Brentford បានថ្កោលទោសចំពោះការរើសអើងជាតិសាសន៍ដ៏អាក្រក់មួយ ដែលបានសំដៅទៅលើកីឡាករ Ivan Toney និងទាមទារវិធានការបង្ការបន្ថែមទៀតពីវេទិកាប្រព័ន្ធបណ្តាញសង្គម។ Toney ដែលទើបតែបានចូលលេងក្រោយពីការហាមប្រាមរយៈពេលប្រាំបីខែសម្រាប់ការបំពានច្បាប់ភ្នាល់ត្រូវបានទទួលរងការយាយីតាមរយះប្រព័ន្ធអ៊ីនធឺណិតជាខ្លាំង។ ក្លឹបបានសម្តែងការខកចិត្ត និងខឹងសម្បារយ៉ាងខ្លាំងចំពោះការកើតឡើងវិញនៃអាកប្បកិរិយាគួរឱ្យស្អប់ខ្ពើមបែបនេះ ហើយបានហៅការរើសអើងទាំងនោះថាជារឿងដែលគួរអោយខកចិត្តជាខ្លាំង។ គួររំលឹកផងដែរថា នេះមិនមែនជាលើកទីមួយឡើយដែលខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេសរូបនេះត្រូវរងការប្រមាថពីអ្នកគាំទ្រ ដោយជនល្មើសម្នាក់ត្រូវបានពិន័យមិនអោយមានវត្តមានក្នុងកីឡដ្ឋានរយៈពេល 3 ឆ្នាំកាលពីខែមីនាឆ្នាំមុន បន្ទាប់ពីគាត់ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទបំពាន Toney នៅលើបណ្តាញសង្គម។ ទោះជាយ៉ាងណាក៏ដោយ Brentford អះអាងថា អាជ្ញាធរដែលពាក់ព័ន្ធហាក់មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដាក់ទោសទៅលើជនដែលមានពិរុទ្ធទាំងនោះឡើយ៕
[ Continue reading ]Author: Admin
កិច្ចព្រមព្រៀងរបស់ Man City សម្រាប់កីឡាករ Girona មួយនេះនឹងមិនអាចដើររលូនដូចការផ្ទេរកីឡាករដទៃដោយសារមូលហេតុនេះ
កិច្ចព្រមព្រៀងដែលជិតមកដល់របស់ Manchester City សម្រាប់ខ្សែប្រយុទ្ធស្លាប Savinho កំពុងស្ថិតក្រោមការត្រួតពិនិត្យដោយ Premier League ខណៈដែលពួកគេគ្រោងនឹងចុះហត្ថលេខាសម្រាប់កីឡាករមកពីក្លឹបដែលមានជាប់ពាក់ព័ន្ធ។ ក្រុមជើងឯកអង់គ្លេសត្រូវបានគេរំពឹងថានឹងចុះហត្ថលេខាលើកីឡាករវ័យ 19 ឆ្នាំពីក្លឹបបារាំង Troyes ដែលជាកម្មសិទ្ធិរបស់ក្លឹបបាល់ទាត់ City Football Group ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា តើ Man City នឹងចំណាយប្រាក់ប៉ុន្មានសម្រាប់ Savinho នោះឡើយ ដោយសារព័ត៌មាន The Telegraph អះអាងថា Premier League នឹងធ្វើការត្រួតពិនិត្យមើលកិច្ចព្រមព្រៀងសម្រាប់តម្លៃទីផ្សារសមរម្យ។ Savinho ...
