Frank Lampard បើកចំហរអំពីក្តីសង្ឃឹមក្នុងការទៅដឹកនាំក្លឹបនៅស្កុតលែនមួយនេះ

Frank Lampard ត្រូវបានគេរាយការណ៍ថា បើកចំហដើម្បីទទួលបន្ទុកក្នុងនាមជាគ្រូបង្វឹកនៅក្លឹប Rangers បន្ទាប់ពីលោក Michael Beale ត្រូវបានបង្ហាញផ្លូវចេញពីក្លឹប។

យោងតាមសារព័ត៌មាន The Telegraph អតីតគ្រូបង្វឹក Chelsea និង Everton ស្ថិតក្នុងចំណោមបេក្ខភាពដំបូងដែលត្រូវបានពិចារណាដោយក្លឹបដើម្បីបង្វែរជោគវាសនារបស់ខ្លួនបន្ទាប់ពីចាញ់បីប្រកួតក្នុងចំណោមប្រាំពីរប្រកួតដំបូងក្នុងក្របខ័ណ្ឌ Scottish Premiership ដែលជាមូលហេតុនាំឲ្យ Beale ត្រូវបានបណ្តេញចេញ។ អតីតគ្រូបង្វឹក Brighton លោក Graham Potter ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងបញ្ជីអនាគតគ្រូបង្វឹកក្រុម Rangers ដែរ ប៉ុន្តែគាត់បានបដិសេធមិនទទួលយកសំណើរនេះ។

Lampard ដែលបានបញ្ចប់តួនាទីបណ្តោះអាសន្នរបស់គាត់នៅ Chelsea កាលពីរដូវក្តៅមុន គឺបើកចំហចំពោះឱកាសថ្មីៗដែលស្របតាមគោលដៅអាជីពរបស់គាត់។ គ្រូបង្វឹកវ័យ 45 ឆ្នាំរូបនេះត្រូវបានគេកោតសរសើរជាយូរមកហើយចំពោះក្រុម Rangers ខណៈដែលគាត់បានចូលរួមជាមួយអ្នកគាំទ្រក្លឹបអំឡុងពេលការប្រកួតវគ្គផ្តាច់ព្រ័ត្រ UEFA Cup ឆ្នាំ 2008 ទល់នឹងក្រុម Zenit St Petersburg ក្នុងទីក្រុង Manchester។ លើសពីនេះទៅទៀត គាត់ក៏ធ្លាប់បានលើកឡើងថា បទពិសោធន៍៍ការប្រកួតមិត្តភាពរបស់គាត់នៅកីឡដ្ឋាន Ibrox គឺជាបទពិសោធន៍ដ៏ល្អបំផុតមួយរបស់គាត់៕