ក្រុមហ៊ុនដែលរ៉ាប់រងនូវគម្រោងពង្រីកបន្ថែមរបស់លីកបាល់ទាត់អាមេរិក Major League Soccer នៅទីក្រុង San Diego ដែលនឹងគ្រោងដំណើរការនៅឆ្នាំ 2025 បានរៀបចំគម្រោងដើម្បីធ្វើការសាងសង់នៅលើទឹកដីជនជាតិភាគតិច។ តំបន់ El Cajon ដែលមានទំហំប្រមាណ 12000 ម៉ែត្រការេ ហើយស្ថិតក្រោមជនជាតិភាគតិច Sycuan នឹងក្លាយជាអគារនៃអង្គការកីឡាអាជីពជាលើកដំបូងដែលសាងសង់ឡើងនៅលើទឹកដីរបស់ជនជាតិដើមភាគតិច។ ទីលានបាល់ទាត់ចំនួន 5 នឹងត្រូវរាប់បញ្ចូលក្នុងគម្រោងមួយនោះ ដែលអាចផ្ទុកបាននូវមជ្ឈមណ្ឌល Right to Dream នៅសហរដ្ឋអាមេរិក ហើយមជ្ឈមណ្ឌលមួយនេះនឹងបើកសម្រាប់កុមារចាប់ពីថ្នាក់ទី 6 ដល់ទី 12។ CEO របស់គម្រោង San ...
[ Continue reading ]អ្នកគាំទ្រ Sheffield Wednesday រៃអង្គាសប្រាក់បានលើសពី 2មុឺនផោនសម្រាប់មូលនិធិ Bradley Lowery
អ្នកគាំទ្រក្លឹប Sheffield Wednesday បាននាំគ្នារៃអង្គាសប្រាក់បានរហូតដល់ទៅប្រមាណជាង 2 មុឺនផោនសម្រាប់មូលនិធិ Bradley Lowery បន្ទាប់ពីអ្នកគាំទ្រពីររូបត្រូវបានឃើញថាបានលេងសើចជាមួយនឹងការបាត់បង់ជីវិតរបស់កុមាររូបនេះ។ អ្នកគាំទ្រទាំងនោះបានបង្កើតជាយុទ្ធនាការមួយសម្រាប់មូលនិធិដែលយកឈ្មោះតាមជនរងគ្រោះដោយសារតែជំងឺមហារីក បន្ទាប់ពីភាពចម្រូងចម្រាស់ នឹងទង្វើដែលមិនអាចទទួលយកបានរបស់អ្នកគាំទ្រចំនួនពីររូបដែលបានប្រមាថមើលងាយទៅដល់មរណភាពរបស់ Bradley កំឡុងការប្រកួតរវាងក្រុម Sheffield Wednesday ទល់នឹង Sunderland កាលពីថ្ងៃសុក្រសប្តាហ៍មុន។ អ្នកគាំទ្រ Sunderland វ័យក្មេងរូបនេះបានបាត់បង់ជីវិតកាលពីឆ្នាំ 2017 ហើយគេក៏បានក្លាយជាបុគ្គលដ៏ល្បីមួយដោយសារតែគេមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអតីតខ្សែប្រយុទ្ធ Jermain Defoe មុនពេល Bradley លាចាកលោក។ បុរសពីរនាក់ត្រូវបានឃាត់ខ្លួនភ្លាមៗក្រោមមូលហេតុនៃការប្រមាថមើលងាយជាសាធារណះ ដោយបុរសវ័យ 31 ឆ្នាំមួយរូបត្រូវបានរកឃើញថាមានស្ថានទម្ងន់ទោស ហើយត្រូវបញ្ជូនទៅចាត់ការតាមផ្លូវច្បាប់នៅខែវិច្ឆិកាខាងមុខនេះ៕
[ Continue reading ]សេដ្ឋីអង់គ្លេស Sir Jim Ratcliffe ប្រែចិត្តលែងចង់ទិញ Man Utd ផ្តាច់ហើយព្រោះចំណាយពេលយូរខ្លាំងពេក
