Gary Neville ព្រលះ Liverpool មួយទំហឹងជុំវិញការប្រើប្រាស់ពាក្យពេចន៍មួយចំនួនសម្រាប់រឿងរ៉ាវដ៏ចម្រូងចម្រាស់

Gary Neville បានរិះគន់ Liverpool ចំពោះការបង្ហោះសេចក្តីថ្លែងការណ៍រិះគន់ PGMOL បន្ទាប់ពីគ្រាប់បាល់របស់ Luis Diaz ក្នុងការប្រកួតទល់នឹង Tottenham ត្រូវបានលុបចោលទាំងមិនសមស្រប។ Liverpool បានចេញសេចក្តីថ្លែងការណ៍ដ៏អាក្រក់មួយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីគ្រាប់បាល់របស់ Diaz ត្រូវបានច្រានចោលដោយខុសលើក្រុម Tottenham ។ PGMOL ទទួលស្គាល់ថាកំហុសរបស់មនុស្សសំខាន់មួយនេះបានកើតឡើង ប៉ុន្តែក្រុមហង្សក្រហមអះអាងថា ការពន្យល់នេះគឺមិនអាចទទួលយកបានហើយនិយាយថាមានតម្រូវការច្បាស់លាស់សម្រាប់ការដោះស្រាយ។ លោក Neville បានសរសេរនៅលើ X ថា “Jurgen Klopp បានដោះស្រាយស្ថានភាពបានយ៉ាងល្អកាលពីយប់មិញបន្ទាប់ពីការប្រកួត។ អ្នកគាំទ្របាល់ទាត់ភាគច្រើននឹងមានការយល់ចិត្តចំពោះអ្វីដែលបានកើតឡើង ហើយទទួលស្គាល់ថាវាខុស! ទោះ​បី​ជា​ការ​លើក​ឡើង​របស់ ...

[ Continue reading ]

មិនធម្មតាទេ! គ្រូបង្វឹក Chelsea ចេញមកព្រមាន Mikel Arteta រឿងផ្លាស់ប្តូរអ្នកចាំទីដៃទីមួយ

គំនិតរបស់លោក Mauricio Pochettino ក្នុងការកំណត់អត្តសញ្ញាណអ្នកចាំទីដៃទីមួយរបស់ក្លឹប អាចជាការព្រមានមួយសម្រាប់លោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ក្រុម Arsenal ។ គ្រូបង្វឹក Chelsea បានដាក់កីឡាករចំណូលថ្មី Robert Sanchez ជាប់លាប់ក្នុងរាល់ការប្រកួតដែលក្លឹបបានលេងរហូតមកដល់ពេលនេះ រួមទាំងការប្រកួត Carabao Cup ចំនួនពីរផងដែរ។ Pochettino ជឿជាក់ថាអ្នកចាត់ការទូទៅគួរតែមានអ្នកចាំទីលេខ 1 ដែលត្រូវបានចាត់តាំងជានិច្ច ព្រោះកាលដែលមានអ្នកចាំទីផ្លាស់ប្តូរច្រើនញឹកញាប់ពេក អាចផ្តល់ជាហានិភ័យយ៉ាងខ្លាំងសម្រាប់ក្រុមទាំងមូល។ ថ្លែងទៅកាន់អ្នកសារព័ត៌មានអំពីការតែងតាំង Sanchez ជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម លោក Pochettino បាននិយាយថា “ខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការមានកីឡាករល្អគ្រប់មុខតំណែង ដើម្បីមានការប្រកួតប្រជែងសម្រាប់កន្លែងនោះ។ ...

