ខ្សែការពាររបស់ក្រុមហង្សក្រហម Liverpool កីឡាករ Ibrahima Konate មានភាពសោកស្តាយជាខ្លាំងក្រោយក្រុមជម្រើសជាតិបារាំងបានភ្លាត់ចាញ់ក្រុមជម្រើសជាតិទុយនេស៊ីក្នុងលទ្ធផល 1:0 គួរឲ្យភ្ញាក់ផ្អើលកាលពីយប់មិញ។ លោក Didier Deschamps ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបារាំង បានធ្វើការផ្លាស់ប្តូរឈុតកីឡាករស្ទើរតែទាំងស្រុង ដោយដាក់ឲ្យកីឡាករសំខាន់ៗបានសម្រាកត្រៀមការប្រកួតវគ្គ 16ក្រុមចុងក្រោយប៉ុន្តែអ្វីៗបានខុសពីការគិតរបស់លោក Deschamps ដោយក្រុមជម្រើសជាតិទុយនេស៊ីជាអ្នករកបាន 3ពិន្ទុសម្រាប់ការប្រកួតនេះ ដោយមួយគ្រាប់នោះរកបានដោយខ្សែប្រយុទ្ធ Wahbi Khazri នៅនាទីទី 58នៃការប្រកួត។ Konate បានបង្ហើបឲ្យដឹងពីអារម្មណ៍ពិតរបស់ខ្លួនទៅកាន់ beIN Sports ថា “ខ្ញុំស្អប់ការចាញ់ណាស់។ វាជាការប្រកួតមួយ តែខ្ញុំមិនអាចនិយាយថាមានការផ្លាស់ប្តូរច្រើននោះទេ បើសិនជាយើងមកដល់ពេលនេះ យើងមិនមានលេសអ្វីត្រូវលើកឡើងនោះទេ។ ពួកយើងបានខ្ជះខ្ជាយបាល់ច្រើនលើកច្រើនសារ ...
[ Continue reading ]Tag: World Cup
Theo Walcott ថាបើសិនជា Mbappe ជួបក្រុមអង់គ្លេស រូបគេនិងពិបាកដោយសារកីឡាករមួយនេះ
អតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Theo Walcott បានលើកឡើងយ៉ាងមុតមាំថា Kylian Mbappe ជាកីឡាករដែលគ្រោះថ្នាក់មួយរូប ប៉ុន្តែរូបគេអាចនិងជួបការលំបាកបើសិនជាលេងប៉ះកីឡាករ Kyle Walker ក្នុងករណីដែលបារាំងឡើងមកជួបអង់គ្លេសនៅវគ្គ 8 ក្រុមចុងក្រោយ។ ថ្វីត្បិតតែបច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិបារាំង កំពុងតែឈរលើកំពូលតារាងនៃកីឡាករស៊ុតបញ្ចូលទីច្រើនជាងគេសម្រាប់ព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 នេះក៏ពិតមែន ប៉ុន្តែ Theo Walcott នៅតែគិតថាសមត្ថភាពរបស់ Mbappe និងត្រូវបានបង្អាក់ដោយខ្សែការពាររបស់ក្រុមមេឃខៀវ Manchester City កីឡាករ Kyle Walker ដោយសារតែកាយសម្បទារបស់ Walker ...
[ Continue reading ]Lionel Messi ចេញមុខបកស្រាយ ក្រោយអ្នកប្រដាល់ Canelo គម្រាមវាយខ្លួន
ខ្សែប្រយុទ្ធរបស់ក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានសម្រេចធ្វើការនិយាយជាសាធារណះអំពីការគម្រាមរបស់អ្នកប្រដាល់មិចស៊ីកូ Saul “Canelo” Alvarez ដោយលើកឡើងថា ខ្លួនមិនបានធ្វើសកម្មភាពដែលមិនគោរពទៅដល់ប្រជាជនមិចស៊ីកូនោះទេ។ វីដេអូក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនត្រូវបានចែកចាយជាសាធារណះ ដោយត្រូវបានឃើញថា អាវរបស់ក្រុមជម្រើសជាតិមិចស៊ីកូបានធ្លាក់មកលើឥដ្ឋហើយស្ថិតនៅក្រោមជើងរបស់ Messi ក្រោយចប់ការប្រកួតដែលកាលនោះ អាហ្សង់ទីនយកឈ្នះមិចស៊ីកូក្នុងលទ្ធផល 2:0។ ក្រោយឃើញវីដេអូមួយនេះ អ្នកប្រដាល់ Canelo បានសរសេរនៅលើបណ្តាញសង្គម Twitter ថា ” Messi គួរតែបន់កុំឲ្យជួបខ្ញុំឲ្យសោះ”។ ឆ្លើយតបទៅនិងការលើកឡើងរបស់ Canelo កីឡាករវ័យ 35ឆ្នាំ Lionel Messi បានចេញមុខនិយាយថា “វាជាការយល់ច្រលំនោះទេ។ ...
