អនុប្រធានក្លិប Inter Milan កំពុងត្រៀមកុងត្រាថ្មីឲ្យកីឡាករឆ្នើមរូបនេះ

អនុប្រធានក្លិប Inter Milan លោក Javier Zanetti មានជំនភចិត្តថាក្លិបអាចនិងបន្តកុងត្រាថ្មីឲ្យខ្សែការពារឆ្នើម Milan Skriniar ស្របពេលក្លិប PSG កំពុងតែចង់បានកីឡាកររូបនេះ។ កុងត្រារបស់ Skriniar ជាមួយ Inter Milan និងផុតកំណត់នៅឆ្នាំ 2023 ហើយការពិភាក្សាកុងត្រាថ្មីកំពុងតែត្រូវបានលើកយកមកពិភាក្សាសម្រាប់ភាគីទាំងពីរ នេះបើយោងទៅតាមសម្តីរបស់លោក Zanetti។ ថ្លែងទៅកាន់សារព័ត៌មានកីឡាអ៊ីតាលី SportMediaset លោក Zanetti បានប្រាប់ឲ្យដឹងថា “យើងកំពុងតែចរចារ ហើយយើងកំពុងតែកែសម្រួលកិច្ចសន្យាដើម្បីធានាថាភាគីទាំងសងខាងយល់ព្រម។ យើងសង្ឃឹមថាវានិងត្រូវបានដោះស្រាយឆាប់ៗ ហើយគ្រប់គ្នាអាចនិងសប្បាយចិត្ត”៕ ប្រភព : SportMediaset

[ Continue reading ]

Xavi នៅតែខ្លាច Ronaldo ព្រោះរឿងមួយនេះ!

លោក Xavi ដែលជាអ្នកចាត់ការទូទៅរបស់ក្លិបអ្នកមានបុណ្យ FC Barcelona បានបញ្ជាក់ថាកីឡាករ Cristiano Ronaldo នៅតែជាមុខសញ្ញាដ៏គ្រោះថ្នាក់របស់ Manchester United។ Barcelona ត្រូវជួបក្រុម Manchester United  ក្នុងការប្រកួតជម្រុះយកកៅអីវគ្គ 16ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League ក្រោយការចាប់ឆ្នោតបានបញ្ចប់។ នៅពេលដែលត្រូវបានសួរពីក្រុម Man Utd អ្នកចាត់ការសញ្ជាតិអេស្ប៉ាញបានសរសើរ និងបន្តលើកទឹកចិត្ត Ronaldo ដែលកំពុងធ្លាក់ទម្រង់លេង។ នៅក្នុងសន្និសីទផ្លូវការមួយ Xavi បាននិយាយថា “គេ (Ronaldo) ជាកីឡាករអស្ចារ្យមួយ ...

[ Continue reading ]

ភ្ញាក់ផ្អើល! ម្ចាស់ក្លិប Liverpool ប្រកាសដាក់លក់ក្លិប

បន្ទាប់ពីទទួលបានដំណឹងថា ហង្សក្រហម Liverpool ត្រូវប៉ះក្រុម Real Madrid សារជាថ្មីនៅការប្រកួតវគ្គ 16ក្រុមចុងក្រោយនៃពាន UEFA Champions League ស្រាប់តែលេចដំណឹងថ្មីថា ម្ចាស់ក្លិប Liverpool ក្រុមហ៊ុន Fenway Sports Group រឺ FSG បានសម្រេចដាក់លក់ក្លិបមួយនេះ។ យោងទៅតាមសារព័ត៌មាន The Athletic បានឲ្យដឹងថា FSG បានសម្រេចដាក់លក់ភាគហ៊ុនស្ទើរតែទាំងស្រុងរបស់ Liverpool FC ជាសាធារណះ ដើម្បីស្វែងរកភាគីដែលមានចំណាប់អារម្មណ៍រឺមានភាពរួចរាល់ក្នុងការទិញយកភាគហ៊ុនរបស់ FSG។ គួររំលឹកផងដែរថា សេដ្ឋីអាមេរិក ...