[ Continue reading ]

អ្នកគ្រប់គ្រងផ្នែកបណ្តាញសង្គមរបស់ Wolves ឌឺដង Pep មួយទំហឹង ព្រោះលោកភ្លេចឈ្មោះរបស់ Hwang Hee-Chan

Hwang Hee-Chan បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះក្នុងអំឡុងពេលដែល Wolves បានទទួលជ័យជម្នះលទ្ធផល 2-1 ទៅលើក្រុមមេឃខៀវ Manchester City ហើយ Wolves បានវាយបកលើលោក Pep Guardiola ដោយសារគាត់ភ្លេចឈ្មោះកីឡាករជនជាតិកូរ៉េរូបនេះ។ Hwang រកបានគ្រាប់ជ័យជម្នះដើម្បីប្រគល់ឱ្យ Man City នូវការចាញ់ជាលើកទីពីរជាប់ៗគ្នា បន្ទាប់ពីពួកគេបានចាញ់កាលពីដើមសប្តាហ៍នេះក្រោមស្នាដៃក្រុម Newcastle United ក្នុងជុំទីបីនៃពានរង្វាន់ Carabao Cup ។ មួយគ្រាប់របស់ខ្សែប្រយុទ្ធកូរ៉េបានជំរុញឱ្យគណនី Twitter របស់ Wolves ដាក់ចំណងជើងការប្រកាសគ្រាប់បាល់របស់ពួកគេ ‘THE KOREAN ...

[ Continue reading ]

ការប្រកួតរវាង RKC Waalwijk នឹង Ajax ត្រូវបានផ្អាកជាបណ្តោះអាសន្នបន្ទាប់ពីឧបទ្ទហេតុដ៏រន្ធត់មួយ

ការប្រកួតក្នុងលីកកំពូលហូឡង់ Eredivisie រវាងក្រុម RKC Waalwijk និង Ajax ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីមានគ្រោះអាសន្នធ្ងន់ធ្ងរពាក់ព័ន្ធនឹងអ្នកចាំទី Etienne Vaessen របស់ក្រុមម្ចាស់ផ្ទះ។ ការប្រកួតនេះត្រូវបានផ្អាកភ្លាមៗ បន្ទាប់ពីអ្នកចាំទីបានចេញពីប្រអប់គ្រោះថ្នាក់របស់គាត់ ហើយបានប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ Bryan Brobbey របស់ Ajax។ Vaessen បាន​ដេក​ស្តូកនៅលើទីលាន​បន្ទាប់​ពី​កើត​ហេតុ ហើយ​អាជ្ញាកណ្តាល​បាន​បញ្ឈប់ការប្រកួត ហើយ​បាន​ហៅ​បុគ្គលិក​ពេទ្យចូលមកជួយត្រួតពិនិត្យភ្លាមៗ។ ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង នៅពេលដែលកីឡាកររបស់ RKC ឡោមព័ទ្ធអ្នកចាំទី ដើម្បីរារាំងទិដ្ឋភាពសង្គ្រោះ ខណៈពេលដែលអ្នកចាំទី Vaessen កំពុងត្រូវបានព្យាបាល។ កីឡាករវ័យ 28 ឆ្នាំត្រូវបានដកចេញភ្លាមៗ ...

[ Continue reading ]

Lautaro Martinez កាចមួយបែបទៀត ពេលរកបាន 4 គ្រាប់ក្នុងមួយប្រកួត

ខ្សែប្រយុទ្ធជួរមុខ Lautaro Martinez រកបាន 4 គ្រាប់សម្រាប់ក្រុម Inter Milan ក្នុងជំនួបទល់នឹង Salernitana ក្នុងនាមជាកីឡាករផ្លាស់ប្តូរចូលនៅតង់ទីពីរ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលមកកាន់ទីលាននៅនាទីទី 55 នៃការប្រកួត ខណះដែលលទ្ធផលនៅត្រឹម 0-0 នៅឡើយ។ ម្ចាស់ជើងឯក World Cup រកបានបួនគ្រាប់ក្នុងរយៈពេល 30 នាទីបន្ទាប់ ខណៈដែល Inter នៅទីបំផុតបានយកឈ្នះក្នុងលទ្ធផល 4-0 ។ ជាមួយនឹងទម្រង់លេងកាន់តែកាចបែបនេះ Martinez បានក្លាយជាកីឡាករដំបូងគេដែលមិនធ្លាប់មាននៅ Serie A ដែលស៊ុតបញ្ចូលទីបាន ...

