Victor Osihmen បដិសេដមិនអបអរគ្រាប់បាល់របស់ខ្លួន ខណះកំពុងមានរឿងរកាំរកូសជាមួយ Napoli

តារាឆ្នើមរបស់ក្លឹប Napoli កីឡាករ Victor Osihmen បានបដិសេដមិនព្រមអបអរបង្ហាញពីភាពរីករាយក្រោយពេលរកគ្រាប់បាល់សម្រាប់ក្លឹប ខណះដែលរូបគេកំពុងតែជួបរឿងរកាំរកូសជាមួយក្លឹបជុំវិញវីដេអូ TikTok មួយ។ Napoli បានបញ្ចេញវីដេអូដែល Osimhen ស៊ុតបាល់ប៉េណាល់ទីមិនចូលទល់នឹង Bologna នៅលើបណ្តាញសង្គម TikTok ប៉ុន្តែមិនបានយូរប៉ុន្មានផង វីដេអូ​នោះក៏​ត្រូវ​បាន​លុប​ចេញ។ ទោះជាព្យាយាមលុបចោលក៏ពិតមែន តែភាពវឹកវរបានលេចឡើងទៅកាន់មជ្ឈដ្ឋានខាងក្រៅរួចរាល់ហើយ ដោយភ្នាក់ងាររបស់ Osihmen លោក Roberto Calenda បានផ្តល់យោបល់ថា លោកអាចនឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងម្ចាស់ពានលីកកំពូលអ៊ីតាលីសម្រាប់ការចំអកឱ្យកូនក្តីរបស់គាត់ជាលក្ខណះសាធារណៈ។ នៅក្នុងជ័យជម្នះលទ្ធផល 4-1 ទល់នឹងក្រុម Udinese កីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះរកបានមួយគ្រាប់ ប៉ុន្តែរូបគេមិនបានអបអរគ្រាប់បាល់សូម្បីតែបន្តិច ដែលនេះបានបង្ហាញពីភាពមិនពេញចិត្តជាខ្លាំងចំពោះរឿងរ៉ាវដែលបានកើតឡើងជុំវិញរូបគេប៉ុន្មានថ្ងៃកន្លងមកនេះ។ ...

[ Continue reading ]

ការងាររបស់លោក Pochettino ស្ថិតក្នុងហានិភ័យ បើសិនមិនអាចរកបានលទ្ធផលល្អពេលជួប Fulham នឹង Burnley

លោក Andy Goldstein ដែលជាអ្នកវិភាគកីឡារបស់សារព័ត៌មាន TalkSPORT ជឿជាក់ថា គ្រូបង្វឹករបស់តោខៀវ Chelsea លោក Mauricio Pochettino អាចនឹងត្រូវបានដកចេញពីតំណែង ក្នុងករណីដែល Chelsea បរាជ័យក្នុងការយកឈ្នះការប្រកួតពីរបន្ទាប់របស់គេ។ ក្រុមតោខៀវ Chelsea ត្រូវបានក្រុម Aston Villa យកឈ្នះក្នុងលទ្ធផល 1-0 កាលពីចុងសប្តាហ៍ ដោយកត់ត្រាការបរាជ័យជាលើកទីបីរបស់ពួកគេក្នុងការប្រកួតចំនួន 6។ ក្រុមតោខៀវឥឡូវនេះឈរនៅលេខរៀងទី 14 មានបួនពិន្ទុនាំមុខក្រុម Luton លេខ 18 និង 9 ពិន្ទុតាមពីក្រោយក្រុមលេខ ...