[ Continue reading ]

Conte ថា Son អាចជាទាន់ការប្រកួត World Cup

គ្រូបង្វឹករបស់មាន់ខ្នាយមាស Tottenham Hotspur លោក Antonio Conte មានជំនឿចិត្តថាខ្សែប្រយុទ្ធ Son Heung-Min អាចជាសះស្បើយទាន់ការប្រកួតពានរង្វាន់ FIFA World Cup នាចុងខែវិច្ឆិកានេះ។ ក្តីស្រម៉ៃក្នុងការជួយក្រុមជម្រើសជាតិកូរ៉េខាងត្បូងរបស់ Son ស្ថិតក្នុងភាពស្រពិចស្រពិល ក្រោយក្លិបបានចេញសេចក្តីថ្លែងការណ៍ ដោយនិយាយថា Son បានធ្វើការវះកាត់ក្នុងការរបួសភ្នែក ក្រោយប៉ះទង្គិចគ្នាក្នុងការប្រកួតទល់និង Marseille ក្នុងពានរង្វាន់ UEFA Champions League។ លោក Antonio Conte បានប្រាប់ទៅកាន់អ្នកសារព័ត៌មានថា “ពាក់ព័ន្ធនិង Sonny ខ្ញុំបានផ្ញើរសារទៅគេក្រោយការវះកាត់។ ...

[ Continue reading ]

Gabriel Magalhaes ឌឺដង Aubameyang ក្រោយយកឈ្នះ Chelsea

ខ្សែការពារកាំភ្លើងធំ Arsenal  កីឡាករ Gabriel Magalhaes បានសើចចំអកទៅកាន់ខ្សែប្រយុទ្ធចំណូលថ្មីរបស់ Chelsea កីឡាករ Pierre-Emerick Aubameyang ដោយនិយាយយ៉ាងខ្លីតែមានន័យជ្រៅ ក្រោយ Arsenal យកឈ្នះ Chelsea ក្នុងជំនួប London Derby។ ខ្សែការពារសញ្ជាតិប្រេស៊ីលរូបនេះ ជាអ្នករកបានគ្រាប់ជ័យជម្នះសម្រាប់ Arsenal ដោយកើតចេញពីការលើកបាល់ជ្រុងយ៉ាងល្អរបស់កីឡាករ Bukayo Saka នៅតង់ទី2។ រឿងរ៉ាវនៃការឌឺដងនេះចាប់ផ្តើមឡើង ដោយអតីតប្រធានក្រុម Arsenal កីឡាករ Aubameyang និយាយថា “មិនមានអ្វីផ្ទាល់ខ្លួននោះឡើយ”ក្នុងការផ្សាយពាណិជ្ជកម្មរបស់ទូរទស្សន៍។ ក្រោយចប់ការប្រកួត Gabriel ...

[ Continue reading ]

Klopp : “Salah ជាកីឡាករល្អមួយក្នងចំណោមកីឡាករល្អបំផុត”

លោក Jurgen Klopp បានបង្ហាញពីចំណាប់អារម្មណ៍របស់លោកផ្ទាល់ទៅលើខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីប Mohamed Salah ក្រោយរកបាន2គ្រាប់ ក្នុងការប្រកួតទល់និង Tottenham Hotspur យប់មិញ។ Mohamed Salah រកបាន2គ្រាប់ ដើម្បីជួយឲ្យក្រុមហង្សក្រហម Liverpool ស្គាល់ពាក្យជ័យជម្នះក្រៅដីដំបូងបង្អស់ ក្នុងការប្រកួតលីកកំពូលអង់គ្លេស English Premier League។ Salah រកបាន14គ្រាប់សម្រាប់គ្រប់ការប្រកួតនៅរដូវកាលនេះ ដោយស៊ុតចូល4ប្រកួតជាប់ៗគ្នា សម្រាប់ការប្រកួត4លើកចុងក្រោយ។ ថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌ អ្នកចាត់ការសញ្ជាតិអាឡឺម៉ង់បានសរសើរ Salah មិនដាច់ពីមាត់ថា “ថ្វីត្បិតតែរូបគេធ្លាក់ទម្រង់បន្តិចនៅដើមរដូវកាល ប៉ុន្តែរូបគេតែងតែសកម្មគ្រប់ការប្រកួត។ អ្នកគ្រប់គ្នាប្រាកដជាដឹងថានៅចុងក្រោយ ពេលដែលយើងមើលទៅអាជីពរបស់គេ (Salah) ...

[ Continue reading ]

លោក Erik ten Hag ថា Man Utd នៅមិនទាន់ល្អគ្រប់គ្រាន់

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានចេញមុខបន្ទោសកូនក្រុមរបស់លោក ក្រោយចាញ់ក្រុម Aston Villa យ៉ាងអាម៉ាស់បំផុតក្នុងលទ្ធផល 3:1 ក្នុងការប្រកួតនៅកីឡដ្ឋាន Villa Park។ នេះជាបរាជ័យលើកទី1សម្រាប់ក្រុម Man Utd គិតចាប់ពីថ្ងៃទី2 ខែតុលា ស្របពេលដែលលោក Unai Emery បានចាប់ផ្តើមអាជីពដឹកនាំនៅ Aston Villa យ៉ាងល្អ​ក្នុងលីកកំពូលអង់គ្លេស English Premier League។ កីឡាករ Leon Bailey, ...