លោក Sir Jim Ratcliffe ត្រូវបានគេរាយការណ៍ថាកំពុងតែពិចារណាបោះបង់ចោលនូវការដេញថ្លៃដើម្បីទិញក្លឹប Manchester United ដោយជំនួសមកវិញនូវការទិញភាគហ៊ុនកម្រិតតូចមួយពីក្លឹបវិញ។ ក្រុមហ៊ុន Ineos Sports ត្រូវបានចាត់ទុកជាបេក្ខភាពដ៏សមរម្យមួយក្នុងការឡើងកាន់កាប់ជាម្ចាស់ក្លឹបថ្មីរបស់បិសាចក្រហមបន្ទាប់ពីគ្រួសារ Glazers បានដាក់លក់ក្លឹបជាផ្លូវការក្រោមការស្វែងរកវិនិយោគិនថ្មី ប៉ុន្តែដំណើរការមួយនេះបានខ្ជះខ្ជាយពេលវេលាសឹងតែ 10 ខែទៅហើយ ដោយពេលនេះ Sky Sports បានរាយការណ៍ថាមហាសេដ្ឋីប្រាក់ពាន់លានសញ្ជាតិអង់គ្លេសសុខចិត្តចំណាយប្រាក់តិចតួចរបស់លោកដើម្បីទិញភាគហ៊ុនជាមួយក្លឹបវិញ។ គម្រោងទិញភាគហ៊ុនកម្រិតតូចមួយនេះមានន័យថា លោក Ratcliffe នៅតែមានឥទ្ធិពលសម្រាប់ Man United ប៉ុន្តែអំណាចធំបំផុតនៅតែជាគ្រួសារ Glazer ដដែល។ វាមិនច្បាស់ថាកិច្ចព្រមព្រៀងមួយនោះនឹងត្រូវធ្វើឡើងបែបណាទេ ព្រោះអ្នកគាំទ្រភាគច្រើនរបស់ Manchester United ...
[ Continue reading ]តើរឿងនេះអាចក្លាយជាការពិតដែររឺទេ ដែល Inter Miami ចង់នាំយក Modric មកចាប់ដៃគូជាមួយ Messi
Lionel Messi ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យចំណាស់របស់អធិរាជស Real Madrid កីឡាករ Luka Modric ជាមិត្តរួមក្រុមរបស់គាត់នៅក្លឹប Inter Miami ។ Pedja Mijatovic អតីតតារាឆ្នើមរបស់ក្លឹប Real Madrid បានបង្ហាញឱ្យដឹងថា កិច្ចពិភាក្សាមួយបានកើតឡើងរួចហើយរវាងសហម្ចាស់ក្លឹប David Beckham និងខ្សែបម្រើវ័យ 38 ឆ្នាំ ហើយការដេញថ្លៃណាមួយអាចនឹងត្រូវបានដាក់ជូននៅខែមករា។ Mijatovic បានប្រាប់ Cadena SER ថា “Messi ខ្លួនគាត់ផ្ទាល់បានចាប់អារម្មណ៍លើលទ្ធភាពនេះ។ នៅប្រទេសក្រូអាត ប៉ុន្មានថ្ងៃមុន ...
[ Continue reading ]Gary Neville ព្រលះ Liverpool មួយទំហឹងជុំវិញការប្រើប្រាស់ពាក្យពេចន៍មួយចំនួនសម្រាប់រឿងរ៉ាវដ៏ចម្រូងចម្រាស់
Gary Neville បានរិះគន់ Liverpool ចំពោះការបង្ហោះសេចក្តីថ្លែងការណ៍រិះគន់ PGMOL បន្ទាប់ពីគ្រាប់បាល់របស់ Luis Diaz ក្នុងការប្រកួតទល់នឹង Tottenham ត្រូវបានលុបចោលទាំងមិនសមស្រប។ Liverpool បានចេញសេចក្តីថ្លែងការណ៍ដ៏អាក្រក់មួយកាលពីថ្ងៃអាទិត្យ បន្ទាប់ពីគ្រាប់បាល់របស់ Diaz ត្រូវបានច្រានចោលដោយខុសលើក្រុម Tottenham ។ PGMOL ទទួលស្គាល់ថាកំហុសរបស់មនុស្សសំខាន់មួយនេះបានកើតឡើង ប៉ុន្តែក្រុមហង្សក្រហមអះអាងថា ការពន្យល់នេះគឺមិនអាចទទួលយកបានហើយនិយាយថាមានតម្រូវការច្បាស់លាស់សម្រាប់ការដោះស្រាយ។ លោក Neville បានសរសេរនៅលើ X ថា “Jurgen Klopp បានដោះស្រាយស្ថានភាពបានយ៉ាងល្អកាលពីយប់មិញបន្ទាប់ពីការប្រកួត។ អ្នកគាំទ្របាល់ទាត់ភាគច្រើននឹងមានការយល់ចិត្តចំពោះអ្វីដែលបានកើតឡើង ហើយទទួលស្គាល់ថាវាខុស! ទោះបីជាការលើកឡើងរបស់ ...