[ Continue reading ]Gareth Bale បញ្ជាក់ថាខ្លួននិងជាទាន់ World Cup
កីឡាករ Gareth Bale បានចេញមុខបញ្ជាក់ទៅកាន់មហាជនយ៉ាងច្បាស់ថា រូបគេនិងមានវត្តមានឲ្យក្រុមជម្រើសជាតិវែលក្នុងការប្រកួត FIFA World Cup ឆ្នាំនេះ ថ្វីត្បិតមិនសូវបានលេងឲ្យ LAFC ក្តី។ ថ្លែងក្នុងសន្និសីទសារព័ត៌មានរបស់ក្រុមជម្រើសជាតិវែលមុនធ្វើដំណើរទៅកាតា Bale បាននិយាយថារូបគេត្រៀមខ្លួនរួចរាល់ដើម្បីចាប់ផ្តើមការប្រកួតទល់និងក្រុមជម្រើសជាតិអាមេរិកនាថ្ងៃទី 21 វិច្ឆិកា។ គួររំលឹកផងដែរថា Bale និងក្លាយជាកីឡាករដំបូងដែលនាំក្រុមជម្រើសជាតិទៅលេង World Cup បន្ទាប់ពីកីឡករ Jimmy Murphy នៅឆ្នាំ 1958។ អតីតខ្សែប្រយុទ្ធរបស់ Real Madrid បាននិយាយថា “ខ្ញុំត្រៀមខ្លួនបាន 100% ហើយ។ ...
[ Continue reading ]Mikel Arteta ព្រមានកូនក្រុម កុំឲ្យសម្រាក
លោក Mikel Arteta បានព្រមានកីឡាកររបស់ខ្លួនកុំឲ្យមានការធ្វេសប្រហែស ក្នុងជំនួបទល់និង Wolves នាថ្ងៃសៅរ៍នេះ។ ក្រុមកាំភ្លើងធំ Arsenal ត្រូវជួបជាមួយ Wolves ក្នុងការប្រកួតចុងក្រោយរបស់គេ មុនព្រឹត្តិការណ៍ World Cup មកដល់ ដោយត្រូវការ 3 ពិន្ទុជាចាំបាច់ក្នុងនាមជាក្រុមកំពុងឈរលើកំពូលតារាងនៃលីកកំពូលអង់គ្លេស English Premier League។ Arteta បាននិយាយថា កីឡាកររបស់លោកមិនគួរបារម្ភពីរឿងរងរបួសដែលអាចធ្វើឲ្យបាត់បង់តំណែងក្នុងការប្រកួត World Cup នោះឡើយ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន អ្នកចាត់ការសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយថា “យើងបានពិភាក្សាអំពីប្រធានបទនេះរួចមកហើយ ដោយធ្លាប់និយាយថា បើសិនជាកីឡាករគិតអំពីរបួស វាប្រហែលជាអាចកើតឡើង ...
