បើយោងតាមអ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti ការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក World Cup ឆ្នាំ 2030 គួរតែធ្វើឡើងនៅកីឡដ្ឋាន Santiago Bernabeu ដែលជាទឹកដីរបស់ក្រុម Real Madrid ស្រាប់។ អាហ្សង់ទីន ប៉ារ៉ាហ្គាយ និងអ៊ុយរូហ្គាយ នឹងធ្វើជាម្ចាស់ផ្ទះនៃការប្រកួតជុំទីមួយ ខណៈម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ នឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដែលនៅសល់។ ចំនួនកន្លែងប្រកួតអតិបរមាដែលត្រូវបានអនុញ្ញាតដោយ FIFA គឺ 18 ដូច្នេះ ម៉ារ៉ុក និង/ឬអេស្ប៉ាញ នឹងត្រូវបោះបង់ចោលកន្លែងមួយ ...
[ Continue reading ]អ្នកគាំទ្របន្តការតវ៉ាបណ្តេញគ្រួសារ Glazers ក្រោយប្រកាសថាមិនព្រមលក់ក្លឹបទៀតនោះឡើយ
អ្នកគាំទ្រក្រុម Manchester United បានធ្វើការតវ៉ាប្រឆាំងនឹងការកាន់កាប់របស់ Glazers បន្ទាប់ពីក្រុមនារីរបស់បិសាចក្រហមបានស្មើគ្នា 2-2 ជាមួយក្រុម Arsenal ក្នុងការប្រកួត WSL ។ បន្ទាប់ពីការប្រកួត Women’s Super League អ្នកគាំទ្រមួយក្រុមនៅកីឡដ្ឋាន Leigh Sports Village LSV នៅតែឈរនៅផ្នែកសុវត្ថិភាពនៃកីឡដ្ឋាន ដោយលើកទង់ជាតិ និងបដាតវ៉ាប្រឆាំងនឹងកម្មសិទ្ធិរបស់ក្លឹប។ បដាដ៏ធំបំផុតដែលអានយ៉ាងសាមញ្ញថា “Glazers Out” ខណៈពេលដែលអ្នកផ្សេងទៀតបានធ្វើការរិះគន់ខុសៗគ្នា ដោយសរសេរមួយថា “Invest in Man Utd Women”។ ...
[ Continue reading ]ធ្ងន់ធ្ងរមែនទែនហើយលើកនេះ! ការធ្វើតេស្តស្វែងរកសារធាតុញៀនរបស់ Pogba ចេញមកលើកទីពីរនៅតែវិជ្ជមាន
ការវិភាគប្រឆាំងដែលបានធ្វើឡើងលើការធ្វើតេស្តសារធាតុញៀនដែលបរាជ័យដោយខ្សែបម្រើ Paul Pogba របស់ Juventus កាលពីខែសីហា ក៏ត្រលប់មកវិញជាមួយលត្ធផលវិជ្ជមានដដែល ដែលនេះអាចបង្កជាគ្រោះថ្នាក់មួយសម្រាប់អាជីពរបស់ Pogba។ កីឡាករក្រុមជម្រើសជាតិបារាំងដំបូងគេបានធ្វើតេស្តវិជ្ជមានចំពោះការកើនឡើងនៃកម្រិតអ័រម៉ូន testosterone បន្ទាប់ពីការប្រកួត Serie A ទល់នឹង Udinese កាលពីថ្ងៃទី 20 ខែសីហា។ គាត់បានចំណាយពេល 90 នាទីនៅលើកៅអីបម្រុងនៅថ្ងៃនោះ ប៉ុន្តែត្រូវបានហៅឱ្យធ្វើតេស្តដើម្បីបញ្ជាក់ឲ្យច្បាស់។ Pogba ត្រូវបានព្យួរឈ្មោះមិនកំណត់កាលវេលាចាប់តាំងពីពេលនោះមក ដោយភាគីទាំងអស់កំពុងរង់ចាំលទ្ធផលនៃការវិភាគលើគំរូទីពីរ។ នោះក៏បានត្រលប់មកវិញនូវភាពវិជ្ជមានផងដែរ ទោះបីជាមិនមែនសម្រាប់អ័រម៉ូនតេស្តូស្តេរ៉ូនក៏ដោយ មានន័យថាការសម្រេចចិត្តធំៗមួយចំនួនឥឡូវនេះត្រូវធ្វើលើអនាគតរបស់បុរសអាយុ 30 ឆ្នាំ។ គួររំលឹកផងដែរថា Pogba ស្ថិតក្រោមកិច្ចសន្យាជាមួយ ...
