អតីតកីឡាករ Premier League រូបនេះឌឺដង Kane មួយទំហឹងក្រោយឃើញ Liverpool លើកពាន Carabao Cup

លោក Robbie Savage បានចុចឈ្មោះរបស់ Harry Kane ចំៗថាធ្វើមិនបានកីឡាករ Jayden Danns ដែលជាចំណែកមួយនៃក្រុមហង្សក្រហមដែលទើបតែបានលើកពាន Carabao Cup កាលពីពេលថ្មីៗនេះ។ ក្រោយមិនដែលបានលើកពានទាល់តែសោះ Kane បានវេចបង្វិចទៅកាន់ក្លឹបយក្សអាឡឺម៉ង់ Bayern Munich ដែលជាក្រុមតែងតែឈ្នះពានរាល់ឆ្នាំ ក្នុងគោលបំណងរកអោយបាននូវពានមួយក្នុងអាជីពជាកីឡាករបាល់ទាត់របស់ខ្លួន។ គាត់បានចុះឈ្មោះបាន 31 គ្រាប់សម្រាប់ក្រុម Bayern ក្នុងការបង្ហាញខ្លួនជាច្រើនដង ប៉ុន្តែពួកគេស្ថិតក្នុងគ្រោះថ្នាក់នៃការខកខានពានរង្វាន់ Bundesliga ខណៈពេលដែលបានធ្លាក់ចេញពីពាន German Cup ផងដែរ។ ក្រុមរបស់លោក Thomas Tuchel ...

[ Continue reading ]

Sergio Busquets ថាការពិន័យកាតក្រហមមួយនេះអាចជាកំហុសបច្ចេកទេសរបស់អាជ្ញាកណ្តាល

តារាឆ្នើមរបស់ក្លឹប Inter Miami កីឡាករ Sergio Busquets បានសារភាពថា កំហុសបច្ចេកទេសរបស់មន្ត្រីអាជ្ញាកណ្តាលអាចនឹងកើតឡើងក្នុងការកាត់បន្ថយកីឡាកររបស់ក្រុម LA Galaxy មកសល់ត្រឹម 10 នាក់កាលពីថ្ងៃអាទិត្យកន្លងទៅ។ ក្នុង​ការ​ប្រកួត​ដែលបញ្ចប់ទៅត្រឹមលទ្ធផលស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះនៅទីក្រុង Los Angeles ក្រុម Inter Miami បាន​សង្គ្រោះ​មួយ​ពិន្ទុ​ក្នុង​ម៉ោងបន្ថែមតាម​រយៈ​ការ​បញ្ចប់​យ៉ាង​អស្ចារ្យ​ពី Lionel Messi។ គ្រាប់បាល់នេះបានកើតឡើងប៉ុន្មាននាទីបន្ទាប់ពីកីឡាករ Mark Delgado របស់ LA Galaxy ត្រូវបានបណ្តេញចេញសម្រាប់ការពិន័យកាតលឿងទីពីរ។ ការពិន័យមួយនេះបានក្លាយជាចំណុចក្តៅមួយនៃការពិភាក្សា ដោយសូម្បីតែសាមីខ្លួនកីឡាករ Delgado ផ្ទាល់ក៏មានការងឿងឆ្ងល់ជាខ្លាំងចំពោះការពិន័យដោយមិនបានត្រួតពិនិត្យច្បាស់លាស់មួយនេះ។ នៅពេលត្រូវបានសួរអំពីឧបទ្ទវហេតុមួយនេះ ...