[ Continue reading ]

David Alaba ចេញមុខសុំទោសអ្នកគាំទ្រ ដោយលើកឡើងថា Real Madrid នឹងស្វែងរកទម្រង់លេងល្អវិញ

ខ្សែការពាររបស់អធិរាជស Real Madrid កីឡាករ David Alaba បានសន្យានឹងអ្នកគាំទ្រថាក្រុមរបស់គាត់នឹងអភិវឌ្ឍបន្ទាប់ពី Real Madrid បានរងនូវបរាជ័យយ៉ាងដំណំនៅក្នុងជំនួបរវាងក្រុមធំៗទាំងពីរនៅទីក្រុង Madrid។ Real Madrid បានភ្លាត់ស្នៀតមួយទំហឹងដោយស្នាដៃក្រុមម្ចាស់ផ្ទះ Atletico Madrid ដោយការប្រកួតបានបញ្ចប់ទៅដោយ AT យកឈ្នះក្នុងលទ្ធផល 3-1 សម្រាប់ការប្រកួតនៅកីឡដ្ឋាន Metropolitano។ Alaba បានបង្កើតកំហុសឆ្គងការពារចំនួនពីរដង ដែលនេះជាកំហុសឆ្គងមួយដែលបានធ្វើឲ្យ Real Madrid ធ្លាក់ក្នុងដំណាក់កាលមួយដែលមិនអាចស្រោចស្រង់បាន។ អតីតខ្សែការពារ Bayern Munich រូបនេះបានបង្ហោះនៅលើបណ្តាញសង្គមដើម្បីសុំទោសចំពោះទម្រង់លេងរបស់ខ្លួនថា “អ្នកគាំទ្រ Real ...

[ Continue reading ]

គ្រូបង្វឹកក្រុម Houston Dynamo និយាយថា បើសិនគាត់មានក្បាច់ទប់ទល់ Messi គាត់នឹងមិនទម្លាយឲ្យដឹងមុនឡើយ

លោក Ben Olsen គ្រូបង្វឹកក្រុម Houston Dynamo មិនមានឆន្ទៈក្នុងការបង្ហាញពីផែនការយុទ្ធសាស្ត្ររបស់គាត់ក្នុងការបញ្ឈប់តារាឆ្នើមរបស់ Inter Miami កីឡាករ Lionel Messi នោះឡើយនៅពេលដែលក្រុមទាំងពីរនឹងត្រូវជួបគ្នានាពេលដ៏ខ្លីខាងមុខ។ ក្រុម Houston Dynamo និង Inter Miami គ្រោងនឹងចេញប្រយុទ្ធទល់គ្នាក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ US Open Cup នៅថ្ងៃពុធ ហើយ Messi គឺជាការគំរាមកំហែងដ៏ធំបំផុតដែលមាននៅក្នុងផែនការសម្រាប់ក្រុមរបស់លោក Tata Martino ។ ម្ចាស់ជើងឯក World Cup រូបនេះបានស៊ុតបញ្ចូលទីបាន ...

[ Continue reading ]

ប្រធានក្លឹប AT Madrid និយាយថា Joao Felix មិនមានសំណាងគ្រប់គ្រាន់មុនចាកចេញទៅ Barcelona

ប្រធានក្លឹប Atletico Madrid លោក Enrique Cerezo ជឿជាក់ថា Joao Felix មិនមានសំណាងគ្រប់គ្រាន់សម្រាប់ពេលរបស់គេនៅកីឡដ្ឋាន Wanda Metropolitano មុនពេលចាប់ផ្តើមជីវិតដ៏អស្ចារ្យរបស់គាត់នៅក្លឹបអ្នកមានបុណ្យ FC Barcelona។ បន្ទាប់ពីជួបការលំបាកក្នុងការស្វែងរកទម្រង់លេងរបស់គាត់នៅ AT Madrid បន្ទាប់ពីមានការរាយការណ៍ពីភាពមិនចុះសម្រុងជាមួយ Diego Simeone ខ្សែបម្រើស្លាបសញ្ជាតិព័រទុយហ្គាល់រូបនេះបានចាកចេញក្នុងលក្ខខណ្ឌខ្ចីជើងពេញមួយរដូវកាលនៅថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅដើម្បីចូលរួមជាមួយក្លឹបកាតាឡាន។ វាហាក់បីដូចជា Felix បានទទួលការចាប់ផ្តើមជីវិតថ្មីក្រោមការដឹកនាំរបស់ Xavi ខណៈដែលគាត់បានស៊ុតបញ្ចូលទីបីគ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចូលពីរក្នុងការបង្ហាញខ្លួនចំនួន 4 ដងនៅគ្រប់ការប្រកួតទាំងអស់។ នៅពេលដែល Cerezo ត្រូវបានគេសួរអំពីការរីកចម្រើនយ៉ាងខ្លាំងរបស់ Felix ...