[ Continue reading ]ការងាររបស់ Wayne Rooney ជិតដល់ផ្លូវបំបែកមែនទែនហើយ
Wayne Rooney ត្រូវបានគេរាយការណ៍ថាអាចនៅសល់តែមួយប្រកួតប៉ុណ្ណោះដើម្បីសង្គ្រោះការងាររបស់គាត់ក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្លឹប DC United។ យោងតាមកាសែត The Sun អតីតកីឡាករជម្រើសជាតិអង់គ្លេសអាចនឹងឈានដល់ចំណុចបញ្ចប់ បន្ទាប់ពីក្លឹប DC United បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមស្នាដៃក្រុម Austin ក្នុងលទ្ធផល 3-0 ក្នុងក្របខ័ណ្ឌ Major League Soccer កាលពីថ្ងៃពុធ ដែលស្ទើរតែអស់សង្ឃឹមក្នុងវគ្គ Playoff របស់ពួកគេបាត់ទៅហើយ។ ថ្វីបើក្រុមរបស់គាត់តាមពីក្រោយមួយពិន្ទុនៃក្រុមដែលអាចលេងវគ្គ playoff ហើយនៅតែអាចឈានទៅដល់វគ្គជម្រុះនៃសន្និសីទភាគខាងកើត ប៉ុន្តែពួកគេបានលេងការប្រកួតច្រើនជាងគូប្រជែងរបស់ពួកគេ ដែលធ្វើអោយមានភាពស្មុគស្មាញបន្ថែមទៀតដល់វគ្គជម្រុះរបស់ពួកគេ។ ទោះបីជាក្រុមរបស់ Rooney ឈ្នះការប្រកួតចុងក្រោយរបស់ពួកគេលើក្រុម New York ...
[ Continue reading ]Balotelli បង្ហើបថាខ្លួននឹងចូលរួមជាមួយ PSG លុះត្រាតែករណីមួយនេះកើតឡើង
អតីតខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mario Balotelli បានបង្ហើបថា ខ្លួននឹងទទួលយកការផ្តល់ជូនមួយដែលមិនអាចកាត់ថ្លៃបានពីអ្នកមានស្រុកបារាំង Paris Saint Germain សម្រាប់គាត់ដើម្បីពិចារណាក្នុងការចូលរួមជាមួយពួកគេ។ ខ្សែប្រយុទ្ធអ៊ីតាលីវ័យ 33 ឆ្នាំបានសារភាពថាគាត់មិនមានការស្ទាក់ស្ទើរក្នុងការលេងឱ្យម្ចាស់ជើងឯក Ligue 1 នោះឡើយ ទោះធ្លាប់ចំណាយពេលជាមួយក្លឹបដែលជាគូប្រជែងរបស់ PSG ពោលគឺ Marseille និង OG Nice ពីឆ្នាំ 2016 ដល់ 2019 ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ TvPlay Mario Balotelli ដំបូងបានឆ្លើយថាគ្មានផ្លូវនោះទេដែលខ្លួននឹងផ្លាស់ទៅក្លឹបដូចជា ...