[ Continue reading ]

Ten Hag មិនមានគម្រោងលក់ Van de Beek ចេញពី Man Utd ទោះបីជាមិនសូវមានឪកាសចូលលេងក៏ដោយ

Donny van de Beek បានខកខានឪកាសក្នុងការប្រជែងកៅអីក្នុងការលេង Manchester United ជាច្រើន ប៉ុន្តែ Erik ten Hag មិនទាន់ត្រៀមខ្លួនរួចជាស្រេចក្នុងការបណ្តេញគាត់ចេញនៅឡើយទេ។ Ten Hag បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីដាក់ Van de Beek ក្នុងការប្រកួត Europa League ជាមួយ Real Sociedad ថា “គាត់អាចទៅរួច” ដោយសារគាត់មានទម្រង់លេងល្អមុនបើករដូវកាល គាត់មានរបួស ឥឡូវគាត់ត្រលប់មកវិញហើយ សប្តាហ៍មុនគាត់មក ហើយខ្ញុំគិតថាគាត់លេងបានល្អណាស់ 50 នាទី ...

[ Continue reading ]

ខ្សែក្រវាត់សម្ដេចពិជ័យសេនា៖ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រចាប់ផ្ដើមហើយ

ថ្ងៃទី៦វិច្ឆិកានេះ ព្រឹត្តិការណ៍ប្រកួតប្រដាល់គុនខ្មែរដណ្ដើមខ្សែក្រវាត់សម្ដេចពិជ័យសេនា ទៀ បាញ់ បានឈានដល់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ។ ជើងខ្លាំង ឃុន បូរ៉ា ក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ ដែលបានចំណាត់ថ្នាក់លេខ១ ក្នុងពូលនោះ ត្រូវតស៊ូជាមួយអ្នកប្រដាល់ វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា ដែលបានលេខ២ ក្នុងពូលមួយទៀត។   ការប្រកួតក្នុងពូលកន្លងមក ៣ប្រកួត បូរ៉ា បានទទួលជ័យជំនះទាំង៣ប្រកួត ចំពោះ វ៉ាន់វឿន វិញ៣ប្រកួតរបស់គេឈ្នះបាន២ប្រកួត និងចាញ់មួយប្រកួត។ វ៉ាន់ វឿន ជាអ្នកប្រដាល់ដែលខ្សោយជើងក្រោម រីឯជង្គង់និងកែងរបស់គេអស្ចារ្យណាស់។ សម្រាប់ បូរ៉ា វិញទោះបីមុខរបស់គេមិនសូវរឹងមែន តែផ្លែជង្គង់ ...

[ Continue reading ]

មកដឹងពីមូលហេតុ Kevin De Bruyne ខ្មៅនៅរង្វង់ភ្នែក ពេលប្រកួតជាមួយ Brighton

ខ្សែបម្រើ Kevin De Bruyne ត្រូវបានគេប្រទះថារង្វង់ភ្នែករបស់រូបគេខ្មៅខុសពីធម្មតា បន្ទាប់ពីអបអរការស៊ុតចូលគ្រាប់ទី៣ ក្នុងជំនួបរវាង Manchester City និង Brighton កាលពីយប់មិញនេះ។ De Bruyne មានស្នាមខ្មៅមួយនៅលើមុខរបស់គេចាប់តាំងពីចាប់ផ្តើមការប្រកួតមកម្ល៉េះ ប៉ុន្តែទើបទទួលបានការចាប់អារម្មណ៍នៅពេលដែលរូបគេយកដៃបាំងភ្នែកខាងឆ្វេង ដោយបន្សល់ទុកភ្នែកខាងស្តាំដែលមានស្នាមជាំខ្មៅនោះ។ យោងទៅតាមប្រភពជាច្រើនបានឲ្យដឹងថា ស្លាកស្នាមមួយនេះបានកើតមានឡើងកំឡុងការហ្វឹកហាត់ជាមួយក្រុមមេឃខៀវ Man City។ មូលហេតុចម្បងនោះគឺ Kevin De Bruyne ត្រូវបានគេទាត់មួយបាល់ចំកណ្តាលមុខដោយអចេតនា។ ទោះជាភ្នែកមានស្នាម រូបគេនៅតែបន្តធ្វើបានល្អ ដោយស៊ុតមួយគ្រាប់ពីលើតំបន់គ្រោះថ្នាក់បានយ៉ាងលឿន។ De Bruyne និងបន្តដំណើរជាមួយ Man City ...

[ Continue reading ]