[ Continue reading ]Guti ជឿជាក់ថា Xavi មិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការដឹកនាំ Barcelona នោះទេ
វីរបុរសរបស់ក្លឹប Real Madrid លោក Guti បានចោទប្រកាន់ Xavi ថាបានចូលបម្រើការងារនៅក្លឹប Barcelona ខុសពេលវេលាបន្ទាប់ពីអ្នកគ្រប់គ្រងដែលមិនសូវទទួលបានការពេញចិត្តបានប្រកាសលាលែងពីតំណែង។ កាលពីខែមករា Xavi បានប្រកាសពីចេតនារបស់គាត់ក្នុងការចាកចេញពី Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ។ ការសម្រេចចិត្តរបស់គាត់ត្រូវបានជួបជាមួយនឹងប្រតិកម្មខ្លាំងៗជុំវិញមជ្ឍដ្ឋានបាល់ទាត់អេស្ប៉ាញ ហើយអតីតខ្សែបម្រើរបស់ Madrid Guti គឺជាកីឡាករចុងក្រោយបំផុតដែលបានចូលមកថ្លឹងថ្លែងរឿងមួយនេះ។ វីរបុរសរបស់ Real Madrid បានរិះគន់ Xavi នៅក្នុងការបង្ហាញខ្លួននៅលើបណ្តាញទូរទស្សន៍អេស្ប៉ាញ ដោយនិយាយថា “Xavi Hernandez មិនបានត្រៀមខ្លួនដើម្បីមក Barcelona ទេ។ គាត់គិតថាអ្វីគ្រប់យ៉ាងនឹងងាយស្រួលណាស់ ប៉ុន្តែវាមិនមែនជារឿងពិតនោះទេ។ ...
[ Continue reading ]ការប្រកួតរវាង Getafe នឹង Real Madrid កំពុងជាប់ក្រោមការស៊ើបអង្កេតព្រោះមូលហេតុពីរធំៗនេះ
ការប៉ះទង្គិចដ៏ក្តៅគគុករបស់ Real Madrid ទល់នឹងក្រុម Getafe បានបង្កឱ្យមានការស៊ើបអង្កេតពីលីកកំពូលអេស្ប៉ាញ La Liga ទាក់ទងនឹងការស្រែកជេរប្រមាថរើសអើងពណ៌សម្បុរ ក៏ដូចជាការប្រើពាក្យប្រមាថពីកីឡាករ Jude Bellingham។ ជំនួបមួយនេះបានទាក់ទាញចំណាប់អារម្មណ៍មហាជនជាច្រើនដោយសារតែការអះអាងថា Bellingham បានហៅ Mason Greenwood ថាជាជនចាប់រំលោភ។ La Liga ក៏កំពុងសម្លឹងមើលការអះអាងដែលអ្នកគាំទ្ររបស់ក្រុម Getafe បានស្រែកជេររើសអើងជាតិសាសន៍ដោយហៅតារាឆ្នើមរបស់ក្រុម Real Madrid កីឡាករ Vinicius Junior ថាជាស្វា ដោយលីកកំពូលអេស្ប៉ាញបានសរសេរនៅក្នុងពាក្យបណ្តឹងមួយដែលបានដាក់ជូនសហព័ន្ធបាល់ទាត់អេស្ប៉ាញ RFEF។ ការប្រមាថរបស់ Bellingham ទៅកាន់ ...
[ Continue reading ]Galatasaray ដាក់គោលដៅច្បាស់ៗលើ Eriksen មុនថ្ងៃផុតកំណត់ទីផ្សារកីឡាករនៅទួរគី
Galatasaray ត្រូវបានគេរាយការណ៍ថាកំពុងតែសម្លឹងឃើញលទ្ធភាពនៃការផ្ទេរខ្សែបម្រើ Christian Eriksen របស់ក្រុម Manchester United នៅមុនថ្ងៃផុតកំណត់របស់ទីផ្សារដោះដួរកីទួរគីនៅថ្ងៃសុក្រខាងមុខ។ កីឡាករជម្រើសជាតិដាណឺម៉ាករូបនេះមិនបានលេងចាប់តាំងពីការប្រកួតដែលក្រុមបិសាចក្រហមបានស្មើ 2-2 ទល់នឹងក្រុម Tottenham កាលពីពាក់កណ្តាលខែមករា ហើយខណះដែលទីផ្សារកីឡាកររដូវរងារនៅតែបើកនៅក្នុងប្រទេសទួរគី Eriksen កំពុងទាក់ទាញចំណាប់អារម្មណ៍ក្រុម Galatasaray ជាខ្លាំង។ យោងតាមប្រភពព័ត៌មានមកពីទួរគី Eriksen គឺជាគោលដៅចម្បងរបស់ Galatasaray សម្រាប់ពេលដែលនៅសេសសល់នៃ ទីផ្សារដោះដូរកីឡាករ ខណះកំពុងមានការពិភាក្សាមិនលាក់លៀមកំពុងបន្តរវាងក្លឹបទាំងពីរ និងកីឡាករ។ Galatasaray សង្ឃឹមថានឹងចុះហត្ថលេខាលើកីឡាករវ័យ 31 ឆ្នាំក្នុងលក្ខខណ្ឌខ្ចីជើងរហូតដល់ចុងបញ្ចប់នៃយុទ្ធនាការបច្ចុប្បន្នជាមួយនឹងជម្រើសក្នុងការទិញគាត់នៅរដូវក្តៅក្រោយ៕
