Manchester United ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនសម្រាប់ការរុះរើទ្រង់ទ្រាយធំមួយនៅរដូវក្តៅនេះ ដោយមានគម្រោងដកចេញកីឡាករជាច្រើនដើម្បីប្រមូលប្រាក់សម្រាប់កីឡាករថ្មី។

យោងតាមសារព័ត៌មាន Daily Mail បានទម្លាយថា ម្ចាស់ភាគហ៊ុនដែលទើបតែឡើងមកថ្មី ពោលគឺក្រុមហ៊ុន INEOS គ្រោងនឹងលក់កីឡាករមួយចំនួនដែលក្លឹបមិនសូវប្រើប្រាស់ ដើម្បីអោយសមស្របជាមួយនឹងច្បាប់ Financial Fair Play នឹងកាត់បន្ថយការចំណាយយ៉ាងច្រើនរបស់ក្លឹប។ ក្នុងចំណោមកីឡាករទាំងឡាយ គោលដៅចំបងសម្រាប់ក្លឹបគឺខ្សែប្រយុទ្ធប្រេស៊ីល Antony ដែលធ្វើមិនសូវល្អរបស់គាត់ចាប់តាំងពីការផ្ទេរតម្លៃ 86 លានផោនរបស់គាត់ពី Ajax កាលពី 18 ខែមុន។ កីឡាករល្បីៗផ្សេងទៀតដែលប្រឈមមុខនឹងការចាកចេញរួមមាន Casemiro, Jadon Sancho, Mason Greenwood, Aaron Wan-Bissaka និង Victor Lindelof។

លើសពីនេះទៅទៀត Man Utd កំពុងពិចារណាចែកផ្លូវជាមួយកីឡាករដែលកំពុងខ្ចីជើងដូចជា Donny van de Beek, Facundo Pellistri, Hannibal Mejbri និង Alvaro Fernandez។ ការចាកចេញរបស់ Raphael Varane និង Anthony Martial ដែលកុងត្រានឹងផុតកំណត់នៅថ្ងៃទី 30 ខែមិថុនាខាងមុខ ក៏អាចនឹងកើតឡើងផងដែរ ខណះដែល Johnny Evans នឹង Tom Heaton អាចនឹងចែកផ្លូវគ្នាជាមួយបិសាចក្រហមក្នុងករណីមិនមានការបន្តកុងត្រាបន្ថែមទៀត៕