តើ Joao Felix មានបំណងចង់បានអាវលេខ 10 នៅ Barcelona របស់ Messi ដែរទេ?

Joao Felix គឺជា​កីឡាករ​ចំណូលថ្មីដ៏​អស្ចារ្យមួយ​សម្រាប់ Barcelona អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​រដូវក្តៅ ប៉ុន្តែ​ចម្ងល់ជាច្រើនបានលើកឡើងថាតើ​គាត់ធ្លាប់បាន​សុំ​យក​អាវ​លេខ 10 ចាស់​របស់ Lionel Messi ដែររឺទេ? កីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ មិនបានលាក់បាំងការពិតថា វាជាក្តីសុបិនរបស់គាត់ក្នុងការផ្លាស់ទៅ Camp Nou នៅពេលដែលមានការចាប់អារម្មណ៍ពីក្លឹបយក្សនៅតំបន់កាតាឡូញ៉ាជាលើកដំបូង នោះឡើយ។ សម្តីទាំងនោះបានបង្កើតជារឿងចម្រូងចម្រាស់មួយជាមួយក្លឹប Atletico Madrid ប៉ុន្តែចុងក្រោយកិច្ចសន្យាខ្ចីជើងត្រូវបានអនុវត្ត ដោយ Barcelona មានជម្រើសក្នុងការទិញយក Joao Felix ផ្តាច់ពី AT Madrid។ កាលពីពេលថ្មីៗនេះ សារព័ត៌មានSPORT អះអាងថា Felix ...

[ Continue reading ]

Rodri ស្នើរឲ្យមានការគ្រប់គ្រងត្រឹមត្រូវ ស្របពេលកីឡាករកំពូលៗជាច្រើនបានចាកចេញទៅអារ៉ាប៊ីសាអូឌីត

Rodri បានអំពាវនាវឱ្យមានវិធានការគ្រប់គ្រងណាមួយដើម្បីបញ្ឈប់កីឡាករបាល់ទាត់ដែលមានទេពកោសល្យកំពូលៗ របស់អឺរ៉ុបចាកចេញទៅកាន់លីកកំពូលអារ៉ាប៊ីសាអូឌីត Saudi Pro League។ តារាកំពូលៗជាច្រើនរួមទាំងមិត្តរួមក្រុម Manchester City របស់ Rodri ដែលមានកីឡាករ Riyad Mahrez និង Aymeric Laporte បានផ្លាស់ទៅតំបន់មជ្ឈិមបូព៌ានៅរដូវក្តៅនេះ ដែលយោងទៅតាមខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះ បានធ្វើឲ្យមានការព្រួយបារម្ភជាខ្លាំងសម្រាប់បាល់ទាត់អឺរ៉ុប។ Rodri ចង់ឱ្យវិធានការគ្រប់គ្រងមួយចំនួនត្រូវបានធ្វើឡើង ដើម្បីប្រាកដថាទ្វីបអឺរ៉ុបមិនបាត់បង់អ្នកមានទេពកោសល្យកំពូលនាពេលអនាគត។ ថ្លែងទៅកាន់ Manchester Evening News កីឡាករ Rodri បាននិយាយថា “ជាក់ស្តែង បាល់ទាត់អឺរ៉ុបនឹងចាញ់ជាមួយនឹងស្ថានភាពនេះ ហើយវាគឺជាគំនិតពិសេសរបស់កីឡាករដែលសម្រេចចិត្តចេញទៅលីគទាំងនេះ។ វាពិតជាអាចយល់បានទាំងស្រុងដោយសារតែចំនួនទឹកប្រាក់ដែលពួកគេផ្តល់ជូនកីឡាករ។ ...

[ Continue reading ]

កីឡាករក្នុងគោលដៅរបស់ Barcelona, Liverpool នឹង Man City កៀកក្នុងការចុះកុងត្រាថ្មីជាមួយក្លឹបថ្មីរបស់ខ្លួន

កីឡាករសញ្ជាតិជប៉ុន Kaoru Mitoma អាចនឹងផ្តាច់ការតាមចង់បានរបស់ Liverpool, Manchester City នឹង Barcelona ដើម្បីចុះកុងត្រាថ្មីរបស់ខ្លួនជាមួយក្លឹប Brighton។ យោងតាមសារព័ត៌មាន ​​90min ក្លឹប Brighton មានទំនុកចិត្តថាកីឡាករវ័យ 26 ឆ្នាំនឹងចុះកុងត្រាថ្មី ដោយកិច្ចសន្យាបច្ចុប្បន្នរបស់រូបគេគ្រោងនឹងផុតកំណត់នៅឆ្នាំ 2025 ប៉ុន្តែគាត់គ្រោងនឹងចុះកុងត្រាថ្មីដើម្បីបន្តនៅចុងឆ្នាំនេះ។ Mitoma បានបង្កើនការចាប់អារម្មណ៍តាំងពីត្រលប់មកពីខ្ចីជើងនៅក្លឹប Royale Union Saint Gilloise របស់ប្រទេសបែលហ្ស៊ិក។ គាត់បានស៊ុតបាល់បញ្ចូលទីបានមួយគ្រាប់រួចហើយ និងបានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបានបីគ្រាប់ទៀតនៅក្នុងក្របខ័ណ្ឌ Premier League សម្រាប់ក្រុមរបស់លោក Roberto ...

