក្លិបអ្នកមានបារាំង Paris Saint-Germain។ តាមពិតទៅ Neymar បានរត់សំដៅទៅកាន់កីឡាករ Alex Telles ដែលកំពុងទស្សនាការប្រកួតនៅក្រៅទីលាន ក្រោយត្រូវបានដកឈ្មោះចេញពីក្រុមជម្រើសជាតិដោយសាតែបញ្ហារបួសជង្គង់ ធ្វើឲ្យខ្សែការពារខ្ចីជើងរបស់ Sevilla មិនអាចមានវត្តមានជួយក្រុមជម្រើសជាតិបានតទៅមុខទៀត។ Neymar បានធ្វើការរត់ទៅចាប់ដៃ Alex Telles ទាំងញញឹម ...
[ Continue reading ]Category: ពត៌មានកីឡា
ស៊ែប៊ីអាចត្រូវរងពិន័យពី FIFA ក្រោយប៉ះទង្គិចជាមួយស្វ៊ីស
ក្រុមជម្រើសជាតិស៊ែប៊ីកំពុងតែមានបញ្ហាធំជាមួយសហព័ន្ធបាល់ទាត់ពិភពលោក FIFA ទាំងក្នុងនិងក្រៅទីលានកំឡុងការប៉ះទង្គិចពាក្យសម្តីជាមួយក្រុមជម្រើសជាតិស្វ៊ីសនៅវគ្គសន្សំពិន្ទុក្នុងពូល។ ស៊ែប៊ីអាចត្រូវរងពិន័យធ្ងន់ធ្ងរ ដោយល្មើសច្បាប់អំពីសីលធម៌សម្រាប់ FIFA បន្ទាប់ពីចាញ់ស្វ៊ីស 3:2 និងត្រូវបានធ្លាក់ចេញពីការប្រកួត។ ការប្រកួតនោះត្រូវបានគេនិយាយថា ក្រុមស៊ែប៊ីបានប្រើប្រាស់បែបមើលងាយនិងរើសអើងជាតិ ក៏ដូចជាការបង្ហាញពីផ្លាកសញ្ញារបស់ក្រុមជ្រុលនិយម។ FIFA បានធ្វើការព្រមានអ្នកគាំទ្រអំពីភាសាដែលត្រូវបានប្រើប្រាស់កំឡុងការប្រកួត ក៏ដូចជារឿងហេតុដែលបានកើតឡើងនៅក្នុងទីលាន។ សេចក្តីថ្លែងការណ៍របស់ FIFA បានលើកឡើងថា “ក្រុមប្រឹក្សាវិន័យរបស់ FIFA កំពុងតែបើកការស៊ើបអង្កេតទៅលើសហព័ន្ធបាល់ទាត់ស៊ែប៊ី ដោយការល្មើសមាត្រាទី12 (ការមើលងាយកីឡាករនិងអាជ្ញាកណ្តាល) មាត្រាទី12 (ការរើសអើងជាតិសាសន៍) និងមាត្រាទី16 (សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងការប្រកួត) ក្នុងហេតុការណ៍ដែលកើតមានឡើងក្នុងការប្រកួតរវាងស៊ែប៊ីទល់និងស្វ៊ីសក្នុងការប្រកួត FIFA World Cup ដែលបានធ្វើឡើងនៅថ្ងៃ 2 ...
