ក្រុមហ៊ុនដែលរ៉ាប់រងនូវគម្រោងពង្រីកបន្ថែមរបស់លីកបាល់ទាត់អាមេរិក Major League Soccer នៅទីក្រុង San Diego ដែលនឹងគ្រោងដំណើរការនៅឆ្នាំ 2025 បានរៀបចំគម្រោងដើម្បីធ្វើការសាងសង់នៅលើទឹកដីជនជាតិភាគតិច។

តំបន់ El Cajon ដែលមានទំហំប្រមាណ 12000 ម៉ែត្រការេ ហើយស្ថិតក្រោមជនជាតិភាគតិច Sycuan នឹងក្លាយជាអគារនៃអង្គការកីឡាអាជីពជាលើកដំបូងដែលសាងសង់ឡើងនៅលើទឹកដីរបស់ជនជាតិដើមភាគតិច។ ទីលានបាល់ទាត់ចំនួន 5 នឹងត្រូវរាប់បញ្ចូលក្នុងគម្រោងមួយនោះ ដែលអាចផ្ទុកបាននូវមជ្ឈមណ្ឌល Right to Dream នៅសហរដ្ឋអាមេរិក ហើយមជ្ឈមណ្ឌលមួយនេះនឹងបើកសម្រាប់កុមារចាប់ពីថ្នាក់ទី 6 ដល់ទី 12។

CEO របស់គម្រោង San Diego លោក Tom Penn បានបង្ហាញនូវភាពរីករាយជាខ្លាំងចំពោះលទ្ធភាពនៃការពង្រីកមជ្ឍមណ្ឌល Right to Dream Academy ដោយតំបន់ El Cajon មួយនេះនឹងផ្តល់នូវគ្រោងឆ្អឹងដ៏រឹងមាំមួយក្នុងការសាងសង់មជ្ឈមណ្ឌលបាល់ទាត់ដ៏ធំមួយនៅតំបន់អាមេរិកខាងជើង៕