[ Continue reading ]មិនធម្មតាទេ! គ្រូបង្វឹក Chelsea ចេញមកព្រមាន Mikel Arteta រឿងផ្លាស់ប្តូរអ្នកចាំទីដៃទីមួយ
គំនិតរបស់លោក Mauricio Pochettino ក្នុងការកំណត់អត្តសញ្ញាណអ្នកចាំទីដៃទីមួយរបស់ក្លឹប អាចជាការព្រមានមួយសម្រាប់លោក Mikel Arteta ដែលជាគ្រូបង្វឹករបស់ក្រុម Arsenal ។ គ្រូបង្វឹក Chelsea បានដាក់កីឡាករចំណូលថ្មី Robert Sanchez ជាប់លាប់ក្នុងរាល់ការប្រកួតដែលក្លឹបបានលេងរហូតមកដល់ពេលនេះ រួមទាំងការប្រកួត Carabao Cup ចំនួនពីរផងដែរ។ Pochettino ជឿជាក់ថាអ្នកចាត់ការទូទៅគួរតែមានអ្នកចាំទីលេខ 1 ដែលត្រូវបានចាត់តាំងជានិច្ច ព្រោះកាលដែលមានអ្នកចាំទីផ្លាស់ប្តូរច្រើនញឹកញាប់ពេក អាចផ្តល់ជាហានិភ័យយ៉ាងខ្លាំងសម្រាប់ក្រុមទាំងមូល។ ថ្លែងទៅកាន់អ្នកសារព័ត៌មានអំពីការតែងតាំង Sanchez ជាអ្នកចាំទីជម្រើសដំបូងរបស់ក្រុម លោក Pochettino បាននិយាយថា “ខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការមានកីឡាករល្អគ្រប់មុខតំណែង ដើម្បីមានការប្រកួតប្រជែងសម្រាប់កន្លែងនោះ។ ...
[ Continue reading ]អ្នកគ្រប់គ្រងផ្នែកបណ្តាញសង្គមរបស់ Wolves ឌឺដង Pep មួយទំហឹង ព្រោះលោកភ្លេចឈ្មោះរបស់ Hwang Hee-Chan
Hwang Hee-Chan បានស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះក្នុងអំឡុងពេលដែល Wolves បានទទួលជ័យជម្នះលទ្ធផល 2-1 ទៅលើក្រុមមេឃខៀវ Manchester City ហើយ Wolves បានវាយបកលើលោក Pep Guardiola ដោយសារគាត់ភ្លេចឈ្មោះកីឡាករជនជាតិកូរ៉េរូបនេះ។ Hwang រកបានគ្រាប់ជ័យជម្នះដើម្បីប្រគល់ឱ្យ Man City នូវការចាញ់ជាលើកទីពីរជាប់ៗគ្នា បន្ទាប់ពីពួកគេបានចាញ់កាលពីដើមសប្តាហ៍នេះក្រោមស្នាដៃក្រុម Newcastle United ក្នុងជុំទីបីនៃពានរង្វាន់ Carabao Cup ។ មួយគ្រាប់របស់ខ្សែប្រយុទ្ធកូរ៉េបានជំរុញឱ្យគណនី Twitter របស់ Wolves ដាក់ចំណងជើងការប្រកាសគ្រាប់បាល់របស់ពួកគេ ‘THE KOREAN ...