[ Continue reading ]Pep Guardiola លើកឡើងនូវចំណុចខ្វះខាតមួយដែលកីឡាករវ័យក្មេង Rico Lewis ត្រូវការ
លោក Pep Guardiola បានសរសើរ Rico Lewis ជាមួយនឹងពាក្យសម្តីដ៏គួរឲ្យចាប់អារម្មណ៍បន្ទាប់ពីការសម្តែងដ៏អស្ចារ្យរបស់កីឡាករវ័យ 18 ឆ្នាំក្នុងជ័យជម្នះ 3-1 របស់ Manchester City ទៅលើក្រុម RB Leipzig។ គ្រូបង្វឹកក្រុម Man City បានអះអាងថា Lewis គឺជាកីឡាករល្អបំផុតម្នាក់ដែលគាត់ធ្លាប់ធ្វើការជាមួយ ហើយបាននិយាយថារឿងតែមួយគត់ដែលគាត់ខ្វះនោះគឺកម្ពស់ បន្ទាប់ពីទម្រង់លេងដ៏ពិសេសកាលពីពេលថ្មីៗនេះ។ លោក Guardiola បានប្រាប់ TNT Sports ថា “អស្ចារ្យណាស់! គេជាកីឡាករឆ្នើមម្នាក់ ខ្ញុំសំណាងណាស់ដែលបានបង្ហាត់មនុស្សដូចគាត់។ ខ្ញុំបានធ្វើការជាមួយកីឡាករល្អៗជាច្រើននៅ ...
[ Continue reading ]តើ Sean Longstaff បាននិយាយអ្វីខ្លះទៅកាន់ Kylian Mbappe ក្រោយចប់ការប្រកួត
Sean Longstaff ដែលជាអ្នកស៊ុតបញ្ចូលទីរបស់ Newcastle បានបង្ហាញនូវអ្វីដែលគាត់បានសួរតារាជួរមុខក្រុម Paris Saint-Germain កីឡាករ Kylian Mbappe បន្ទាប់ពីជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ Newcastle ក្នុងលទ្ធផល 4-1។ Newcastle ទទួលបានជ័យជម្នះដ៏ល្បីក្នុងក្របខ័ណ្ឌ Champions League នៅកីឡដ្ឋាន St. James’ Park កាលពីយប់ថ្ងៃពុធ ដោយសារគ្រាប់បាល់ស៊ុតបញ្ចូលទីពីកីឡាករ Miguel Almiron, Dan Burn, Longstaff និង Fabian Schar ។ បន្ទាប់ពីការប្រកួត ...
[ Continue reading ]Barcelona នឹងស្តាប់នូវរាល់សំណើរនៃការដាក់ដេញថ្លៃទិញកីឡាករជម្រើសដំបូងទាំងអស់
តាមសេចក្តីរាយការណ៍បានទម្លាយថា Barcelona នឹងស្តាប់ការផ្តល់ជូនសម្រាប់កីឡាករជម្រើសដំបូងទាំងអស់ ខណៈដែលក្លឹបនៅតែរកឃើញថាពួកគេលើសពីដែនកំណត់ចំណាយរបស់ La Liga។ ក្លឹបយក្សកាតាឡាន់ បន្តរកឃើញថាពួកគេស្ថិតក្នុងភាពរញ៉េរញ៉ៃផ្នែកហិរញ្ញវត្ថុ ខណៈដែលពួកគេនៅតែប្រតិបត្តិការលើសពីដែនកំណត់នៃការចំណាយប្រចាំឆ្នាំដែលដាក់នៅ La Liga 270 លានអឺរ៉ូ។ ការផ្លាស់ប្តូររបស់ពួកគេទៅកាន់ពហុកីឡដ្ឋានថ្មី ខណៈដែល Camp Nou ទទួលការជួសជុល បានកាត់បន្ថយប្រាក់ចំណូលរបស់ពួកគេ ដែលធ្វើឲ្យបញ្ហាកាន់តែស្មុគស្មាញ។ យោងទៅតាម Sport ក្លឹបបានត្រៀមខ្លួនរួចជាស្រេចដើម្បីលះបង់ផ្នែកសំខាន់មួយនៃក្រុមរបស់លោក Xavi។ ការសម្រេចចិត្តនឹងត្រូវធ្វើឡើងដោយនាយកផ្នែកកីឡាលោក Deco ដែលនឹងសម្លឹងរកការលក់ចេញក្នុងចំណោមកីឡាករដែលមានពេលលេងតិចបំផុត។ ក្លឹបមិនមានចេតនាក្នុងការធ្វើសកម្មភាពផ្នែកហិរញ្ញវត្ថុផ្សេងទៀតទេ ហេតុដូច្នេះហើយពួកគេកំពុងស្វែងរកតុល្យភាពរបស់ពួកគេដោយដាក់កីឡាករនៅលើទីផ្សារដោះដូរកីឡាករនាខែមករាខាងមុខ។ Barcelona ចង់លក់ Ansu Fati ប៉ុន្តែសម្រាប់រឿងនោះ ...