[ Continue reading ]Robert Lewandowski មិនពេញចិត្តចំពោះទម្រង់លេងរបស់ប៉ូឡូញ ក្រោយចាញ់បារាំងវគ្គ16ក្រុមចុងក្រោយ
ខ្សែប្រយុទ្ធ Robert Lewandowski បានទទួលស្គាល់ថាព្រឹត្តិការណ៍បាល់ទាត់ World Cup ឆ្នាំ 2022 នេះជាលើកចុងក្រោយរបស់គាត់ជាមួយក្រុមជម្រើសជាតិប៉ូឡូញ ដោយរូបគេរកមិនឃើញចំណុចល្អអ្វីទាល់តែសោះដែលត្រូវដឹកនាំក្រុមដែលលេងប្រើទម្រង់ទប់ច្រើនជាងប្រយុទ្ធ។ ថ្លែងក្រោយបរាជ័យ 3:1 ក្រោមថ្វីជើងក្រុមជម្រើសជាតិបារាំង កីឡាករវ័យ34 ឆ្នាំរូបនេះ បាននិយាយត្រង់ៗគ្មានភាពលាក់លៀមថា “វានៅពេលវែងឆ្ងាយទៀតណាស់ ណាមួយយើងត្រូវតែមានភាពរីករាយជាមួយការប្រកួត។ បើសិនជាយើងព្យាយាមប្រយុទ្ធ លទ្ធផលអាចមានការកែប្រែ ប៉ុន្តែបើសិនជាយើងលេងផ្តោតទៅលើតែការការពារពេក វាមិនភាពរីករាយអ្វីទាល់តែសោះសម្រាប់ខ្ញុំ”។ គ្រូបង្វឹករបស់ប៉ូឡូញ លោក Czeslaw Michniewicz បានយល់ពីអារម្មណ៍របស់ Lewandowski ដោយបញ្ជាក់ឲ្យដឹងថា “ខ្ញុំគិតថាខ្ញុំមិនគួរនិយាយអំពីអនាគតរបស់ Lewandowski នោះទេ។ គេជាប្រធានក្រុម ដូចនេះគេមានសិទ្ធិសម្រេចចិត្ត។ ...
[ Continue reading ]គ្រូជម្រើសជាតិបារាំងថា Mbappe មិនទាន់ធ្វើបានល្អបំផុតឡើយ
លោក Didier Deschamps បាននិយាយចំៗថា ខ្សែប្រយុទ្ធជួរមុខ Kylian Mbappe គួរតែលេងបានល្អជាងនេះ ថ្វីត្បិតតែរកបាន2គ្រាប់បំបែកកំណត់ត្រាថ្មី ក្នុងជំនួបរវាងក្រុមមាន់គកបារាំងនិងក្រុមជម្រើសជាតិប៉ូឡូញ។ Mbappe ស្ថិតក្នងសភាពរីករាយឡើងវិញសម្រាប់ការប្រកួត FIFA World Cup ឆ្នាំ2022 ដោយរកបាន2គ្រាប់ក្នុងជ័យជម្នះ 3:1 ទៅលើប៉ូឡូញក្នុងការប្រកួតវគ្គ16ក្រុមចុងក្រោយ។ ខ្សែប្រយុទ្ធវ័យ23ឆ្នាំរូបនេះកំពុងតែឈរនៅលើកំពូលតារាងអ្នកស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ World Cup ដោយរកបាន5គ្រាប់ តែលោក Deschamps ថារូបគេមិនទាន់ទោដល់ចំណុចកំពូលនៅឡើយទេ។ ថ្លែងក្នុងសន្និសីទកាសែតក្រោយចប់ការប្រកួត លោក Didier Deschamps បានលើកឡើងថា “យើងស្គាល់ច្បាស់ពី Kylian។ យើងធ្លាប់ឃើញគេរួចមកហើយ ...
[ Continue reading ]Gareth Southgate ពន្យល់មូលហេតុដែល Jude Bellingham ធ្វើបានល្អ
គ្រូបង្វឹកក្រុមជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានធ្វើការពន្យល់អំពីមូលហេតុដែល Jude Bellingham ធ្វើបានល្អ ក្រោយជួយឲ្យក្រុមជម្រើសជាតិអង់គ្លេស បំបាក់សេណេហ្កាល់ក្នុងលទ្ធផល 3:0 ដើម្បីឡើងវគ្គ8ក្រុមចុងក្រោយ។ ក្រោយជ័យជម្នះ លោក Gareth Southgate បាននិយាយថា “ខ្ញុំគិតថារឿងធំបំផុតគឺការតាំងចិត្ត។ ពួកយើងបានធ្វើការខំប្រឹងជាច្រើនឆ្នាំជាមួយកីឡាករវ័យក្មេង និងការវិវឌ្ឍខ្លួនរបស់ពួកគេ។ Jude, Phil, Bukayo សុទ្ធតែមានការតាំងចិត្ត ការចង់ដឹងចង់ចេះហើយចង់អភិវឌ្ឍខ្លួន ហើយពួកគេធ្វើបានល្អសម្រាប់ការប្រកួតយប់នេះ។ ខ្ញុំគិតថា Hendo ក៏មានចំណែកមួយដែរ ព្រោះពួកគេទាំងពីរ (Henderson និង Jude Bellingham) ...