[ Continue reading ]

កីឡាករក្លឹប Nice មួយរូបមានសុវត្ថិភាពបន្ទាប់ពីប៉ុនបងអត្តឃាត

កីឡាករ OGC Nice ដែលឈរនៅលើគែមស្ពានក្នុងទីក្រុងក្នុងការប៉ុនប៉ងធ្វើអត្តឃាត ពេលនេះមានសុវត្ថិភាពហើយ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសបារាំង។ តាមការរាយការណ៍ដំបូងដោយ BFM Nice Cote d’Azur កីឡាករបាល់ទាត់អាជីពមួយរូបរបស់ក្រុម Nice បានឈប់នៅលើផ្នែកមួយនៃផ្លូវហាយវេ មុនចេញពីរថយន្តរបស់ពួកគេហើយឡើងលើរនាំងការពារ។ ប៉ូលីសបានចូលរួមភ្លាមៗនៅឯ Magnan តំបន់ ខណៈដែល RMC Sport បានរាយការណ៍ថាក្លឹប Ligue 1 បានបញ្ជូនអ្នកចិត្តសាស្រ្តម្នាក់ដើម្បីផ្តល់ការគាំទ្រដល់កីឡាករ។ ដើម្បីជាការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ Nice បានលុបចោលសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រមុនការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Brest ដោយអ្នកសារព័ត៌មានមួយចំនួនបានទៅដល់រួចហើយ នៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើង ដោយក្លឹបក៏បានរៀបចំកិច្ចប្រជុំភ្លាមផងដែរ៕

[ Continue reading ]

Man Utd រកឃើញកីឡាករមួយរូបដែលសាកសមជំនួសតំណែង Sancho ដែលកំពុងស្រពិចស្រពិល

Manchester United អាចនឹង​ចុះ​ហត្ថលេខា​ទិញយក​ខ្សែ​ប្រយុទ្ធស្លាប Federico Chiesa របស់ Juventus នៅ​ខែ​មករា ដើម្បី​ជំនួស​តំណែងរបស់ Jadon Sancho។ យោងតាមសារព័ត៌មាន ​​Calciomercato បិសាចក្រហមបានធ្វើការរៀបចំប្លង់រួចហើយដើម្បីកម្ចាត់អតីតខ្សែបម្រើស្លាបរបស់ Borussia Dortmund ដោយ Chiesa ឈរនៅលំដាប់កំពូលក្នុងបញ្ជីរបស់ពួកគេដែលមានតម្លៃប្រហែល 52 លានផោន។ Chiesa បច្ចុប្បន្នរកបាន 80,000 ផោនក្នុងមួយសប្តាហ៍ជាមួយនឹងកិច្ចសន្យាដែលនឹងត្រូវផុតកំណត់នៅឆ្នាំ 2025 ។ ខ្សែប្រយុទ្ធស្លាបសញ្ជាតិអ៊ីតាលីរូបនេះទទួលបានការទទួលស្គាល់ថាជាកីឡាករឆ្នើមម្នាក់ក្នុងអំឡុងព្រឹត្តិការណ៍ Euro 2020 ប៉ុន្តែបានស៊ូទ្រាំនឹងរបួសដាច់សរសៃពួរធ្ងន់ធ្ងរ ដែលធ្វើអោយគាត់អវត្តមានសម្រាប់ការប្រកួតភាគច្រើននៃឆ្នាំបន្ទាប់។ Chiesa ត្រលប់មករកភាពល្អបំផុតរបស់គាត់នៅរដូវកាលនេះ ...

[ Continue reading ]

