Sergio Busquets ថាការពិន័យកាតក្រហមមួយនេះអាចជាកំហុសបច្ចេកទេសរបស់អាជ្ញាកណ្តាល

តារាឆ្នើមរបស់ក្លឹប Inter Miami កីឡាករ Sergio Busquets បានសារភាពថា កំហុសបច្ចេកទេសរបស់មន្ត្រីអាជ្ញាកណ្តាលអាចនឹងកើតឡើងក្នុងការកាត់បន្ថយកីឡាកររបស់ក្រុម LA Galaxy មកសល់ត្រឹម 10 នាក់កាលពីថ្ងៃអាទិត្យកន្លងទៅ។

ក្នុង​ការ​ប្រកួត​ដែលបញ្ចប់ទៅត្រឹមលទ្ធផលស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះនៅទីក្រុង Los Angeles ក្រុម Inter Miami បាន​សង្គ្រោះ​មួយ​ពិន្ទុ​ក្នុង​ម៉ោងបន្ថែមតាម​រយៈ​ការ​បញ្ចប់​យ៉ាង​អស្ចារ្យ​ពី Lionel Messi។ គ្រាប់បាល់នេះបានកើតឡើងប៉ុន្មាននាទីបន្ទាប់ពីកីឡាករ Mark Delgado របស់ LA Galaxy ត្រូវបានបណ្តេញចេញសម្រាប់ការពិន័យកាតលឿងទីពីរ។ ការពិន័យមួយនេះបានក្លាយជាចំណុចក្តៅមួយនៃការពិភាក្សា ដោយសូម្បីតែសាមីខ្លួនកីឡាករ Delgado ផ្ទាល់ក៏មានការងឿងឆ្ងល់ជាខ្លាំងចំពោះការពិន័យដោយមិនបានត្រួតពិនិត្យច្បាស់លាស់មួយនេះ។

នៅពេលត្រូវបានសួរអំពីឧបទ្ទវហេតុមួយនេះ Sergio Busquets បានឆ្លើយតបយ៉ាងត្រង់ថា “វាមានការប៉ះទង្គិចពិតមែន តែជាការប៉ះទង្គិចយ៉ាងតិចតួច។ ទោះជាយ៉ាងណាក៏ដោយ អាជ្ញាកណ្តាលជាអ្នកសម្រេចចិត្តចំពោះការផ្តល់កាតលឿងទីពីរ។ ខ្ញុំមិនបានឃើញអ្វីនោះឡើយ ព្រោះពេលនោះអាជ្ញាកណ្តាលបែរខ្នងដាក់មកខ្ញុំ ហើយគាត់គួរតែត្រូវបានបញ្ឈប់ជាមុនសិន ព្រោះវាមិនទំនងនឹងទទួលបានកាតលឿងនោះឡើយ”