[ Continue reading ]

Paul Pogba រងបម្រាមរយះពេល 4 ឆ្នាំពីពិភពបាល់ទាត់ដោយសាររកឃើញសារធាតុហាមឃាត់

ខ្សែបម្រើរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Paul Pogba ត្រូវបានតុលាការជាតិប្រឆាំងសារធាតុហាមឃាត់បាន​ដាក់​បម្រាម​រយៈពេល​បួន​ឆ្នាំពីបាល់ទាត់ ​ដោយ​សារ​តែ​ការ​ធ្វើ​តេស្ត​សារធាតុ​ញៀនចេញមកលទ្ធផលវិជ្ជមាន ដោយ​អាជីព​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ការ​សង្ស័យ។ ម្ចាស់ពាន World Cup ឆ្នាំ 2018 បានបង្ហោះការធ្វើតេស្តវិជ្ជមានដំបូងបង្អស់នៅថ្ងៃទី 11 ខែកញ្ញា ឆ្នាំ 2023 ជាមួយនឹងកម្រិតកើនឡើងនៃអ័រម៉ូនតេស្តូស្តេរ៉ូននៅក្នុងប្រព័ន្ធសារពាង្គកាយរបស់គាត់។ Pogba ត្រូវ​បាន​ក្លឹបដកឈ្មោះចេញ ហើយមិនបានបង្ហាញខ្លួនសម្រាប់ Juventus ទៀតឡើយចាប់​តាំង​ពី​ពេល​នោះ​មក។ Pogba ក៏​បាន​ឃើញ​លទ្ធផល​នៃ​ការ​ធ្វើ​តេស្ត​គំរូជាលើកទីពីររបស់គាត់ត្រឡប់​មក​វិញ​ជាមួយលទ្ធផល​វិជ្ជមាន។ កីឡាករបារាំងរូបនេះត្រូវបានគេដាក់ឱ្យទទួលបានប្រាក់បៀវត្សរ៍ទាបបំផុតដែលមានសម្រាប់ Juventus ខណៈដែលពួកគេរង់ចាំលទ្ធផលសម្រេចនៃករណីមួយនេះ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ តុលាការ​ជាតិ​ប្រឆាំង​នឹង​សារធាតុ​ញៀន​បាន​ទទួល​យក​សំណើ​ពី​ការិយាល័យ​រដ្ឋអាជ្ញា​ប្រឆាំង​នឹង​សារធាតុ​ញៀន​សម្រាប់​ការ​ហាម​ឃាត់​រយៈពេល​បួន​ឆ្នាំ​ដែល​ត្រូវ​បាន​ដាក់ជូន Pogba។ ជាលទ្ធផល ភាគីកីឡាករនិងអ្នកតំណាងរបស់គាត់បានដាក់ការប្រកែកទៅលើរឿងក្តីរបស់ពួកគេចំពោះលោក ...

[ Continue reading ]

Jordan Henderson ត្រូវបានគេចាត់ទុកជាការនាំយកល្អបំផុតមួយទោះលេងបានត្រឹម 6 ខែក៏ដោយ

Jordan Henderson ត្រូវបានគេដាក់ឈ្មោះថាជាការចុះហត្ថលេខាល្អមួយក្នុងចំណោមការនាំយកល្អបំផុតក្នុង Saudi Pro League ទោះបីមានបញ្ហារកាំរកូសមុនពេលគាត់ចាកចេញទៅចូលរួមជាមួយ Ajax ក្នុងខែមករាក៏ដោយ។ Henderson បានចូលរួមជាមួយ Al-Ettifaq ពី Liverpool យ៉ាងចម្រូងចម្រាសកាលពីឆ្នាំមុន ដោយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដ៏ធំធេងមួយជាមួយក្លឹបមានមូលដ្ឋាននៅមជ្ឈិមបូព៌ា។ ទោះជាយ៉ាងណាក៏ដោយ គាត់បានបញ្ចប់កិច្ចសន្យារបស់គាត់នៅក្នុងខែមករា ហើយផ្លាស់ប្តូរទៅកាន់ក្លឹបយក្សហូឡង់ Ajax ។ ទោះជាយ៉ាងនេះក្តី អនុប្រធានលីកអារ៉ាប៊ីសាអូឌីត លោក Saad Al Lazeez និយាយថា ខ្សែបម្រើអង់គ្លេសរូបនេះគឺជាកីឡាករកំពូលម្នាក់។ នៅក្នុងកិច្ចប្រជុំបាល់ទាត់មួយ លោក Al Lazeez បានលើកឡើងថា ...