[ Continue reading ]អនាគតរបស់ Marco Asensio ជាមួយ Real Madrid នៅតែមិនទាន់ច្បាស់លាស់ ស្របពេលដែលក្រុមអង់គ្លេសមួយកំពុងតែចង់បាន Asensio
កីឡាករ Marco Asensio របស់ក្លិប Real Madrid នៅតែមិនច្បាស់ថាខ្លួនអាចស្នាក់នៅបន្ត រឺត្រូវចាកចេញពីក្លិប ដោយកុងត្រាចាស់របស់រូបគេកំពុងតែជិតចូលមកដល់ថ្ងៃផុតកំណត់ទៅហើយ។ តាមប្រភព Mundo Deportivo បានឲ្យដឹងថា ក្លិបអធិរាជស Real Madrid អាចនិងអនុញ្ញាតឲ្យកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះចាកចេញពីក្លិប ក្នុងករណីដែលមានការស្នើទិញណាមួយសមប្រកបជាមួយនិងអ្វីដែលក្លិបចង់បាន។ កីឡាករពាក់ស្លាកលេខ 11 របស់ Real Madrid រូបនេះមានសង្ឃឹមច្រើនក្នុងការចេញពីក្លិប ដោយសារមិនទាន់បន្តកុងត្រាថ្មី ស្របពេលដែលក្លិបកាំភ្លើងធំ Arsenal បានបង្ហាញអារម្មណ៍ពីការចង់បាន Asensio ទៅចូលរួមជាមួយខ្លួន។ ក្នុងករណីនេះ Real Madrid ត្រូវធ្វើយ៉ាងណាលក់ ...
[ Continue reading ]Emiliano Martinez សង្គ្រោះមួយបាល់ចុងម៉ោង ជួយឲ្យអាហ្សង់ទីនឡើងវគ្គបន្ត ពាន World Cup
អ្នកចាំទីដៃទី1 របស់ក្រុមជម្រើសជាតិ កីឡាករ Emiliano Martinez បានក្លាយជាវីរបុរសនៅចុងម៉ោងសម្រាប់ក្រុមអាហ្សង់ទីន ក្រោយជួយសង្គ្រោះបានមួយបាល់នៅចុងម៉ោង រារាំងការតាមស្មើពីការស៊ុតរបស់ Garang Kuol ដែលជាកីឡាករទើបផ្លាស់ប្តូរចូលនៅវគ្គទី2។ អូស្តា្រលីស្ទើរតែអាចតាមស្មើនៅម៉ោងបន្ថែមទៅហើយ ប៉ុន្តែការស៊ុតរបស់ Kuol ត្រូវបានជួយសង្គ្រោះយ៉ាងល្អពីសំណាក់អ្នកចាំទីរបស់ក្រុម Aston Villa។ ការជួយសង្គ្រោះមួយនេះ បានបញ្ជុនអាហ្សង់ទីនឡើងទៅវគ្គ8ក្រុមចុងក្រោយនៃពានរង្វាន់ FIFA World Cup ឆ្នាំ2022 ដោយត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិហូឡង់។ លើសពីនេះទៅទៀត Lionel Messi ដែលជាកីឡាករសំខាន់មួយរូបរបស់ក្រុមលោក Lionel Scaloni អាចរកបានមួយគ្រាប់ក្នុងការបង្ហាញខ្លួនជាលើកទី 1000 ក្នុងអាជីពបាល់ទាត់របស់រូបគេផ្ទាល់។ ថ្វីត្បិតតែក្រុមកង់ហ្កូរូ ...