Chelsea គ្រោងនឹងខ្ចីលុយបន្ថែម 250 លានផោនដើម្បីវិនិយោគក្នុងក្លឹប

ម្ចាស់ក្លឹប Chelsea ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាការខ្ចីប្រាក់បន្ថែមប្រហែល 250 លានផោន រឺ 305 លានដុល្លារ បន្ទាប់ពីការវិនិយោគយ៉ាងច្រើនសន្ធឺកសន្ធាប់នៅរដូវក្តៅកន្លងមកនេះ។ យោងតាមរបាយការណ៍របស់ Bloomberg បានឱ្យដឹងថាក្រុមតោខៀវកំពុងស្វែងរកលទ្ធភាពនៃការខ្ចីប្រាក់បន្ថែមចំនួន 250 លានផោនដើម្បីគាំទ្រការវិនិយោគដែលកំពុងបន្តរបស់ពួកគេនៅក្នុងក្លឹបបាល់ទាត់។ ពួកគេបាននាំយក Bank of America Corp. ដើម្បីផ្តល់ការណែនាំក្នុងបញ្ហានេះ។ បច្ចុប្បន្ននេះម្ចាស់ក្លឹប Chelsea មានប្រាក់កម្ចីចំនួន 800 លានផោនរួចហើយ ជាមួយនឹងជម្រើសក្នុងការពង្រីកសមត្ថភាពខ្ចីរបស់ពួកគេដល់ 1.05 ពាន់លានផោន។ ការផ្លាស់ប្តូរនេះមានគោលបំណងផ្តល់ឱ្យក្លឹបនូវធនធានហិរញ្ញវត្ថុដែលត្រូវការសម្រាប់ការទិញយកកីឡាករ និងការអភិវឌ្ឍន៍ឡើងវិញនៃកីឡដ្ឋាន Stamford Bridge។ វាត្រូវបានគេរាយការណ៍ថាម្ចាស់បំណុលត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុងការប្រកួតថ្មីៗនេះរបស់ Chelsea ...

[ Continue reading ]

Zinedine Zidane នឹងក្លាយជាអ្នកដឹកនាំថ្មីរបស់ Marseille បើសិនជារឿងមួយនេះកើតឡើង

លោក Zinedine Zidane ត្រូវបានគេរាយការណ៍ថាបានយល់ព្រមជាគោលការណ៍ដើម្បីក្លាយជាអ្នកចាត់ការទូទៅនៃ Olympique de Marseille ប្រសិនបើក្លឹបនេះត្រូវបានលក់ទៅឱ្យមហាសេដ្ឋីនៅប្រទេសអារ៉ាប៊ីសាអូឌីត។ យោងតាមសារព័ត៌មាន France Blue Provence អតីតអ្នកចាត់ការ Real Madrid រូបនេះ បានផ្តល់ភ្លើងខ្លៀវក្នុងការចូលកាន់តំណែងជាអ្នកចាត់ការនៅកីឡដ្ឋាន Stade Velodrome ។ ប្រសិនបើសំណើលក់ Marseille ទៅ Gulf State លេចចេញជារូបរាង នោះ Zidane នឹងចូលកាន់តំណែងជាអ្នកចាត់ការថ្មីភ្លាមៗតែម្តង។ រឿងដែលចម្លែកនោះគឺ ក្តីស្រមៃមួយនេះអាចនឹងត្រូវផ្អាក ខណៈដែលម្ចាស់បច្ចុប្បន្នគឺលោក Frank McCourt ...

[ Continue reading ]

ហេតុអ្វីបានជា Newcastle បញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុន Castore មុនកាលកំណត់ទៅវិញ?

សារិកាព្រៃ Newcastle United ត្រូវបានគេរាយការណ៍ថាបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតសម្លៀកបំពាក់ Casstore បន្ទាប់ពីមានការត្អូញត្អែរជាច្រើនដងពីអ្នកគាំទ្រ ដោយក្រុមហ៊ុន Adidas បានរៀបចំខ្លួនសម្រាប់ការចូលជំនួសតំណែងរួចទៅហើយ។ យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា Newcastle បានបញ្ចប់ភាពជាដៃគូរបស់ពួកគេជាមួយ Castore ជុំវិញគុណភាពអន់នៃទំនិញរបស់ពួកគេ បន្ទាប់ពីមានការត្អូញត្អែរជាច្រើនពីអ្នកគាំទ្ររបស់ Newcastle ផ្ទាល់។ អ្វីដែលកាន់តែចម្លែកនោះគឺ មានការពន្យាពេលក្នុងការប្រគល់ការបញ្ជាទិញ ដែលជំរុញឱ្យក្លឹបបានបញ្ចប់កិច្ចសន្យាមុនកាលកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានការត្អូញត្អែរពីកីឡាករ Newcastle ជុំវិញគុណភាពនៃអាវនោះទេ ចាប់តាំងពីពួកគេបានចុះកិច្ចសន្យាក្នុងឆ្នាំ 2021។ គួររំលឹកផងដែរថា Castore បានចំណាយប្រាក់ 5 លានផោនក្នុងមួយឆ្នាំទៅឱ្យ ...

[ Continue reading ]