[ Continue reading ]Gabriel Martinelli ចេញមុខព្រលះអ្នករិះគន់ ក្រោយជាប់ឈ្មោះទៅលេង World Cup
ខ្សែបម្រើប្រយុទ្ធវ័យក្មេងរបស់កាំភ្លើងធំ Arsenal កីឡាករ Gabriel Martinelli បានចេញមុខឲ្យចម្លើយជាសាធារណះ ក្រោយត្រូវបានគេរិះគន់យ៉ាងចាស់ដៃស្របពេលដែលខ្លួនមានឈ្មោះទៅលេងជាមួយក្រុមជម្រើសជាតិប្រេស៊ីល។ គួររំលឹកផងដែរថា អតីតកីឡាករជម្រើសជាតិប្រេស៊ីល កីឡាករ Neto បានបង្ហាញពីការមិនពេញចិត្តចំពោះការសម្រេចចិត្តរបស់លោក Tite ក្នុងការបញ្ចូល Martinelli ជាមួយក្រុមជម្រើសជាតិ ដោយមើលរំលងកីឡាករ Gabigol ដែលរកបាន29គ្រាប់ក្នុងរដូវកាលនេះ។ ថ្លែងទៅកាន់ ESPN Brasil កីឡាករវ័យ 21ឆ្នាំរូបនេះបានបកស្រាយថា “ខ្ញុំគិតថាវាជារឿងធម្មតានោះទេ។ នៅប្រេស៊ីលអ្នកខ្លះមិនស្គាល់ខ្ញុំឡើយ។ ខ្ញុំគ្រាន់តែដឹងថា ខ្ញុំកំពុងតែព្យាយាមយ៉ាងខ្លាំងសម្រាប់ក្រុមរបស់ខ្ញុំ ហើយខ្ញុំនិងធ្វើឲ្យបានល្អបំផុតសម្រាប់ក្រុមជម្រើសជាតិ។ នេះនិងក្លាយជាបទពិសោធន៍ដ៏ល្អសម្រាប់ខ្ញុំ”៕ ប្រភព : ESPN Brasil
[ Continue reading ]គ្រាន់តែជាប់ឈ្មោះក្នុងក្រុមជម្រើសជាតិភ្លាម Kylian Mbappe ធ្វើរឿងមួយនេះភ្លាម មិនចាំយូរ!
បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិបារាំងបានប្រកាសពីកីឡាករដែលមានឈ្មោះទៅលេង FIFA World Cup នៅកាតាភ្លាម ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លិបអ្នកមាន Paris Saint Germain កីឡាករ Kylian Mbappe បានធ្វើការបង្ហោះរូបភាពខ្លួនថើបពាន World Cup កាលពីឆ្នាំ 2018 ភ្លាមតែម្តង។ ភ្ជាប់ជាមួយរូបនោះ មានពាក្យមួយឃ្លាដែល Mbappe បានសរសេរទៅកាន់អ្នកគាំទ្រក្នុងបណ្តាញសង្គម Twitter ដោយសរសេរថា “ជាក្តីស្រម៉ៃមួយក្នុងការលេងការប្រកួតធំបំផុតជាមួយប្រទេសរបស់ខ្ញុំ”។ ការប្រកួត World Cup ឆ្នាំនេះអាចជាឱកាសសាងគុណលុបលាងទោសរបស់ Kylian Mbappe ក្រោយធ្វើមិនបានល្អក្នុងការប្រកួត EURO ឆ្នាំ ...
[ Continue reading ]Sadio Mane រងរបួស ស្របពេល World Cup ជិតចូលមកដល់
តារាឆ្នើមរបស់សេណេហ្កាល់និង Bayern Munich កីឡាករ Saio Mane ត្រូវបានផ្លាស់ប្តូរចេញពីការប្រកួតទល់និង Werder Bremen ដោយសារបញ្ហារបួស។ យោងទៅតាមការឲ្យដឹងរបស់លោក Julien Nagelsmann ដែលជាគ្រូបង្វឹករបស់ Bayern Munich កីឡាករ Sadio Mane បានរងរបួសឆ្អឹងក្រោមជង្គង់ ដោយរូបគេត្រូវបានមិត្តរួមក្រុមមកជួយលើកទឹកចិត្តនៅពេលដែលរូបគេកំពុងតែអង្គុយលើទីលានទាំងភាពឈឺចាប់ជាទីបំផុត។ ក្រុមគ្រូពេទ្យបានត្រួតពិនិត្យ Mane មុនសម្រេចចិត្តឲ្យ Mane ផ្លាស់ប្តូរចេញ។ ក្រោយការប្រកួត លោក Nagelsmann បានបញ្ជាក់ថា “រូបគេបានរងរបួសឆ្អឹងខាងក្រោមជង្គង់ ហើយរបួសនេះធ្វើឲ្យកីឡាករមានភាពឈឺចាប់ខ្លាំង។ រូបគេត្រូវតែថត X-ray ...
[ Continue reading ]