[ Continue reading ]Virgil van Dijk ប្រាប់ Cody Gakpo ថា Man Utd កម្រិតមិនស្មើ Real Madrid នោះទេ
ខ្សែការពាររបស់ក្រុម Liverpool ក៏ដូចជាក្រុមជម្រើសជាតិហូឡង់ កីឡាករ Virgil van Dijk បានជួយត្រួសត្រាយផ្លូវទៅកាន់មិត្តរួមសញ្ជាតិ Cody Gakpo អំពីគោលដៅដែលគេគួរតែទៅ ស្របពេលដែលមានក្លិបចំនួនពីរកំពុងតែចង់បាន Gakpo ខ្លាំង ដោយមានក្រុមបិសាចក្រហម Manchester United និងក្លិបអធិរាជស Real Madrid។ ក្រោយជ័យជម្នះ 3:1 របស់ក្រុមជម្រើសជាតិហូឡង់ទៅលើក្រុមជម្រើសជាតិសហរដ្ឋអាមេរិក ខ្សែការពារ van Dijk បានលើកឡើងច្បាស់ៗថា ក្លិប Real Madrid ជាក្លិបល្អ ហើយមានកម្រិតខ្ពស់ជាងក្រុម Manchester United។ ...
[ Continue reading ]Pochenttino ថាលោក Pep Guardiola គួរតែបាត់បង់ការងារយូរណាស់ហើយ ដោយសារមូលហេតុនេះ!
លោក Mauricio Pochettino បានលេងសើចដោយលើកឡើងថា Pep Guardiola គួរតែត្រូវបានបណ្តេញចេញពីតំណែង 7-8ដងមកហើយ ដោយសារតែមិនអាចជួយឲ្យក្រុមមេឃខៀវ Manchester City លើកពាន UEFA Champions League។ នៅពេលដែលរងការរីះគន់ថាលោកត្រូវចាកចេញពី PSG ដោយសារមិនអាចជួយក្រុមឲ្យឡើងទៅលើកពាន UEFA Champions League បាន អ្នកចាត់ការសញ្ជាតិអាហ្សង់ទីនបានតបទៅវិញថា “បើសិនជាខ្ញុំចាកចេញពី PSG ដោយសារមិនដែលឈ្នះ UCL លោក Guardiola គួរតែត្រូវបានដេញចេញ 7-8ដងមកហើយ។ ការពិតវាខុសពីអ្វីដែលមនុស្សគ្រប់គ្នានិយាយ”។ គួររំលឹកផងដែរថា លោក ...
[ Continue reading ]John Stones នៅតែមានជំនឿចិត្តចំពោះ Harry Maguire សម្រាប់ World Cup
ខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេស កីឡាករ John Stones បានសរសើរអត្តចរិតរបស់មិត្តរួមក្រុម Harry Maguire ដោយនិយាយថា កីឡាកររូបនេះពិតជាមានសារសំខាន់សម្រាប់អង់គ្លេសនៅការប្រកួត World Cup។ ខ្សែការពាររបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Maguire ត្រូវរងការរិះគន់ជាខ្លាំង ក្រោយត្រូវបានលោក Erik ten Hag ទុកជាកីឡាករជម្រើ់សបម្រុងប៉ុណ្ណោះ។ ប៉ុន្តែ Maguire ប្រែជាកីឡាករសំខាន់មួយរូបសម្រាប់លោកគ្រូ Gareth Southgate ជាមួយក្រុមជម្រើសជាតិអង់គ្លេស។ នៅពេលដែលត្រូវបានគេសួរអំពី Harry Maguire នៅក្នុងសន្និសីទកាសែតកាលពីពេលថ្មីៗនេះ John Stones ...
[ Continue reading ]