លោក Erik ten Hag ថា Man Utd នៅមិនទាន់ល្អគ្រប់គ្រាន់

អ្នកចាត់ការទូទៅរបស់ក្រុមបិសាចក្រហម Manchester United លោក Erik ten Hag បានចេញមុខបន្ទោសកូនក្រុមរបស់លោក ក្រោយចាញ់ក្រុម Aston Villa យ៉ាងអាម៉ាស់បំផុតក្នុងលទ្ធផល 3:1 ក្នុងការប្រកួតនៅកីឡដ្ឋាន Villa Park។

នេះជាបរាជ័យលើកទី1សម្រាប់ក្រុម Man Utd គិតចាប់ពីថ្ងៃទី2 ខែតុលា ស្របពេលដែលលោក Unai Emery បានចាប់ផ្តើមអាជីពដឹកនាំនៅ Aston Villa យ៉ាងល្អ​ក្នុងលីកកំពូលអង់គ្លេស English Premier League។ កីឡាករ Leon Bailey, Lucas Digne និង Jacob Ramsey រកបានម្នាក់មួយគ្រាប់ឲ្យក្រុមម្ចាស់ផ្ទះ។

 

ក្រោយចប់ការប្រកួត អ្នកចាត់ការសញ្ជាតិហូឡង់ ten Hag បាននិយាយចំៗថា “ពួកយើងចាញ់ការប្រកួតតាំងពីដើមតង់ទាំងពីរតង់ ហើយនេះជារឿងដែលយើងមិនអាចទទួលយកបាន។ ពួកគេ (Aston Villa) មានភាពរៀបរយជាងយើងឆ្ងាយណាស់។ យើងត្រូវតែមុតស្រួចជាងនេះ ព្រោះលទ្ធផលបានបង្ហាញយ៉ាងច្បាស់ វានេះជារឿងពិត។ ថ្ងៃនេះយើងល្អមិនទាន់គ្រប់គ្រាន់ ហើយការរៀបចំរបស់យើងនៅមានភាពរញ៉េរញ៉ៃ”

ប្រភព : GOAL