[ Continue reading ]

ការងាររបស់ Hansi Flick ស្ថិតក្នុងហានិភ័យ ក្រោយចាញ់ក្រុមជម្រើសជាតិជប៉ុន

ការរៀបចំខ្លួនក្នុងនាមជាម្ចាស់ផ្ទះការប្រកួត EURO ឆ្នាំ 2024 របស់ក្រុមជម្រើសជាតិអាឡឺម់ង់ហាក់មិនសមប្រកបតាមការចង់បាននោះឡើយ នៅពេលដែលក្រុមឥន្ទ្រីដែកត្រូវបានបំបាក់ដោយសាម៉ូរ៉ៃជប៉ុនក្នុងលទ្ធផល 4-1។ ក្រុមរបស់ Hansi Flick បានបរាជ័យនៅទីក្រុង Wolfsburg ក្នុងការប្រកួតមិត្តភាពអន្តរជាតិកំឡុងការសម្រាកសម្រាប់ក្រុមជម្រើសជាតិ។ វាគឺជាការបរាជ័យលើកទីបីជាប់ៗគ្នា ហើយបានអូសបន្លាយដំណើរមិនឈ្នះរបស់ពួកគេដល់ទៅ 5 ប្រកួត ដោយជ័យជម្នះចុងក្រោយរបស់ក្រុមជម្រើសជាតិអាឡឺម៉ង់គឺទល់នឹងក្រុមជម្រើសជាតិប៉េរូកាលពីខែមីនា។ ការបរាជ័យនេះនឹងដាក់សម្ពាធកាន់តែខ្លាំងលើគ្រូបង្វឹក Hansi Flick ដែលជួបការរិះគន់នៅក្នុងប្រទេសកំណើតរបស់គាត់ចាប់តាំងពីពួកគេត្រូវបានធ្លាក់ចេញពី World Cup កាលពីឆ្នាំមុននៅត្រឹមវគ្គចែកពូល។ អតីតគ្រូបង្វឹកក្រុម Bayern Munich រូបនេះអាចនឹងត្រូវបណ្តេញចេញពីតំណែងមុនព្រឹត្តិការណ៍ Euro 2024 ដោយប្រទេសម្ចាស់ផ្ទះនៅមិនទាន់រកឃើញទម្រង់លេងល្អមួយនៅឡើយ៕

[ Continue reading ]

ដល់ដំណាក់កាលទ័លច្រក Barcelona គ្រោងលក់ស្មៅកីឡដ្ឋាន Camp Nou ដើម្បីរៃអង្គាសប្រាក់ចំពេលវិបត្តិហិរញ្ញវត្ថុ

ខណះដែលកំពុងប្រឈមជាមួយបញ្ហាហិរញ្ញវត្ថុទ្រង់ទ្រាយធំ ពេលនេះ Barcelona បានស្វែងរកឃើញវិធីថ្មីនឹងចម្លែកមួយដើម្បីធ្វើឲ្យគណនីរបស់ក្លឹបងាកទៅរកស្ថេរភាពឡើងវិញ។ ស្របពេលដែលផ្នែកខ្លះនៃកីឡដ្ឋាន Camp Nou ត្រូវបានវាយកម្ទេចចោល ខណៈដែលកីឡដ្ឋានដ៏ល្បីមួយនេះបានឆ្លងកាត់ការជួសជុលដែលត្រូវការច្រើននោះ Barca បានវេចខ្ចប់យ៉ាងប៉ិនប្រសប់នូវផ្នែកនៃស្មៅរបស់ទីលានប្រកួតដ៏ល្បី ហើយធ្វើឱ្យពួកគេអាចរកបានសម្រាប់លក់ជាវត្ថុអនុស្សាវរីយ៍ដែលមានការបញ្ជាក់ជាផ្លូវការពីក្លឹបផ្ទាល់។ គិតត្រឹមពេលនេះ ការ​លក់​ហាក់​ដូច​ជា​ដំណើរ​ការ​យ៉ាង​ល្អ ដោយ​ស្មៅក្នុងតម្លៃ 50 អឺរ៉ូ នឹង 420 អឹរ៉ូ បច្ចុប្បន្ន​បង្ហាញ​ថា​លក់​អស់​នៅ​លើ​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប។ បញ្ហាហិរញ្ញវត្ថុរបស់ក្លឹបត្រូវបានកត់ត្រាយ៉ាងល្អ ដោយចាប់តាំងពីការត្រលប់មកវិញរបស់លោក Joan Laporta ជាប្រធានក្លឹបយក្សកាតាឡានតែងតែធ្វើកិច្ចព្រមព្រៀងហិរញ្ញវត្ថុមួយចំនួនដើម្បីអនុញ្ញាតឱ្យពួកគេនូវមធ្យោបាយសារពើពន្ធដើម្បីប្រកួតប្រជែងនៅលើទីលានខណៈពេលដែលគោរពតាមបទប្បញ្ញត្តិហិរញ្ញវត្ថុដ៏តឹងរឹងរបស់ La Liga៕