[ Continue reading ]Chelsea ចង់បានគ្រូបង្វឹកកំពុងឡើងកូដរូបនេះដើម្បីជំនួសលោក Pochettino
ក្លឹបតោខៀវ Chelsea ចង់បានលោក Xabi Alonso ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ Bayer Leverkusen មកជំនួសដំណែងអ្នកចាត់ការ Mauricio Pochettino ភ្លាមៗ ប៉ុន្តែពួកគេប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងមួយ។ ក្រុមតោខៀវបានធ្លាក់ទៅចំណាត់ថ្នាក់ទី 11 ក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីការរងបរាជ័យជាប់ៗគ្នាក្រោមស្នាដៃក្រុម Liverpool និង Wolves កាលពីពេលថ្មីៗនេះដោយរបូតគ្រាប់បាល់ដល់ទៅ 8 គ្រាប់ត្រឹមតែពីរប្រកួត។ កាសែត The Guardian បានរាយការណ៍ថា ការងាររបស់ Pochettino មិនស្ថិតក្រោមការគំរាមកំហែងភ្លាមៗនោះទេ ប៉ុន្តែយោងទៅតាមប្រភព Sport ...
[ Continue reading ]ច្បាស់ការមែនទែនហើយ! Jesse Lingard នឹងផ្លាស់មកចូលរួមជាមួយក្រុមធំមួយនៅទ្វីបអាស៊ី
Jesse Lingard បានចែករំលែករូបថតកាបូបស្ពាយរបស់គាត់ដែលត្រូវបានត្រួតពិនិត្យនៅអាកាសយានដ្ឋាន ស្របពេលដែលអតីតតារាឆ្នើមរបស់ Manchester United រូបនេះបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងត្បូងដើម្បីចូលរួមជាមួយក្លឹប FC Seoul។ អតីតកីឡាករជម្រើសជាតិអង់គ្លេសរូបនេះគ្មានក្លឹបលេងនោះទេ ចាប់តាំងពីត្រូវបានក្លឹប Nottingham Forest ដោះលែងនៅចុងរដូវកាល 2022-2023។ ទោះបីជាធ្លាប់បានធ្វើការសាកល្បងនៅ West Ham និង Al-Ettifaq ខណៈពេលដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុមនៅសហរដ្ឋអាមេរិក និងប្រទេសទួរគីក៏ដោយ ក៏គ្មានកិច្ចព្រមព្រៀងណាមួយបានសម្រេចនោះទេ។ Jesse Lingard បានបង្ហោះរូបភាពនៅលើបណ្តាញសង្គម Instagram របស់គាត់ដោយជាប់ជាមួយកាបូបផ្ទាល់ខ្លួនដែលមានពាក្យថា JLingz របស់គាត់ដែលត្រូវបានត្រួតពិនិត្យនៅលើជើងហោះហើរ Korean Air កាលពីថ្ងៃអាទិត្យ។ FC ...
[ Continue reading ]Pep Guardiola ចេញគម្រោងជួបជុំគ្នាម្តងទៀតជាមួយអតីតកីឡាកររបស់ខ្លួននៅ Bayern Munich
ក្លឹបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថាមានការចាប់អារម្មណ៍លើតារាឆ្នើមរបស់ Bayern Munich ដែលរួមមានកីឡាករ Joshua Kimmich ក៏ដូចជា Jamal Musiala ផងដែរ។ សារព័ត៌មាន The Athletic បានរាយការណ៍ថាលោក Pep Guardiola បានចាប់អារម្មណ៍លើការជួបជុំដ៏មានសក្តានុពលឡើងវិញជាមួយ Kimmich ដែលគាត់បានធ្វើការជាមួយក្នុងអំឡុងពេលរបស់គាត់នៅក្លឹបអាឡឺម៉ង់។ របាយការណ៍បានបង្ហាញថាខណៈពេលដែលម្ចាស់ពាន Premier League រដូវកាលនេះបានបដិសេធការចាប់អារម្មណ៍ក្នុងការផ្ទេរខែមករាការផ្លាស់ប្តូររដូវក្តៅអាចជាលទ្ធភាពល្អមួយ។ សម្រាប់ Musiala វិញ Man City អាចព្យាយាមនាំយករូបគេ ប្រសិនបើគាត់បដិសេធក្នុងការបន្តកុងត្រាជាមួយ Bayern។ ...