[ Continue reading ]

អ្នកចាំទីរបស់ PSG រូបនេះកៀកនឹងការត្រឡប់មកវិញ បន្ទាប់ពីគ្រោះថ្នាក់ធ្ងន់ធ្ងរ

អ្នកចាំទី Sergio Rico ត្រូវ​បាន​គេ​រាយការណ៍​ថា​ជិត​នឹង​ត្រលប់​មកជួយក្រុម Paris Saint-Germain វិញ​ បន្ទាប់​ពី​បាន​រួច​ជីវិត​ពី​គ្រោះថ្នាក់ធ្លាក់ពីលើរទេះសេះដ៏គួរអោយរន្ធត់ ហើយថែមទាំងមានបញ្ហាដាច់សរសៃឈាមខួរក្បាល។ សារព័ត៌មាន The Athletic បានរាយការណ៍ថា Sergio Rico ជិតឈានដល់ការវិលត្រឡប់ដ៏គួរឱ្យកត់សម្គាល់សម្រាប់ PSG បន្ទាប់ពីអវត្តមានអស់រយៈពេលប្រាំបួនខែពីពិភពបាល់ទាត់។ វាជារឿងដ៏មិនគួរអោយជឿមួយ បន្ទាប់ពីមានឧបទ្ទវហេតុដ៏អាក្រក់កាលពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2023 នៅពេលដែលគាត់បានធ្លាក់ពីលើសេះ បណ្តាលឱ្យមានរបួសខួរក្បាល ដែលជាស្ថានភាពគំរាមកំហែងដល់អាយុជីវិតហើយត្រូវការការវះកាត់ជាបន្ទាន់។ ភាពធ្ងន់ធ្ងរនៃស្ថានភាពរបស់ Rico បាននាំឱ្យមានរយៈពេល 26 ថ្ងៃដ៏សំខាន់ដែលគាត់ត្រូវបានគេដាក់ឱ្យស្ថិតក្នុងស្ថានភាពសន្លប់ដើម្បីគ្រប់គ្រងរបួសខួរក្បាលដែលបណ្តាលមកពីឧបទ្ទវហេតុនោះ។ ដំណាក់កាលនេះគឺមានសារៈសំខាន់សម្រាប់ការជាសះស្បើយរបស់ Rico ...

[ Continue reading ]

អ្នកគាំទ្រ Leeds មួយរូបត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ អំឡុងការប្រកួតជាមួយ Chelsea

អ្នកគាំទ្រក្រុម Leeds ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានគេរាយការណ៍ថាបានធ្លាក់ពីលើចំណុចខ្ពស់មួយនៃកន្លែងអ្នកគាំទ្រក្នុងកីឡដ្ឋាន Stamford Bridge។ អ្នកគាំទ្ររូបនោះត្រូវបានគេនិយាយថាបានធ្លាក់ពីលើកន្លែងខ្ពស់មួយនៃតំបន់ Shed End នៃកីឡដ្ឋាន ខណៈដែលកំពុងអបអរគ្រាប់បាល់បើកឆាករបស់កីឡាករ Mateo Joseph សម្រាប់ Leeds។ គាត់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ព្យាបាល​នៅ​កន្លែង​កើត​ហេតុ មុន​នឹង​ត្រូវ​បាន​យក​ចេញ​ពី​កីឡដ្ឋាន​លើ​រទេះ​រុញ ហើយ​បន្ទាប់​មក​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។ ការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល 3-2 ដោយក្រុមលោក Mauricio Pochettino បានយកឈ្នះជាមួយគ្រាប់បាល់ចុងម៉ោងនៅនាទីទី 90 ដោយខ្សែបម្រើ Conor Gallagher។ យ៉ាងណាក្តី ស្ថានភាពរបស់អ្នកគាំទ្ររូបនោះមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយ ខណះដែលក្លឹបទាំងពីរនៅតែមិនទាន់បានបញ្ចេញអ្វីថ្មីនោះទេ៕