[ Continue reading ]

នាយកប្រតិបត្តិរបស់ Dortmund ចោទប្រកាន់ PSG ថាបានកេងចំណេញក្នុងការលក់ Neymar ឲ្យអារ៉ាប៊ីសាអូឌីត

នាយកប្រតិបត្តិ Borussia Dortmund មួយរូបបានចោទសួរថាអំពីការចំណាយរបស់ Saudi Pro League ដែលអាចនឹងល្មើសជាមួយច្បាប់ Financial Fair Play (FFP) ជាពិសេសករណីរបស់កីឡាករ Neymar ដែលចាកចេញពី Paris Saint-Germain ទៅកាន់ Al-Hilal។ របាយការណ៍របស់ Athletic បានឲ្យដឹងថា ប្រធានផ្នែកហិរញ្ញវត្ថុរបស់ Dortmund លោក Thomas Tress បានធ្វើឱ្យគណៈប្រតិភូភ្ញាក់ផ្អើលនៅក្នុងកិច្ចប្រជុំនៃសមាគមក្លឹបអឺរ៉ុបនៅទីក្រុងប៊ែរឡាំងក្នុងសប្តាហ៍នេះ ដោយលើកឡើងថា លីកអារ៉ាប៊ីសាអូឌីតបានអនុញ្ញាតឱ្យក្លឹបមួយចំនួនចាកចេញពីស្ថានភាពប្រឆាំងនឹងច្បាប់ Financial Fair Play។ បន្ទាប់មក ...

[ Continue reading ]

អ្នកគាំទ្រ Leeds ត្រូវបានកាត់ទោសជាប់ពន្ធនាគារក្រោយប្រើប្រាស់អំពើហិង្សាលើគ្រូបង្វឹកក្រុម Newcastle

អ្នកគាំទ្រ Leeds United ម្នាក់ត្រូវបានគេរាយការណ៍ថាត្រូវបានកាត់ទោសឱ្យជាប់គុកពីបទប្រើប្រាស់អំពើហិង្សាទៅលើអ្នកចាត់ការក្លឹប Newcastle United លោក Eddie Howe ក្នុងការប្រកួត Premier League កាលពីខែឧសភាកន្លងទៅ។ លោក David Derbyshire វ័យ 35 ឆ្នាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយះពេល 12 សប្តាហ៍ ហើយបានទទួលបម្រាមរយះពេល 6 ឆ្នាំ នេះបើតាមការកាត់ក្តីរបស់តុលាការ Leeds Magistrates។ ការវាយប្រហារនេះបានកើតឡើងអំឡុងពេលការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃទី 13 ខែឧសភា ...

[ Continue reading ]

មូលហេតុអ្វីទើប James Maddison សម្រេចប្រើប្រាស់អាវលេខ 10 របស់ Kane ទាំងដែលខ្លួនមិនចង់

James Maddison មិនចង់ទទួលមរតកអាវលេខ 10 របស់ Tottenham បន្ទាប់ពីការចាកចេញរបស់ Harry Kane នោះឡើយ ប៉ុន្តែបានពន្យល់ពីមូលហេតុដែលគាត់បានពាក់វានៅពេលនេះ។ កីឡាករជម្រើសជាតិអង់គ្លេសរូបនេះបានបញ្ចប់ការផ្ទេរក្នុងតម្លៃ 40 លានផោន ទៅកាន់ Spurs ពី Leicester ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាកររដូវក្តៅឆ្នាំ 2023 ។ គាត់បានជួបជុំក្នុងរយៈពេលខ្លីជាមួយមិត្តរួមក្រុមជម្រើសជាតិកីឡាករ Kane នៅភាគខាងជើងទីក្រុងឡុងដ៍ ប៉ុន្តែអ្នកស៊ុតបញ្ចូលទីដ៏អស្ចារ្យបំផុតម្នាក់នៅក្នុងក្លឹបបែរជាបានចាកចេញទៅកាន់ក្លឹបយក្សនៅ Bundesliga Bayern Munich ទៅវិញ។ Maddison ត្រូវបានគេប្រគល់ឱ្យលេខ 71 កំឡុងពេលមុនបើករដូវកាលដំបូងរបស់គាត់ ប៉ុន្តែនៅទីបំផុតគាត់បានទទួលអាវលេខ ...