[ Continue reading ]ការប្រកួតរវាង RKC Waalwijk នឹង Ajax ត្រូវបានផ្អាកជាបណ្តោះអាសន្នបន្ទាប់ពីឧបទ្ទហេតុដ៏រន្ធត់មួយ
ការប្រកួតក្នុងលីកកំពូលហូឡង់ Eredivisie រវាងក្រុម RKC Waalwijk និង Ajax ត្រូវបានផ្អាកជាបណ្តោះអាសន្ន បន្ទាប់ពីមានគ្រោះអាសន្នធ្ងន់ធ្ងរពាក់ព័ន្ធនឹងអ្នកចាំទី Etienne Vaessen របស់ក្រុមម្ចាស់ផ្ទះ។ ការប្រកួតនេះត្រូវបានផ្អាកភ្លាមៗ បន្ទាប់ពីអ្នកចាំទីបានចេញពីប្រអប់គ្រោះថ្នាក់របស់គាត់ ហើយបានប៉ះទង្គិចជាមួយខ្សែប្រយុទ្ធ Bryan Brobbey របស់ Ajax។ Vaessen បានដេកស្តូកនៅលើទីលានបន្ទាប់ពីកើតហេតុ ហើយអាជ្ញាកណ្តាលបានបញ្ឈប់ការប្រកួត ហើយបានហៅបុគ្គលិកពេទ្យចូលមកជួយត្រួតពិនិត្យភ្លាមៗ។ ស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង នៅពេលដែលកីឡាកររបស់ RKC ឡោមព័ទ្ធអ្នកចាំទី ដើម្បីរារាំងទិដ្ឋភាពសង្គ្រោះ ខណៈពេលដែលអ្នកចាំទី Vaessen កំពុងត្រូវបានព្យាបាល។ កីឡាករវ័យ 28 ឆ្នាំត្រូវបានដកចេញភ្លាមៗ ...
[ Continue reading ]Lautaro Martinez កាចមួយបែបទៀត ពេលរកបាន 4 គ្រាប់ក្នុងមួយប្រកួត
ខ្សែប្រយុទ្ធជួរមុខ Lautaro Martinez រកបាន 4 គ្រាប់សម្រាប់ក្រុម Inter Milan ក្នុងជំនួបទល់នឹង Salernitana ក្នុងនាមជាកីឡាករផ្លាស់ប្តូរចូលនៅតង់ទីពីរ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលមកកាន់ទីលាននៅនាទីទី 55 នៃការប្រកួត ខណះដែលលទ្ធផលនៅត្រឹម 0-0 នៅឡើយ។ ម្ចាស់ជើងឯក World Cup រកបានបួនគ្រាប់ក្នុងរយៈពេល 30 នាទីបន្ទាប់ ខណៈដែល Inter នៅទីបំផុតបានយកឈ្នះក្នុងលទ្ធផល 4-0 ។ ជាមួយនឹងទម្រង់លេងកាន់តែកាចបែបនេះ Martinez បានក្លាយជាកីឡាករដំបូងគេដែលមិនធ្លាប់មាននៅ Serie A ដែលស៊ុតបញ្ចូលទីបាន ...
[ Continue reading ]កីឡាករក្លឹប Nice មួយរូបមានសុវត្ថិភាពបន្ទាប់ពីប៉ុនបងអត្តឃាត
កីឡាករ OGC Nice ដែលឈរនៅលើគែមស្ពានក្នុងទីក្រុងក្នុងការប៉ុនប៉ងធ្វើអត្តឃាត ពេលនេះមានសុវត្ថិភាពហើយ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសបារាំង។ តាមការរាយការណ៍ដំបូងដោយ BFM Nice Cote d’Azur កីឡាករបាល់ទាត់អាជីពមួយរូបរបស់ក្រុម Nice បានឈប់នៅលើផ្នែកមួយនៃផ្លូវហាយវេ មុនចេញពីរថយន្តរបស់ពួកគេហើយឡើងលើរនាំងការពារ។ ប៉ូលីសបានចូលរួមភ្លាមៗនៅឯ Magnan តំបន់ ខណៈដែល RMC Sport បានរាយការណ៍ថាក្លឹប Ligue 1 បានបញ្ជូនអ្នកចិត្តសាស្រ្តម្នាក់ដើម្បីផ្តល់ការគាំទ្រដល់កីឡាករ។ ដើម្បីជាការឆ្លើយតបទៅនឹងឧបទ្ទវហេតុនេះ Nice បានលុបចោលសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រមុនការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Brest ដោយអ្នកសារព័ត៌មានមួយចំនួនបានទៅដល់រួចហើយ នៅពេលដែលការសម្រេចចិត្តត្រូវបានធ្វើឡើង ដោយក្លឹបក៏បានរៀបចំកិច្ចប្រជុំភ្លាមផងដែរ៕
[ Continue reading ]