[ Continue reading ]

ឈុតធំហើយលើកនេះ! Man Utd ចេញគម្រោងលក់កីឡាករម្តង 10 នាក់សម្រាប់រដូវកាលក្រោយ

Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ត្រៀម​ខ្លួន​សម្រាប់​ការ​រុះរើទ្រង់ទ្រាយ​ធំ​មួយ​នៅ​រដូវ​ក្តៅ​នេះ​ ដោយ​មាន​គម្រោង​ដក​ចេញ​កីឡាករ​ជា​ច្រើន​ដើម្បីប្រមូលប្រាក់សម្រាប់កីឡាករថ្មី។ យោងតាមសារព័ត៌មាន Daily Mail បានទម្លាយថា ម្ចាស់ភាគហ៊ុនដែលទើបតែឡើងមកថ្មី ពោលគឺក្រុមហ៊ុន INEOS គ្រោងនឹងលក់កីឡាករមួយចំនួនដែលក្លឹបមិនសូវប្រើប្រាស់ ដើម្បីអោយសមស្របជាមួយនឹងច្បាប់ Financial Fair Play នឹងកាត់បន្ថយការចំណាយយ៉ាងច្រើនរបស់ក្លឹប។ ក្នុងចំណោមកីឡាករទាំងឡាយ គោលដៅចំបងសម្រាប់ក្លឹបគឺខ្សែប្រយុទ្ធប្រេស៊ីល Antony ដែលធ្វើមិនសូវល្អរបស់គាត់ចាប់តាំងពីការផ្ទេរតម្លៃ 86 លានផោនរបស់គាត់ពី Ajax កាលពី 18 ខែមុន។ កីឡាករល្បីៗផ្សេងទៀតដែលប្រឈមមុខនឹងការចាកចេញរួមមាន Casemiro, Jadon Sancho, Mason Greenwood, Aaron ...

[ Continue reading ]

Everton អាចប្រឈមនឹងការកាត់ពិន្ទុម្តងទៀត ទោះទើបធូរថយទោសចាស់ក៏ដោយ

ក្លឹបស្ករគ្រាប់ Everton អាចនឹងប្រឈមមុខជាមួយការកាត់ពិន្ទុចំនួន 6 ផ្សេងទៀត បន្ទាប់ពីព័ត៌មាននៃការបន្ធូរបន្ថយទោសសម្រាប់រឿងក្តីចាស់ទើបតែបានចេញផ្សាយជាផ្លូវការនៅដើមសប្តាហ៍នេះ។ Everton ត្រូវបានបន្ធូរបន្ថយទោស ដោយការកាត់ពិន្ទុចំនួន 10 កាលពីដើមរដូវកាលនេះ នៅត្រឹម​ 6 ពិន្ទុវិញ ក្រោយការប្តឹងឧទ្ធរណ៍ពាក់ព័ន្ធនឹងការរំលោភលើបទប្បញ្ញត្តិនៃការចំណាយចន្លោះឆ្នាំ 2019 និង 2022។ Everton ក៏ស្ថិតក្រោមការស៊ើបអង្កេតផងដែរសម្រាប់ការបំពានច្បាប់ប្រាក់ចំណេញ និងនិរន្តរភាព (PSR) របស់ Premier League សម្រាប់រដូវកាល 2022-2023 របស់ពួកគេ រួមជាមួយ Nottingham Forest ។ អ្នកជំនាញហិរញ្ញវត្ថុលោក Stefan ...