[ Continue reading ]

ឪពុករបស់ Aarom Ramsdale ទប់លែងជាប់ ព្រលះ Jamie Carragher ក្រោយនិយាយពាក្យមិនល្អចំពោះកូនរបស់គាត់

ឪពុករបស់កីឡាករ Aaron Ramsdale បានបង្ហាញពីភាពមិនពេញចិត្តជាខ្លាំងចំពោះពាក្យសម្តីរបស់ Jamie Carragher ក្រោយពេលដែលអតីតកីឡាកររូបនេះបានសើចចំអកអ្នកចាំទី Arsenal កំឡុងការប្រកួតទល់នឹង​​ Tottenham Hotspur។ អ្នកចាំទីសញ្ជាតិអង់គ្លេសបានរបូតជម្រើសដំបូងនៅពេលដែលលោក Mikel Arteta បានជ្រើសរើសកីឡាករ David Raya ជាអ្នកចាំទីដៃទីមួយថ្មីនៅកីឡដ្ឋាន Emirates ។ កីឡាករសញ្ជាតិអេស្បាញបានចាប់ផ្តើមការប្រកួតចំនួនបីចុងក្រោយរួមទាំងការប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម PSV ក៏ដូចជាការប្រកួត North London Derby កាលពីថ្ងៃអាទិត្យដែលពួកគេត្រូវបានគេធ្វើឡើងដែលបញ្ចប់ក្នុងលទ្ធផលស្មើ 2-2 ។ ទោះបីជា Ramsdale ...

[ Continue reading ]

តស៊ូមែន! Sergio Regiulon សុខចិត្តចូលលេងការប្រកួតរបស់ Man Utd ទាំងខ្លួនកំពុងឈឺ

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ក្រុម Manchester United បានបញ្ជាក់ថា Sergio Reguilon បានចូលលេងទាំងខ្លួនកំពុងឈឺ សម្រាប់ការប្រកួតដែលបិសាចក្រហមយកឈ្នះក្រុម Burnley។ Reguilon ដែលបានចូលរួមជាមួយបិសាចក្រហមក្នុងលក្ខខណ្ឌខ្ចីជើងពី Tottenham Hotspur ដោយសារតែបញ្ហាជាមួយនឹងសុខភាពរបស់ Luke Shaw និង Tyrell Malacia បានធ្វើឱ្យមានការព្រួយបារម្ភនៅពេលដែលគាត់ត្រូវបានប្តូរជំនួសដោយកីឡាករ Raphael Varane នៅនាទី 79 ។ ទោះយ៉ាងណាក៏ដោយបន្ទាប់ពីការប្រកួត Ten Hag បានបំភ្លឺថា Reguilon ...

[ Continue reading ]

