អ្នកគាំទ្រក្រុម Leeds ម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវបានគេរាយការណ៍ថាបានធ្លាក់ពីលើចំណុចខ្ពស់មួយនៃកន្លែងអ្នកគាំទ្រក្នុងកីឡដ្ឋាន Stamford Bridge។

អ្នកគាំទ្ររូបនោះត្រូវបានគេនិយាយថាបានធ្លាក់ពីលើកន្លែងខ្ពស់មួយនៃតំបន់ Shed End នៃកីឡដ្ឋាន ខណៈដែលកំពុងអបអរគ្រាប់បាល់បើកឆាករបស់កីឡាករ Mateo Joseph សម្រាប់ Leeds។ គាត់ត្រូវបានក្រុមគ្រូពេទ្យព្យាបាលនៅកន្លែងកើតហេតុ មុននឹងត្រូវបានយកចេញពីកីឡដ្ឋានលើរទេះរុញ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ការប្រកួតបានបញ្ចប់ទៅដោយលទ្ធផល 3-2 ដោយក្រុមលោក Mauricio Pochettino បានយកឈ្នះជាមួយគ្រាប់បាល់ចុងម៉ោងនៅនាទីទី 90 ដោយខ្សែបម្រើ Conor Gallagher។ យ៉ាងណាក្តី ស្ថានភាពរបស់អ្នកគាំទ្ររូបនោះមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយ ខណះដែលក្លឹបទាំងពីរនៅតែមិនទាន់បានបញ្ចេញអ្វីថ្មីនោះទេ៕