[ Continue reading ]

Leandro Trossard ចេញមកនិយាយអំពីកង្វះនៃការលេងនៅ Arsenal ក្រោមការដឹកនាំរបស់ Mikel Arteta

Leandro Trossard បានអះអាងថា វាអាស្រ័យលើគាត់ក្នុងការលេងជាទៀងទាត់ ខណៈពេលដែលគាត់និយាយអំពីកង្វះខាតពេលលេងនៅក្លឹប Arsenal ក្រោមការដឹកនាំរបស់លោក Mikel Arteta នៅរដូវកាលនេះ។ ខ្សែប្រយុទ្ធសញ្ជាតិបែលហ្ស៊ិកបានពិភាក្សាយ៉ាងច្បាស់លាស់អំពីពេលវេលាប្រកួតដែលមានកំណត់របស់គាត់នៅ Arsenal ក្នុងរដូវកាលនេះ។ រដូវកាលបច្ចុប្បន្នបានបង្កបញ្ហាប្រឈមសម្រាប់ Trossard ជាខ្លាំងខណៈដែលគាត់បានបង្ហាញខ្លួនលើទីលានត្រឹមតែ 62 នាទីក្នុងការប្រកួត Premier League 4 លើកដំបូងរបស់ Arsenal ។ ទោះបីជាយ៉ាងណាក៏ដោយ គាត់នៅតែមានសុទិដ្ឋិនិយមថា គាត់នឹងមានការចូលរួមកាន់តែច្រើន នៅពេលដែលរដូវកាលនេះចាប់ផ្តើមដំណើរការទៅមុខ។ ថ្លែងទៅកាន់សារព័ត៌មាន Het Laatste Nieuws របស់ប៊ែលហ្សិក កីឡាកររូបនេះពាននិយាយថា ...

[ Continue reading ]

Messi ទទួលស្គាល់ថាពេលនេះក្រុមណាក៏ចង់បំបាក់អាហ្សង់ទីនដែរ

ក្រោយទទួលបានជ័យជម្នះយ៉ាងតឹងតែងក្នុងលទ្ធផល 1-0 ទៅលើក្រុមជម្រើសជាតិអេក្វាឌ័រ អាហ្សង់ទីនបានចេញមកធ្វើការវាយតម្លៃអំពីទម្រង់លេងរបស់ខ្លួន នឹងការប្រកួតប្រជែងដែលនៅចំពោះមុខរបស់ខ្លួន។ ការស៊ុតបាល់ពិន័យ Free-kick របស់កីឡាករ Lionel Messi នៅនាទីទី 78  គឺជាចំណុចតែមួយគត់ដែលអាចបំបែកក្រុមជម្រើសជាតិអាហ្សង់ទីនចេញពីក្រុមអេក្វាឌ័រ ក្នុងការប្រកួត 90 នាទី។ ក្រោយការប្រកួតនោះ អាហ្សង់ទីនបានអបអរភាពជោគជ័យរបស់ពួកគេ ខណៈពេលដែលសម្លឹងឆ្ពោះទៅមុខទៅកាន់ផ្លូវដែលកំពុងរង់ចាំពួកគេ។ ប្រធានក្រុមវ័យ 36 ឆ្នាំ Lionel Messi បានលើកឡើងក្រោយការប្រកួតថា “វាបានបង្ហាញនៅការប្រកួតមិត្តភាពពីរចុងក្រោយ នឹងថ្ងៃនេះថាក្រុមរបស់យើងនឹងមិនអាចសម្រាកបានងាយៗឡើយទោះជាបានបំបែកប្រវត្តិសាស្ត្រក៏ដោយ។ គ្រប់គ្នាចង់ផ្តួលអាហ្សង់ទីន។ ពេលនេះយើងជាម្ចាស់ពានពិភពលោក ដូចនេះពួកគេរឹតតែចង់បំបាក់យើង ហើយនេះជាមូលហេតុដែលយើងត្រូវតែខំប្រឹងប្រែងលើសពីនេះទៅទៀត។ តម្រូវការរបស់យើងគឺកើនឡើងដល់ចំណុចកំពូល”៕

[ Continue reading ]