[ Continue reading ]

គ្រូបង្វឹកធំៗនៅ Premier League កំពុងពិចារណាស្នើរអោយមានទីផ្សារដោះដូរគ្រូបង្វឹកដោយសារមូលហេតុមួយនេះ

គ្រូបង្វឹកក្រុមធំៗមួយចំនួននៅលីកកំពូលអង់គ្លេស English Premier League កំពុងបញ្ចុះបញ្ចូលឱ្យមានការផ្លាស់ប្តូរច្បាប់ ដោយបង្កើតនូវទីផ្សារដោះដូរសម្រាប់គ្រូបង្វឹកដើម្បីការពារពួកគេពីការបណ្តេញចេញក្នុងពាក់កណ្តាលរដូវកាល។ កាសែត The Sun រាយការណ៍ថាគ្រូបង្វឹកដែលមានបទពិសោធន៍មួយចំនួនកំពុងជំរុញឱ្យសមាគមអ្នកគ្រប់គ្រងសម្ព័ន្ធបាល់ទាត់អង់គ្លេសដើម្បីបញ្ចុះបញ្ចូលឱ្យមានការផ្លាស់ប្តូរច្បាប់ដែលពួកគេជឿថាគួរតែផ្តល់ជាផលប្រយោជន៍សម្រាប់គ្រូបង្វឹក នឹងជំនួយការ។ ការផ្លាស់ប្តូរមួយនឹងដាក់កម្រិតលើការផ្លាស់ប្តូរអ្នកគ្រប់គ្រងទៅកាន់កំឡុងពេលជាក់លាក់ក្នុងរដូវកាលនីមួយៗ។ ខណៈពេលដែលគំនិតនេះមានអំណះអំណាងសមស្រប វានឹងក្លាយជាការភ្ញាក់ផ្អើលដ៏ធំមួយ ប្រសិនបើក្លឹបនៅក្នុង Premier League ឬ EFL បានបោះឆ្នោតគាំទ្រសម្រាប់ការណែនាំនៃច្បាប់នេះ។ ខណះដែលទីផ្សារផ្ទេរកីឡាករដែលត្រូវបានបង្កើតឡើង និងគ្រប់គ្រងយ៉ាងល្អនៅកម្រិតអន្តរជាតិ វាហាក់ដូចជាមិនទំនងខ្លាំងដែលក្លឹបនឹងបោះបង់ចោលសិទ្ធិក្នុងការផ្លាស់ប្តូរអ្នកគ្រប់គ្រងរបស់ពួកគេនៅពេលដែលពួកគេជ្រើសរើសនោះឡើយ៕

[ Continue reading ]

Ronaldo បញ្ចេញកាយវិការចម្លែកមួយបែបទៀត ពេលអ្នកគាំទ្រស្រែកឈ្មោះរបស់ Messi

Cristiano Ronaldo បាន​ឆ្លើយតប​នឹង​ការ​ស្រែកឈ្មោះ Lionel Messi ជាមួយ​នឹង​កាយវិការ​អាសអាភាស​មួយកម្រិតទៀតទៅកាន់អ្នក​គាំទ្រ Al-Shabab។ Ronaldo បានស៊ុតបញ្ចូលទីគ្រាប់បាល់នាំមុខសម្រាប់ Al-Nassr តាមរយៈបាល់ប៉េណាល់ទី ដោយដំបូងតារាសញ្ជាតិព័រទុយហ្គាល់រូបនេះបានអបអរគ្រាប់បាល់តាមស្ទីលធម្មតារបស់គាត់ មុនពេលដែលអ្នកគាំទ្រម្ចាស់ផ្ទះស្រែកឈ្មោះ Lionel Messi មិនឈប់ឈរ។ ជាលទ្ធផល​ Cristiano បានយកដៃដាក់ក្បែរត្រចៀក ដើម្បីជាការឌឺដងទៅកាន់អ្នកគាំទ្ររបស់ Al-Shabab មុនបញ្ចេញកាយវិការមិនសមរម្យ។ គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែល Cristiano Ronaldo បានលឺនូវការឌឺដងពីអ្នកគាំទ្រដោយការស្រែកឈ្មោះ Messi នៅកំឡុងការប្រកួត ជាក់ស្តែងកាលប៉ះគ្នាជាមួយ Al-Hilal កន្លងទៅ រឿងដូចគ្នាបានកើតឡើង ដោយ ...

[ Continue reading ]