[ Continue reading ]អ្នកតំណាងរបស់ Alphonso Davies ទម្លាយពីអនាគតរបស់គេ ស្របពេលកំពុងនិយាយជាមួយកីឡាករ Real Madrid រូបនេះ
ភ្នាក់ងាររបស់កីឡាករ Alphonso Davies បានបើកការទំនាក់ទំនងរបស់ Davies ជាមួយ Real Madrid ហើយបានបង្ហើបថាខ្សែការពាររូបនេះតែងតែនិយាយជាមួយ David Alaba គ្រប់ពេលវេលា។ ខ្សែការពារឆ្វេងសញ្ជាតិកាណាដាបានបង្ហាញពីទំនោរក្នុងការមិនចុះហត្ថលេខាបន្តជាមួយ Bayern Munich បើទោះបីជាមានកិច្ចសន្យាតិចជាងពីរឆ្នាំលើកិច្ចសន្យារបស់គាត់ដែលនឹងផុតកំណត់នៅឆ្នាំ 2025។ គេជឿជាក់ថា Davies កំពុងរង់ចាំការចាប់អារម្មណ៍ពីការិយាល័យនៅ Santiago Bernabeu ខណៈដែល Real Madrid អាចនឹងដាក់ Ferland Mendy lk’នៅលើទីផ្សារនៅរដូវក្តៅក្រោយ។ ភ្នាក់ងាររបស់ Davies លោក Nedal Huoseh ...
[ Continue reading ]Frank Lampard បើកចំហរអំពីក្តីសង្ឃឹមក្នុងការទៅដឹកនាំក្លឹបនៅស្កុតលែនមួយនេះ
Frank Lampard ត្រូវបានគេរាយការណ៍ថា បើកចំហដើម្បីទទួលបន្ទុកក្នុងនាមជាគ្រូបង្វឹកនៅក្លឹប Rangers បន្ទាប់ពីលោក Michael Beale ត្រូវបានបង្ហាញផ្លូវចេញពីក្លឹប។ យោងតាមសារព័ត៌មាន The Telegraph អតីតគ្រូបង្វឹក Chelsea និង Everton ស្ថិតក្នុងចំណោមបេក្ខភាពដំបូងដែលត្រូវបានពិចារណាដោយក្លឹបដើម្បីបង្វែរជោគវាសនារបស់ខ្លួនបន្ទាប់ពីចាញ់បីប្រកួតក្នុងចំណោមប្រាំពីរប្រកួតដំបូងក្នុងក្របខ័ណ្ឌ Scottish Premiership ដែលជាមូលហេតុនាំឲ្យ Beale ត្រូវបានបណ្តេញចេញ។ អតីតគ្រូបង្វឹក Brighton លោក Graham Potter ក៏ត្រូវបានរាប់បញ្ចូលនៅក្នុងបញ្ជីអនាគតគ្រូបង្វឹកក្រុម Rangers ដែរ ប៉ុន្តែគាត់បានបដិសេធមិនទទួលយកសំណើរនេះ។ Lampard ដែលបានបញ្ចប់តួនាទីបណ្តោះអាសន្នរបស់គាត់នៅ Chelsea ...
[ Continue reading ]