អ្នកចាំទីរបស់ PSG រូបនេះកៀកនឹងការត្រឡប់មកវិញ បន្ទាប់ពីគ្រោះថ្នាក់ធ្ងន់ធ្ងរ

អ្នកចាំទី Sergio Rico ត្រូវ​បាន​គេ​រាយការណ៍​ថា​ជិត​នឹង​ត្រលប់​មកជួយក្រុម Paris Saint-Germain វិញ​ បន្ទាប់​ពី​បាន​រួច​ជីវិត​ពី​គ្រោះថ្នាក់ធ្លាក់ពីលើរទេះសេះដ៏គួរអោយរន្ធត់ ហើយថែមទាំងមានបញ្ហាដាច់សរសៃឈាមខួរក្បាល។

សារព័ត៌មាន The Athletic បានរាយការណ៍ថា Sergio Rico ជិតឈានដល់ការវិលត្រឡប់ដ៏គួរឱ្យកត់សម្គាល់សម្រាប់ PSG បន្ទាប់ពីអវត្តមានអស់រយៈពេលប្រាំបួនខែពីពិភពបាល់ទាត់។ វាជារឿងដ៏មិនគួរអោយជឿមួយ បន្ទាប់ពីមានឧបទ្ទវហេតុដ៏អាក្រក់កាលពីថ្ងៃទី 28 ខែឧសភា ឆ្នាំ 2023 នៅពេលដែលគាត់បានធ្លាក់ពីលើសេះ បណ្តាលឱ្យមានរបួសខួរក្បាល ដែលជាស្ថានភាពគំរាមកំហែងដល់អាយុជីវិតហើយត្រូវការការវះកាត់ជាបន្ទាន់។

ភាពធ្ងន់ធ្ងរនៃស្ថានភាពរបស់ Rico បាននាំឱ្យមានរយៈពេល 26 ថ្ងៃដ៏សំខាន់ដែលគាត់ត្រូវបានគេដាក់ឱ្យស្ថិតក្នុងស្ថានភាពសន្លប់ដើម្បីគ្រប់គ្រងរបួសខួរក្បាលដែលបណ្តាលមកពីឧបទ្ទវហេតុនោះ។ ដំណាក់កាលនេះគឺមានសារៈសំខាន់សម្រាប់ការជាសះស្បើយរបស់ Rico ដែលអនុញ្ញាតឱ្យរាងកាយរបស់គាត់ជាសះស្បើយក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រយ៉ាងដឹតដល់៕