ស៊យធំហើយលើកនេះ!​ De Jong ប្រឈមមុខនឹងការអវត្តមានរយះពេលវែងមួយ

Frenkie de Jong ទំនងជានឹងអវត្តមានរហូតដល់ខែវិច្ឆិកា បន្ទាប់ពីរបួសកំឡុងពេលក្រុម Barcelona វាយបកយកឈ្នះ 3-2 ទល់នឹង Celta Vigo កាលពីថ្ងៃសៅរ៍ថ្មីៗនេះ។ កីឡាករ​សញ្ជាតិ​ហូឡង់​ត្រូវ​ប្តូរ​ចេញ​ភ្លាមៗ​ក្រោយ​ការ​ប្រកួត​កន្លះ​ម៉ោង​ដោយសារ​បញ្ហា​កជើង។ របាយការណ៍ពី SPORT ណែនាំថាស្ថានភាពអាចនឹងធ្ងន់ធ្ងរជាងការគិតដំបូង ព្រោះបើគិតតាមស្ថានភាពបច្ចុប្បន្ន De Jong នឹងមិនអាចចូលលេងបានរហូតដល់ខែវិច្ឆិកា។ Barcelona បានឈ្នះទាំងបីពិន្ទុដោយគ្មានកីឡាករហូឡង់ ប៉ុន្តែរបួសរបស់គាត់បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ខណៈដែលពួកគេក៏កំពុងលេងទាំងមិនមាន Pedri ផងដែរ ដែលមិនត្រូវបានគេរំពឹងថានឹងត្រលប់មកវិញរហូតដល់ខែតុលានោះឡើយ។ ជាមួយនឹងការប្រកួតដ៏សំខាន់ទល់នឹងក្រុម Porto និង Real Madrid នឹងត្រូវធ្វើឡើងនៅក្នុងខែក្រោយ ការបាត់បង់ ...

[ Continue reading ]

លោក Ian Wright និយាយថា Gabriel Jesus ជាកីឡាករដែលមិនអាចប៉ះបាននោះឡើយ មុនការប្រកួតសំខាន់

លោក Ian Wright ​បាន​អះអាង​ថា​តារា​ឆ្នើម​របស់​ក្រុម​ Arsenal ​គឺ​ Gabriel Jesus ​គឺ​ជាកីឡាករដែលមិនអាចប៉ះបាន​នៅ​មុន​ពេល​ការ​ប្រកួតដ៏សំខាន់​របស់​ពួកគេ​ជាមួយក្រុមខ្លាំង​ Tottenham Hotspur។ Ian Wright បាននិយាយថា Gabriel Jesus ត្រូវតែរក្សាតួនាទីសំខាន់របស់គាត់នៅក្នុងក្រុម Arsenal បន្ទាប់ពីស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League របស់ពួកគេជាមួយនឹងក្រុម PSV Eindhoven នៅមុនការប្រកួត North London Derby នៅថ្ងៃអាទិត្យខាងមុខនេះ។ អតីតកីឡាករ Arsenal រូបនេះបានឲ្យដឹងថា “បើសិនជាខ្ញុំជា Eddie ...

[ Continue reading ]

Axel Witsel ចេញមកពន្យល់មូលហេតុដែលកីឡាករជាច្រើនសម្រេចជ្រើសរើសបន្តអាជីពនៅអារ៉ាប៊ីសាអូឌីត

ខ្សែបម្រើ Axel Witsel របស់ក្លឹប Atletico Madrid បានពន្យល់ពីហេតុផលពិតប្រាកដដែលកីឡាករបាល់ទាត់ភាគច្រើនសម្រេចជ្រើសរើសការផ្លាស់ទៅលេងនៅអារ៉ាប៊ីសាអូឌីត។ Axel Witsel បានអះអាងថាកីឡាករដែលផ្លាស់ទៅ Saudi Pro League ទៅទីនោះដើម្បីលុយ បន្ទាប់ពីកីឡាករដូចជា Cristiano Ronaldo, Karim Benzema, Riyad Mahrez និង Sadio Mane សុទ្ធតែបានផ្លាស់ប្តូរពីក្លឹបកំពូលៗនៅទូទាំងទ្វីបអឺរ៉ុប សម្រាប់ការបន្តអាជីពនៅមជ្ឈឹមបូព៌ា។ យោងទៅតាម SPORTface កីឡាករសញ្ជាតិប៊ែលហ្សិករូបនេះបានទម្លាយឲ្យដឹងថា “យើងម្នាក់ៗមានផ្លូវរៀងៗខ្លួន។ ខ្ញុំមិននិយាយថាវាអាក្រក់ទេក្នុងការចាកចេញទៅអារ៉ាប៊ីសាអូឌីត ខ្ញុំបានទៅប្រទេសចិននៅពេលខ្ញុំមានអាយុ 27 ឆ្នាំ។ ...

[ Continue reading ]