[ Continue reading ]ប្រធានផ្នែកកីឡារបស់ Dortmund បញ្ជាក់ពីក្តីសង្ឃឹមក្នុងការទិញយក Sancho ផ្តាច់មកវិញ
លោក Sebestian Kehl ដែលជាប្រធានផ្នែកកីឡារបស់ក្លឹប Borussia Dortmund បានចេញមកផ្តល់ជាចម្លើយទាក់ទងនឹងពាក្យចចាមអារ៉ាមដែលថា Dortmund កំពុងពិចារណាក្នុងការនាំយកកីឡាករ Jadon Sancho មកកាន់ទឹកដីអាឡឺម៉ង់វិញជាលក្ខណះអចិន្ត្រៃយ៍។ Sancho បានត្រឡប់មកកាន់ក្លឹបចាស់របស់ខ្លួនវិញក្នុងលក្ខខណ្ឌខ្ចីជើងកាលពីខែមុន ដោយលែងបានចូលលេងក្នុងការប្រកួតសម្រាប់ Manchester United បន្ទាប់ពីមានជម្លោះជាសាធារណៈជាមួយអ្នកចាត់ការលោក Erik ten Hag។ រូបគេបានសម្របខ្លួនឡើងវិញយ៉ាងឆាប់រហ័សនៅក្នុង Bundesliga ផងដែរដែលបង្កឱ្យមានពាក្យចចាមអារ៉ាមថាគាត់អាចផ្លាស់ប្តូរមកកីឡដ្ឋាន Signal Iduna Park ជាលក្ខណះអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ។ ទោះជាយ៉ាងណាក៏ដោយ ប្រធានផ្នែកកីឡារបស់ Dortmund ផ្ទាល់បានសារភាពថាកិច្ចព្រមព្រៀងនេះនឹងក្លាយជាបញ្ហាប្រឈមមួយដែលពិបាកក្នុងការបញ្ចប់។ នៅពេលសួរដោយសារព័ត៌មាន Sky ...
[ Continue reading ]តើ Real Madrid នឹងរៀបចំផែនការដូចម្តេចដើម្បីលួងអោយ Mbappe សុខចិត្តកាត់ប្រាក់ខែដើម្បីផ្លាស់ពី PSG
Real Madrid មានទំនុកចិត្តថាខ្សែប្រយុទ្ធ Kylian Mbappe នឹងយល់ព្រមលើការកាត់ប្រាក់ឈ្នួលមួយផ្នែកធំដើម្បីចូលរួមជាមួយក្លឹបយក្សអេស្ប៉ាញពី Paris Saint-Germain។ Mbappe ត្រូវបានគេរាយការណ៍មកថាបានឈានដល់ភាគបញ្ចប់នៃការផ្ទេរដែលអូសបន្លាយវែងឆ្ងាយជាទីបំផុត ដោយជ្រើសរើសចាកចេញពី PSG ដើម្បីចូលរួមជាមួយ Real Madrid ក្នុងនាមជាកីឡាករគ្មានកុងត្រានៅចុងបញ្ចប់នៃរដូវកាលនេះ។ ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីធ្វើដូច្នេះបាន គាត់នឹងត្រូវកាត់ប្រាក់ឈ្នួលមួយកម្រិតធំ ដោយសារតែក្លឹបអេស្ប៉ាញមិនមានឆន្ទៈក្នុងការបំផ្លាញរចនាសម្ព័ន្ធប្រាក់ឈ្នួលរបស់ពួកគេ ដើម្បីផ្តល់នូវប្រាក់ 21 លានផោន ដែលប្រហែលនឹង 411,000 ផោនក្នុងមួយសប្តាហ៍នោះឡើយ។ ជាការឆ្លើយតបចំពោះបញ្ហានេះ Real Madrid នឹងត្រៀមខ្លួនជះលុយនាំយក Kylian Mbappe មកក្នុងតម្លៃផ្ទេរ 85 ...
[ Continue reading ]